Ep 41: បងដោះលែងអូនហើយ.....💔

1.6K 173 68
                                        

< បងសួរថាអូនឈប់ស្រឡាញ់បងហើយមែនទេ??ហុឹក...ហុឹ>suga ស្រែកម្តងទៀតស្របជាមួយនឹងទឹកភ្នែកផងនោះ

< ចុះបងយល់ថាអូននៅស្រឡាញ់ក៏ឈប់ស្រឡាញ់ទៅ>Jimin និយាយទាំងសម្លេងត្រជាក់ស្រេប រាល់ដងថាsugaទៅជាមនុស្សត្រជាក់តែJiminនេះត្រជាក់ជាងsugaទៅទៀត

< បើអូនឈប់ស្រឡាញ់ហើយបងនឹងដោះលែង បងមិនឃាត់ឃាំងទៀតទេ>suga គេគិតបែបនេះ និយាយពាក្យសម្តីចេញមកដូចចាក់ទម្លុះបេះដូងខ្លួនឯងចឹង តែគេក៏មិនចង់ឃាត់ឃាំងទៀតដែរ(ពេញចិត្តចិត្តអ្នកអានហើយមែនទេ🙃)

< បើបងចង់បានបែបនឹងអូនក៏មិនថាអីដែរ លាហើយថែខ្លួនផង>Jimin ធ្វើមុខដូចជាមិនខ្វល់ហើយក៏លាចេញទៅបាត់ ចំណែកsugaបានត្រឹមតែមើលខ្នងមនុស្សខ្លួនស្រឡាញ់ដើរចេញទៅតែប៉ុណ្ណោះ

< ហុឹក...ឯងគិតហើយអាយ៉ុន...ដោះលែងគេជាអ្វីដែរល្អបំផុតហើយ>suga ព្យាយាមនិយាយបន្លប់ចិត្តបែកបាក់របស់ខ្លួន ព្រោះគ្រប់យ៉ាងវាបានរលាយអស់ហើយ

_skip_

      Jiminឯនេះវិញមើលទៅដូចជាមិនស្តាយក្រោយបន្តិចសោះ គេដើរទៅប្រមូលខោអាវទាំងអស់ដោយមិនស្ទាក់ស្ទើ ធ្វើឱ្យMr.minដើរឡើងមកទាំងឆ្ងល់

< រៀបចំខោអាវទៅណានឹងកូន??>Mr.min សួរទៅកាន់Jimin

< កូនទៅផ្ទះវិញហើយលោកប៉ា ហើយក៏អរគុណដែរស្រឡាញ់កូនរហូតមក>Jimin ឱនលំទោនអរគុណព្រោះគាត់ស្រឡាញ់គេដូចកូនបង្កើតអញ្ចឹង

< ពួកកូនបែកគ្នាហើយមែនទេ??មានរឿងអីអាចសម្រួលគ្នាបានណាកូន កុំយកវិធីនេះមកដោះស្រាយអី>Mr.min គាត់ព្យាយាមពន្យល់ប្រាប់Jiminព្រោះគាត់ដឹងច្បាស់ថាកូនគាត់ស្រឡាញ់Jiminប៉ុណ្ណា

< ហុឹក...លោកប៉ាល្អនឹងកូនពេកហើយ កូនធ្វើមិនគប្បីចំពោះលោកប៉ាខ្លាំងណាស់>Jimin ហូរទឹកភ្នែកចុះមកដោយការដឹងខុស គេជំពាក់គុណគ្រួសារនេះច្រើនណាស់

< កូនមានរឿងអី អាចប្រាប់ប៉ាបាន ចាត់ទុកប៉ាព្រៀបដូចជាប៉ាបង្កើតកូនចុះ>Mr.min

< បាទអរគុណខ្លាំងណាស់លោកប៉ា ចឹងកូនជម្រាបលាសិនហើយ កូននឹងឧស្សាហ៍មកសួរសុខទុក្ខ លាហើយលោកប៉ា>Jimin និយាយលារួចក៏ដើរចេញពីភូមិគ្រឹះពោពេញដោយការស្រឡាញ់ពេញចិត្តនេះ អ្នកនៅទីនោះទាំងអស់បានត្រឹមតែសម្លឹងមើលមកគេសោយសោកស្តាយក្នុងនោះក៏មានរាងក្រាស់ដែរមើលពីចម្ងាយព្យាយាមទប់សម្លេងរបស់ខ្លួនផងដែរ

💫🐈Tom And Jerry 🐭💥(Completed)Where stories live. Discover now