Ep 47: យកប៉ាថ្មីមកឱ្យកូនអូនក៏បាន

1.9K 200 67
                                    

< បើគាត់មិនចង់រៀបការក៏មិនបាច់បង្ខំដែលណាលោកប៉ា!!!>សម្លេងតូចមួយបានបង្ហើរឡើង

< Jimin???>suga ឧទានទាំងភ្ញាក់ផ្អើល នេះគេយល់សប្តិឬយ៉ាងម៉េចឱ្យប្រាកដនឹង😳

< មកហើយហ៎េសកូន??អង្គុយសិនមក>Mrs.min ញញឹមយ៉ាងស្រស់

< បើថាបងមិនចង់រៀបការ អួយ!!!>គេមិនទាន់ទាំងនិយាយចប់ផងsugaក៏ហក់មកឱបគេយ៉ាងណែនព្រមជាមួយនឹងទឹកភ្នែកទៀតផង

< ហុឹក...ជាអូនពិតមែនទេ??ហុឹក...បងមិនបានយល់សប្តិទេមែនទេ??>suga ឱបជាប់ព្រមជាមួយនឹងទឹកភ្នែក គេខ្លាចថាគេយល់សប្តិទៀតណាស់ ចំណែកប៉ាម៉ាក់របស់គេយល់សាច់ការក៏ដើរចេញទៅក្រៅទៅ មិនចង់រំខានពេលវេលាកូនៗទេ

< ចុះបងគិតថាខ្លួនឯងយល់សប្តិមែនទេ??>Jimin សួរទៅកាន់រាងក្រាស់ទាំងសប្បាយចិត្តដូចគ្នា គេក៏នឹកsugaដែរ

< អឹម...>ស្នាមថើបក៏ផ្អែមល្អែមបានកើតចេញឡើងពីក្តីនឹករឮករបស់រាងក្រាស់ ពួកគេថើបគ្នាយ៉ាងផ្អែមល្អែមដោយក្តីស្រឡាញ់រៀងៗខ្លួនមិនអាចកាត់ផ្តាច់បាន បន្ទាប់ពីការថើបយ៉ាងយូរពួកគេក៏ដកមាត់ចេញ

< បងនឹកអូនណាស់ដឹងទេ>suga ឱបJiminទាំងសប្បាយចិត្ត តែ...ម៉េចបានJiminនៅរស់ចឹង??ក្រែងគ្រូពេទ្យថាJiminស្លាប់បាត់ហើយហ៎េស??

< តែ...ម៉េចក៏អូននៅរស់ចឹង??ក្រែងគ្រូពេទ្យប្រាប់ថាអូនស្លាប់ហើយហ៎េស??>suga សួរទាំងចម្លែកចិត្ត

< នេះបងចង់ឱ្យអូនស្លាប់ហ៎េស??បានហើយអូនចេញឲ្យឆ្ងាយពីបងហើយ>Jimin ធ្វើជាខឹងងក់ងរដើម្បីឱ្យsugaលួងហើយពិតជាបានផងមែន តែបើរាល់ដងវិញគ្មានលួងស្អីទេ ខឹងរំលោភៗម៉ង🙄

< មានណាbabezz បើចឹងមែនមិនមែនបងយំចង់ងាប់ហើយមិនព្រមរៀបការជាមួយអ្នកផ្សេងទេ បងគ្រាន់តែឆ្ងល់តើ> suga និយាយសម្តីផ្អែមឡើងរលួយដាក់រាងតូច

< ទៅក្នុងបន្ទប់ទៅចាំអូនប្រាប់ណា នៅទីនេះដូចជាម៉េចៗមិនដឹងទេ>បញ្ចប់សម្តីពួកគេក៏នាំគ្នាឡើងទៅក្នុងបន្ទប់ដើម្បីនិយាយរឿងដែលJiminមានជីវិតមកវិញ មិនមែនគេទៅធ្វើអីៗគ្នាទេកុំគិតដល់ឋានព្រះចន្ទពេកអី😖

💫🐈Tom And Jerry 🐭💥(Completed)Where stories live. Discover now