Ep 42: កុំស្អប់អូនអី

1.5K 184 62
                                    

< ឆាប់យកវាឡើងឡានទៅ ពួកឯង!!!បើអ្នកណាហ៊ានកម្រើកយើងនឹងសម្លាប់អ្នកនោះ>លោកJohn បញ្ជាឱ្យកូនចៅយកsugaឡើងឡានព្រមទាំងស្រែកប្រាប់អ្នកនៅក្នុងក្រុមហ៊ុនទាំងអស់មិនឱ្យចូលមកជួយ(គាត់ស្រែកពេលយកsugaចេញមកក្រៅបន្ទប់office)

< ឆាប់...ឆាប់callហៅប៉ូលីសទៅ!!!លឿនឡើង>

_skip_

រាងក្រាស់ពេលនេះកំពុងតែត្រូវគេចាប់ចងទៅនឹងកៅអីមួយជាមួយនឹងមនុស្សម្នាក់ទៀត ម្នាក់នោះគឺ...

< ហុឹម...នេះអ្នកណាគេចាប់យើងមកនឹង??>suga បម្រាស់ខ្លួនមកឃើញថាខ្លួនឯងជាប់ចំណងបាត់ទៅហើយ

< នេះមានរឿងអីនឹង??>Jimin បម្រាស់ខ្លួនមកដូចគ្នាព្រោះគេក៏ចាប់Jiminមកដែរ

< Ji...Jimin???ហេតុអីក៏អូននៅទីនេះ??>suga និយាយទាំងភ្ញាក់ផ្អើល វាមិនគួរឱ្យជឿទេសូម្បីតែខ្ញុំអ្នកសរសេរក៏មិនចង់ជឿដែរ

< yoon???នេះបង...>Jimin ក៏ភ្ញាក់ផ្អើលមិនស្ទើរដែរ បើចំពោះខ្លួនឯងវិញដឹងច្បាស់ថាប្រាកដជាមានថ្ងៃគេចាប់បាន

< នេះពួកវាចាប់បងមកដែរមែនទេ???>Jimin និយាយទាំងមិនគួរឱ្យជឿម៉េចគេអាចចាប់sugaបានងាយៗបែបនេះ??

< ស្វាគមន៍ពួកឯងមកកាន់នរក>លោកJohn ដើរចូលមកទាំងទះដៃរបៀបអ្នកឈ្នះ ហាសហា ថ្ងៃដែលគាត់រង់ចាំបានមកដល់ហើយ

< អាJohn!!!!អាថោកទាប!!!>Jimin គ្រាន់តែឃើញមុខលោកJohnភ្លាម គេជេរយកតែម្តង

< ជុៗៗ កុំសម្តីបានពេកក្មេងតូច បើឯងមិនមែនជាក្មេងរបស់taeminទេ យើងសម្លាប់ឯងចោលបាត់ហើយ>លោកJohn ចាប់ចង្ការJiminផ្ងើយឡើង សំណាងហើយគេមិនបាញ់ចោលនៅនឹងកន្លែងនោះ

< ឆាប់ដកដៃក៏ស្មោកគ្រោកឯងចេញពីមុខJiminភ្លាម>suga ព្យាយាមស្រាយចំណងខ្លួនឯងដែរ តែមិនបានផលនោះទេ

< ហាសហា វាក្បត់ឯងហើយ នៅការពារវាធ្វើស្អីទៀត??ទុកឱ្យយើងសម្លាប់វាចោលជំនួសឯងទៅចុះ>លោកJohn និយាយទាំងញញឹមចុងមាត់ រៀបនឹងដកកាំភ្លើងមកហើយតែtaeminក៏ដើរចូលមកដល់

< លោកប្រុងធ្វើស្អីMinnieនឹង??>taemin ស្រែកមួយទំហឹង ម៉េចក៏ចាប់Minnieគេមកចឹង

💫🐈Tom And Jerry 🐭💥(Completed)Where stories live. Discover now