រឿង រវាងពួកយើង

233 12 0
                                    

2/2( happy ending)

   2ឆ្នាំកន្លងផុតទៅ ......

  ពីរឆ្នាំហើយដែលជេហុបត្រូវរស់នៅម្នាក់អែង  គេឯកោរខ្លាំងណាស់ក្នុងចិត្តនិងបេះដូងទាមទាររកតែមិត្ត ....មិត្តម្នាក់នោះ ។ពេលនេះគេដឹងច្បាស់ហើយថាបេះដូងរបស់គេត្រូវការអ្នកណា ទោះជាសំបកក្រៅមើលទៅមិនខ្វល់ប៉ុន្តែក្នុងចិត្តរបស់គេគឺឈឺចាប់ នឹកនារទាមទារអោយគេយកបេះដូងមកវិញ មកលួងលោម មកកំដរ .....ប៉ុន្តែវាបានត្រឹមតែគិតនិងដេកយំអោបក្តីឈឺចាប់ប៉ុណ្ណោះ ....!!

   ជំនោរខ្យល់ត្រជាក់ធ្លាក់ចុះ ពេលនេះវា
ល្ថាចម៉ោងជាង5ទៅហើយ នៅតាមសួនច្បារគឺសម្បូរមនុស្សណាស់ រាងតូចចង្កេះអង្កងកាន់ឆ័ត្រដើររេរាតាមាត់ទន្លេ ទាំងគ្មានព្រលឹង កែវភ្នែកល្អក់កករ នឹកធឹងគ្មានអារម្មណ៏ ទឹមុខមុខស្មើរធេង មិនញញឹម វាធ្វើអោយដឹងយ៉ាងច្បាស់ពីទ្កសោកក្នុងចិត្តរបស់គេ។

<< ពេលណាអែងមកវិញ ថេយ៉ុង ....យើងនឹកអែងខ្លាំងណាស់ ត្រឡប់មកវិញមក ....!!>>សម្លេងខ្សាវៗនិយាយម្នាក់អែង សម្លឹងទៅផ្ទៃទឹកធំល្ហល្ហេវនោះ ដំណក់ទឹកក៏រំកិលចុះពីក្រឡង់ភ្នែកក្រហមមួយដំណក់។

<< មិនថាយូរយ៉ាងណា យើងសន្យាថានិងចាំអែងមកវិញថេយ៉ុង .... យើងសន្យាថានិងចាក់សោរបេះដូងអែងម្តងទៀតអោយបាន >>ពាក្យសម្តីនិយាយក្នុងចិត្តប៉នផ្សងដោយចាប់ខ្សែករបន្តោងកូនសោរជាវត្ថុដែលថេយ៉ុងទិញអោយគេនៅថ្ងៃកំណើត ។នាយតូចពាក់វាជាប់រហូតតាំងពីថ្ងៃដែលគេដឹងថាគេស្រលាញ់ថេយ៉ុង អត់ខ្វះនាយមិនបានមកម្លេះ។
   
   មេឃក៏ធ្លាក់អាប់ចុះប្រែជាងងឹតបន្តិចម្តងៗ ខ្យល់ត្រជាក់ក៏មកអមជាមួយ យប់នេះហេតុអីវាត្រជាក់ខុសពីធម្មតាម្លេះ ....។ សម្លេងអ៊ូអររបស់មនុស្សក្នុងសួនបង្កើតបានជាសម្លេងមួយយ៉ាងពិរោះ រញេរញ៉ៃមិនយល់ភាសា ក្មេងតូចអាយុប្រមាណជា23ឆ្នាំអង្គុយលក់វត្ថុ
អនុស្សាវីយ៏ទាំងញ័រញាក់ដោយមានអាវស្តើងមួយពាក់ពីក្រៅ ...។

ហ្វូរ ..សម្លេងខ្យល់ក៏ធ្លាក់មក ត្រជាក់ៗក៏ត្រជាក់ វ៉ាស ....នេះធ្លាក់ព្រិលហើយ វាជាព្រិលធ្លាក់លើកដំបូង ក្មេងតូចញញឹមយ៉ាងស្រស់ហើយក្រោកឈរសម្តៅទៅមាត់ទឹកជាកន្លែងដែលគេតែងតែផ្សងសុំជួបជាមួយនិងកូនឆ្មាកំសត់របស់គេ។

SHORT NOVEL Where stories live. Discover now