Agreement<...>

148 11 2
                                    

Part 01
DAHRIlA POV....

<ទីបំផុតថ្ងៃនេះក៏បានមកដល់...ខ្ញុំឈានជើងចេញពីហាងទាំងអារម្មណ៍មិននៅក្នុងខ្លួន ចិត្តនឹកគិតដល់ហេតុដែលនឹងកើតឡើងនាពេលបន្តិចទៀតនេះ! តើនឹងមានអ្វីកើតឡើងបន្ទាប់ពី Dating រវាងខ្ញុំនឹងបងប្រុសម្នាក់នោះហើយ...ពិតជាអស់ជម្រើសហើយពិតទេ!> ពេលនេះសំណួរ និងសញ្ញាជាច្រើនកំពុងលោតឡើងពេញខួរក្បាលរបស់ខ្ញុំ....

ខ្ញុំ Sim Dahrila...បច្ចុប្បន្នអាយុ23ឆ្នាំហើយ ក៏បានបញ្ចប់ការសិក្សា ផ្នែកBusiness ដូចគ្នា! សព្វថ្ងៃជាម្ចាស់ហាងកាហ្វេមួយកន្លែងក្នុងទីក្រុងSeoul...គ្រូសារមានជីវភាពគួរសម ណាស៎តែខ្ញុំចង់បង្កើតBusiness ខ្លួនឯងទើបមិនចូលពាក់ពាន់ការងាររបស់គ្រួសារក្នុងក្រុមហ៊ុន...ជីវិតរបស់ខ្ញុំគឺឯករាជណាស់ ទាស់ត្រងតែថា វាប្រហែលមិនឯករាជដូចពីមុនទៀតទេ...កំពុងតែគិតសុខៗ ខ្ញុំស្រាប់តែដើរមកដល់អាហារដ្ឋានមួយកន្លែង ដែលមិនឆ្ងាយប៉ុន្មានពីហាងកាហ្វេខ្ញុំនោះទេ! ព្រោះមិនចង់ឲ្យអ្នកខាងក្នុងចាំយូរខ្ញុំបញ្ឈប់គំនិតគិតមុននេះ និងប្រញ៉ាប់ឈានជើងចូុលក្នុងហាង ដើរតម្រុងទៅរកមនុស្សប្រុសម្នាក់ដែលកំពុងមើលមកខ្ញុំដូចគ្នា<...>

«សុំទោស! ដែលឲ្យចាំយូរ...» ខ្ញុំនិយាយព្រមទាំងអោនចុះបន្តិច ទុកជាការគោរពចំពោះអ្នកចំពោះមុខ

«មិនអីទេ! ទើបមកដល់ដូចគ្នា...អង្គុយចុះសិនមក» គាត់និយាយព្រមទាំងញញឹមយ៉ាងស្រទន់មករកខ្ញុំ ខ្ញុំអង្គុយរួចហើយពួកយើងក៏ចាប់ផ្តើមកម្មងអាហារសម្រាប់Dinner ដ៏មហាសែនគ្រោធគ្រៀតមួយនេះ

«បងថាយើងចូល សាច់ការទៅ...» បន្ទាប់ពីស្ងាត់ទៅយ៉ាងយូរបុរសដែលអង្គុយពីមុខខ្ញុំស្រាប់តែនិយាយឡើង ខ្ញុំក៏ងក់ក្បាលយល់ស្រប

«អូខេ...រឿងរៀបការពួកយើងគឺ...» ត្រូវហើយខ្ញំចង់ណែនាំមនុស្សម្នាក់ គេគឺ Lee Heeseung បុរសដែលកំពុងអង្គុយទល់មុខខ្ញុំនេះហើយ ពួកខ្ញុំទាំងពីត្រូវបានគ្រួសារផ្សំផ្គុំឲ្យអស់ពេលជាយូរមកហើយ ទើបថ្ងៃនេះណាត់គ្នាឲ្យមកនិយាយគ្នាឲ្យចប់ព្រោះគ្រួសារដាក់កំហឹតឲ្យរៀបការ

«ខ្ញុំជំទាស់មិនបានទេ! សុំទោសផង...តែបើបងជំទាស់ខ្ញុំOkay..» ដោយគាត់និយាយមិនទាន់ចប់មាត់ខ្ញុំស្រាប់តែនិយាយកាត់ភ្លាម ព្រោះមិនចង់អូសបន្លាយយូរ

One Of Agreement &lt;.....&gt;qTempat cerita menjadi hidup. Temukan sekarang