New York To China...<3

93 6 0
                                    

Airport <3

ប៉ា.....» សំលេងស្រួយស្រេះស្រែកកណ្តាលអាកាសសយានដ្ឋាន កងរំពងផ្អើលអស់អ្នកដំណើរងាកមករកប្រភពសំលេងរបស់នារីម្នាក់រត់សំដៅទៅអោបបុរសចំណាស់ដែលជាឪពុកខ្លួន

ឯងនេះ! នៅមិនទាន់ធំសោះ» បុរសសង្ហា ខ្ខស់ស្រឡះមាឌមាំម្នាក់ទាញនាងចេញពីឪពុកព្រោះបើបណ្តោយឪកូនគេអោបគ្នាមិនលែងទេ

ហូយនឹកបងណាស់! សុំអោបមួយមក» មិនចាំចម្លើយ ស្រីស្រាប់តែស្ទុះទៅអោបអ្នកជាបងជាប់ស្អិតតែម្ដង

បានហើយៗ! នេះទីសារធារណះវើយ...» អ្នកជាបងរុញក្បាលនាងចេញបន្តិច គេគឺ Zhang Zhenyuan ជាបងប្អូនម្តាយទីទៃនឹងZhang Wenzhu តែសម្ព័ន្ធភាពពួកគេគឺស្រលាញ់បារម្ភគ្នាណាស់

(<Zhang wenzhu> ជានិស្សិតទើបបញ្ចប់ការសិក្សាពីបរទេសមកក្តៅៗ សម្រស់ស្អាតមិនធម្មតាឋានះគ្រួសារក៏ខ្ពងខ្ពស់ ទាស់តែថានាងចូលចិត្តធ្វើខ្លួនរោករាក ! នាងជាក្មេងកំព្រាម្តាយតាំងតែពីតូចទើបត្រូវមករស់នៅជាមួយឪពុកនិងម៉ាក់របស់ Zhenyuan ដែលជាប្រពន្ធដើមរបស់លោកZhang )

តោះ! បានហើយៗប្រញាប់ទៅផ្ទះ ម៉ាក់របស់ពួកឯងនៅចាំ...» អ្នកទាំងពីរញញឹម នាងតូចក្រៀកដៃអ្នកជាឪពុកមួយចំហៀង បងប្រុសមួយចំហៀងដែលមាន Zhenyuanជាអ្នកអូសវ៉ាលីរបស់នាង

ភូមិគ្រឹះ Zhang
ឯងចូលទៅជួបម៉ាក់ឯងបន្តិចទៅ» លោកZhang និយាយ
ចា៎ ប៉ា.....» ស្រីញញឹមស្ទាក់ស្ទើរដើរចូលផ្ទះបាយ
លោកស្រី...ជំរាបសួរ» នាងលើកដៃអោនបន្តិចតាមទម្លាប់ ស្រ្តីវ័យចំណាស់ម្នាក់គ្រាន់តែមើលមុខនាងតែមិនមាត់ យូរបន្តិចទើបគាត់និយាយឡើង

ពេលណាទើបឯងព្រមហៅយើងថាម៉ាក់ហាហ៎! នៅជាមួយរាប់ឆ្នាំ មើលថែតាំងពីក្បាលឯងមិនទាន់ដុសសក់ ស្រលាញ់ឯងដូចកូនបង្កើត មិនថាឯងចង់បានអី ខ្ញុំប្រគល់ឲ្យគ្រប់យ៉ាង ផ្គាប់ចិត្តឯងគ្រប់រឿង សូម្បីតែរឿងឯងចង់ទៅរៀនក្រៅប្រទេសរស់នៅម្នាក់ឯងក៏ខ្ញុំអនុញាតទោះបារម្ភ យ៉ាងណាក៏ខ្ញុំគ្មានសិទ្ធឃាត់...» លោកស្រីនិយាយបណ្តើរទឹកភ្នែកហូរបណ្តើរ គាត់ពិតជាស្រលាញ់នាងណាស់ទោះនាងមិនមែនជាកូនបង្កើតគាត់ក៏ដោយ

Obsessed Love ❤️Tempat cerita menjadi hidup. Temukan sekarang