Ep 40: ឈប់ស្រឡាញ់បងហើយមែនទេ??

1.1K 164 54
                                    

< អរគុណណាស់ពូ តែមិនបាច់ទេ ខ្ញុំខ្លាចJiminមកដល់គេរកខ្ញុំមិនឃើញ ហើយខឹងខ្ញុំទៀត>suga តបទាំងញ័រមាត់ទទ្រើតព្រោះឈរហាលភ្លៀងយូរម៉ោងដែរហើយ

< តែភ្លៀងខ្លាំងណាស់អ្នកកំលោះ ខ្ញុំខ្លាចតែ អ្នកកំលោះ!!!អ្នកកំលោះយ៉ាងម៉េចហើយ>ពូសន្តិសុខ កំពុងតែនិយាយស្រាប់តែsugaដួលសន្លប់ភ្លាមៗតែម្តង

< ពូ!!ខ្ញុំថាយកគាត់ទៅមន្ទីរពេទ្យបន្តិចទៅ មើលចុះបបូរមាត់ស្លេកអស់ហើយ>Man ម្នាក់ដើរមកក៏ផ្តល់យោបល់

< ចឹងក្មួយជួយជូនអ្នកកំលោះទៅពេទ្យបន្តិចបានទេ ពូទៅចោលការងារខ្លាចចាហ្វាយស្តីឱ្យ>ពូសន្តិសុខ និយាយទៅកាន់Manនោះ

< មិនអីទេពូ ចាំខ្ញុំជូនគាត់ទៅពេទ្យ>Man នោះក៏យករាងក្រាស់ទៅមន្ទីរពេទ្យក្បែរនោះ មើលទៅអ្នកណាមិនអាណិតបបូរមាត់ស្លេក ញ័រទទ្រើត ខ្លួនក្តៅគគុកដេកសន្លប់នៅកណ្តាលភ្លៀង😢

_skip_

< អ្នកជំងឺលែងអីហើយ គ្រាន់តែគេមិនបានបរិភោគអាហារហើយឈរនៅហាលភ្លៀងយូរបែបនេះទៀត ទើបធ្វើឱ្យគេសន្លប់បែបនេះ ខ្ញុំបានដាក់សារ៉ូមឱ្យរួចហើយបន្តិចទៀតគេនឹងដឹងខ្លួន>doctor និយាយរៀបរាប់ពីជំងឺរបស់sugaទៅកាន់បុរសម្នាក់នោះ

< អរគុណខ្លាំងណាស់លោកគ្រូពេទ្យ>Man និយាយអរគុណហើយក៏ដើរចូលមើលរាងក្រាស់ដែរមិនទាន់ដឹងខ្លួន

< កូនចៅអ្នកណាទេ គួរឱ្យអាណិតណាស់>Man គាត់និយាយទាំងមិនបានដឹងថាម្នាក់នោះជាMin yoongiម្ចាស់ក្រុមហ៊ុនវ័យក្មេងខ្នាតយក្សនៅប្រទេសកូរ៉េនោះទេ

ក្រាក....

< លោកជាអ្នកជួយសង្រ្គោះគេមែនទេ???>?? និយាយទៅកាន់Manម្នាក់នោះ

< មែនហើយ ចុះលោកជាអ្នកណាទៅ??>

< ខ្ញុំជាមិត្តភក្តិរបស់គេ អរគុណលោកខ្លាំងណាស់ដែរបានជួយសង្គ្រោះគេ លោកត្រូវការអ្វីដែរទេ??>?? សួរទៅកាន់បុរសម្នាក់នោះ

< គឺ...ខ្ញុំមិនត្រូវការអីទេ បើលោកជាមិត្តភក្តិគេហើយចឹងខ្ញុំសុំលាទៅវិញសិនហើយ មើលថែគេផង មើលទៅគេដូចជាមនុស្សជួបវិបត្តិ>Man និយាយប្រាប់រួចក៏ចេញទៅបាត់ទៅ

💫🐈Tom And Jerry 🐭💥(Completed)Where stories live. Discover now