បន្ទាប់ការញុាំអាហាររួចរាល់នាយនាំរាងតូចឲ្យមកអង្គុយលើសាឡុងដដែលវិញដោយនាយទម្លាក់ខ្លួនអង្គុយចុះជិតរាងតតូចដូចគ្នាដើម្បីសួនាំខ្លះៗ
"អឺ...ខ្ញុំអាចសួរអីឯងខ្លះបានទេ?"នាយចាប់និយាយឡើងបន្ទាប់ពីមកអង្គុយមើលរាងតូចបានមួយសន្ទុះព្រោះវាស្ងាត់មកយូរដែរហើយ
"......"នាយតូចមិននិយាយអីតែក៏ងក់ក្បាលផ្ងក់ចាំទទួលសំណួររបស់នាយ
"Ok.....គឺខ្ញុំចង់សួរថាហេតុអីប្អូនដើរតែឯងលើផ្លូវយប់ស្ងាត់បែបនិងអត់ដឹងទេឬថាវាមានគ្រោះថ្នាក់?"នាយញញឹមបន្តិចត្រៀមខ្លួនបន្តិចរួចក៏សួរយកតែម្ដងដោយរាងតូចសម្លឹងមុខនាយម៉ក់ៗ
"មិនដឹងទេ..."សម្ដីនិយាយរបស់រាងតូចធ្វើឲ្យអ្នកស្ដាប់បិះតែចង់ផ្កាប់មុខនិងសាឡុងទៅហើយ
"ចឹងប្អូនឈ្មោះអី?"នាយបែរមកសួរសំណួរផ្សេងទៀតតែរាងតូចបែរជាកគ្រវីក្បាលមិនដឹង
"មិនស្គាល់ឈ្មោះខ្លួនឯង?"
"ចឹងប៉ាម៉ាក់ប្អូនឈ្មោះអី?ផ្ទះនៅឯណា?ប្រាប់ខ្ញុំចាំខ្ញុំនាំទៅផ្ទះវិញ" ដោយសារតែមិនទទួលបានសំណួរនាយក៏បន្តសួរបន្ថែមទៀត
"មិនស្គាលប៉ាម៉ាក់....មិនស្គាល់ផ្ទះស្គាល់តែប៉ាៗ"នាយតូចនិយាយឡើងថែមទាំងវាមកឱបនាយកក្នុងដៃភ្លាមៗពេកនាយមិនអាចធ្វើបានបានក្រៅពីឆ្កាងដៃបើកភ្នែកធំៗម្ដងទៀត
"អឺ....កុំ កុំឱបខ្ញុំបែបនេះខ្ញុំថប់ដង្ហើម អុឹក...."នាយនិយាយដាច់ៗលើកដៃចាប់រាងតូចចេញពីការឱបព្រោះពេលនេះនាយស្ទើរតែដកដង្ហើមមិនដល់គ្នាព្រោះតែការឱបណែនពេក
"ស្ដាប់ខ្ញុំសិន...ឯងម៉េចនិងអាចមិនស្គាល់គ្រួសារនោះកុំលាក់អីខ្ញុំជាប៉ូលីសខ្ញុំអាចជួយឯងបាន"នាយចាប់ស្មារាងតូចទាំងសងខាងនិយាយមួយៗដើម្បីឲ្យរាងតូចយល់ទុកចិត្តប្រាប់ការពិតនាយនិងស្រួលចាត់ការឲ្យ
"គ្រួសារជាអីគេ?"ភ្នែកមូលក្រឡង់បើកមិនព្រេចមើលមុខអ្នកនិយាយពេលស្ដាប់ចប់ក៏លើកសំណួរសួរយកតែម្ដងតែវាធ្វើឲ្យរាងក្រាសនាយស្ទើរតែបោកក្បាលទៅហើយ
YOU ARE READING
លោកប៉ូលីសជាទីស្រឡាញ់(Continue)
AkcjaWang yibo X Saen xaio zhan ស្នេហារវាងប៉ូលីសនៃជនជាតិកូរ៉េកូនកាត់ Jeon jungkook kristinsiedesនិងរាជទាយាទនៃទឹកដីហារីសុសHang angsilin(Kim taehyung)ពួកគេជួបគ្នាដោយភាពដៃចន្យហើយស្នេហាក៏កើតមានដោយចៃដន្យដូចគ្នា។រវាងពួកគេទាំងពីរគឺខុសគ្នាឆ្ងាយណាស់ទាំងឋានៈ...