តួ (Yoonmin .Vhope)
Short Novel 1/2
Jhope'Pov
រៀបការហើយយ៉ាងមិច ?អ្នកខ្លះរៀបការហើយមានក្តីសុខ មានសុភមង្គលប្តីប្រពន្ធស្រលាញ់គ្នា ប៉ុន្តែខ្ញុំ ....ខ្ញុំអត់ទេ ប្តីប្រពន្ធពួកយើងគឺដូចជាអ្នកដទៃមិនដែលស្គាល់គ្នា គ្មានការណាត់ជុំគ្នា គ្មានពិធីរៀបការ ?ស្តាប់ទៅវាចម្លែកណាស់ត្រូវទេ ...ហិក....។បីឆ្នាំលឿនណាស់ បីឆ្នាំហើយដែលពួកយើងរស់នៅជាមួយគ្នាប៉ុន្តែ គ្មានក្តីសុខ មិនដែលនិយាយរឺមើលមុខគ្នាចំម្តងណាឡើយ ....បើអ្នកសួរខ្ញុំថាហេតុអី ? ខ្ញុំមិនដឹងត្រូវឆ្លើយយ៉ាងមិចនោះទេ ។
ខ្ញុំ ជុងហ៊ូសុក ជានិស្សិតឆ្នាំទី4នៅសកលវិទ្យាល័យNationផ្នែកទេសចរណ៏ ខ្ញុំចូលចិត្តដំណើរកម្សាន្តណាស់ដូច្នេះហើយទើបខ្ញុំជ្រើសរើសជំនាញមួយនេះ ឆ្នាំនេះខ្ញុំអាយុ26ឆ្នាំហើយប៉ុន្តែកុំច្រឡំថាខ្ញុំSingleអត់ទេណា ខ្ញុំមានប្តីហើយ ប៉ុន្តែមានដូចគ្មាន ....🙂។
នេះជាឆ្នាំចុងក្រោយដែលខ្ញុំត្រូវរៀនបញ្ចាប់ឆ្នាំ នៅសល់តែកន្លះខែទៀតទេខ្ញុំប្រលងបញ្ចាប់ឆ្នាំហើយ គិតទៅខ្ញុំគួរតែសប្បាយចិត្ត តែខ្ញុំបែរជាពិបាកក្នុងការសម្រេចចិត្តទៅរៀនក្រៅប្រទេសបន្តសញ្ញាប័ត្រទៅវិញ ....?
<< យ៉ុង ....បងគិតយ៉ាងមិចបើខ្ញុំផ្ទេរទៅរៀននៅបារាំង>>ខ្ញុំសម្រេចចិត្តសួរទៅប្តីរបស់ខ្ញុំ បើគេហាមខ្ញុំមិនទៅនោះទេ ក៏មិនយល់ដូចគ្នាថាហេតុអីទាំងដែលរាល់ដងពួកយើងមិនដែលសួរយោបល់គ្នាផងនិង។
<< សម្រេចទៅលើអូនទេ បើទៅបងកក់សំបុត្រអោយ ....>>គេតបមកខ្ញុំវិញយ៉ាងត្រជាក់បំផុត ខ្ញុំមិនតបតែងក់ក្បាលហើយទាញកាបូបស្ពាយចេញក្រៅ ជាលើកដំបូងហើយក្នុងរយះពេលបីឆ្នាំដែលលឺគេហៅឈ្មោះរបស់ខ្ញុំ !!
គេពិតជាហៅឈ្មោះរបស់ខ្ញុំមែនរឺ ??
<< ជេហុប អូនចង់ទៅណាទាំងយប់ >>ខ្ញុំងាកមកមើលគេទាំងភ្នែកស្លឺៗមិនច្បាស់ក្នុងចិត្ត
<< ហៅខ្ញុំរឺ ....??>>ខ្ញុំសួរវិញទាំងចងចិញ្ចើម ក៏ពិតមែនហើយមិនធម្មតាទេដែរខ្ញុំឆ្ងល់ព្រោះរាល់ដងខ្ញុំចេញចូលផ្ទះ យប់ជ្រៅប៉ុណ្ណោក៏គេមិនខ្វល់មិនសួរនាំដែល ថ្ងៃនេះក្តៅខ្លួនលេបថ្នាំច្រឡំទេដឹង!!