<មនុស្សពិសេស!!!>

16 1 0
                                    

ទីបំផុតWenzhu ក៏ត្រូវបានបងៗ របស់នាងទាញចូលមកបន្ទប់តែងខ្លួនបានសម្រេច....ក្នុងបន្ទប់ដែលធ្លាប់តែស្ងប់ស្ងាត់ សម្រាប់តែ Influence ប្រែក្លាយទៅជាទីសាធារណះជជែកវែកញ៉ែក ពីភាពស្រស់សង្ហារឥតប្រៀបរបស់កំលោះទាំង5 ទៅវិញ ប៉ុន្តែពួកប្រុសៗអស់ទាំងនេះបែរជា មិនសូម្បីជ្រៀបនូវពាក្យសរសើររបស់នាងៗទាំងនោះ ពោលគឺគោលដៅរបស់គេគឺ Zhang Wenzhu!!! ក្រសែភ្នែកម្នាក់គឺមើលចំនាង ឥតព្រិច ធ្វើឲ្យនាងស្រីអត់អៀនមិនបាន<.......>

«អីយ៉ា!! គ្រប់គ្នាគ្មានការងារធ្វើទេ ឬយ៉ាងមិច!!!បានជាមកឈរមើលខ្ញុំបែបនេះ????» នាងក្រមុំនិយាយទាំងធុញទ្រាន់ភ្នែកមើលទៅYaowen ទាមទារចម្លើយពីគេ

«យើង...គ្មានការងារទេ! ណាមួយ Yaxuan នៅទីនេះ! យើងក៏ត្រូវតែមកកំដរវា...?» Yaowen ទាញYaxuan មកបាំងមុខកុំឲ្យនាងថាឲ្យគេ Yaxuan ឡិងឡង់ងាកទៅម្ខាង

«យើងជាបងប្រុសរបស់ឯង! បើមិនឲ្យមើលថែឯងឲ្យយើងទៅ!!!» Zhenyuan ញ៉ាក់ស្មារនិយាយបែបហីៗ តែក៏លួចភ័យខ្លាចថានាងនិងស្តីឲ្យ

«បង...ជាអ្នកគ្រប់គ្រងរៀបចំ ផ្នែកដើរម៉ូតនេះ! បងត្រូវមើលថែInfluence ជារឿងធម្មតាទេ!! Jia...Jiaqi » Chengxin មិនចាំបាច់នាងងាកមកទាន់នាយនិយាយរៀបរាប់ជាស្រាច់ មុននិងងាកទៅអ្នកជិតខ្លួន

«បងជាម្ចាស់កម្មវិធី! ចឹងហ.....» Jiaqi រៀបនិយាយបន្តតែត្រូវនាងកាត់មុន

«ចា៎...ខ្ញុំយល់...តែ! ស្គាល់ពាក្យថា <សុជីវធម៌>ទេ????» នាងងើបឈរសម្លឹងមើលទៅមុខកំលោះទាំង៥ ពួកគេមើលមុខគ្នាទៅមក

«បើមិនចេញពីទីនេះ! ខ្ញុំមិនដើរម៉ូតដាច់ខាត!!!!» Chengxin បើកភ្នែកធំៗ ប្រញ៉ាប់ស្រវាដៃ Jiaqi និង Zhenyuan រត់ចេញទៅ មិនបានទេ បើនាងមិនព្រមដើរក៏មិនទៅរកឯណា សាកសមជាងនេះទេ ចឹងហើយឆាប់ចុះញ៉មទៅ

«នែ៎នាយយ! មិនទៅទេហ៎???» នាងងាកមើលYaxuan គេញញឹមហើយរុលមុខទៅរកនាងកាន់តែជិត ព្រមទាំងខ្សឹបតិច

«ក៏មិនចង់ឲ្យដើរស្រាប់! មិនចង់ឲ្យមនុស្សភ្នែកក្តាមទាំងអស់សម្លឹងមើលកាយមួយនេះទេ...<ពិតទេ? អ្នកណាឲ្យចង់មនុស្សរបស់ ខ្លួនស្លៀកSexy ដើរបង្ហាញខ្លួញលើកឆាកទៅ>» Yaxuan លូកដៃក្រសោបចង្កេះនាងផ្អឹមនិងខ្លួនគេ ព្រមទាំងនិយាយលឺៗ ច្បាស់ៗ ងាកសួរទៅគ្រប់គ្នា ទាំងInfluence ទាំង អ្នកMake up, Manager ហូរ ទះដៃផងអីផង រំភើប ស្ញើចសរសើរ ព្រោះយល់ថាគូពួកគេគឺ សមគ្នាណាស់ លើកលែងតែម្ចាស់សមីខ្លួននាងអៀនស្ទើរជ្រែកដីទៅហើយ

Obsessed Love ❤️Tempat cerita menjadi hidup. Temukan sekarang