ទីបំផុតថ្ងៃរៀបអាពាហ៍ពិពាហ៍ក៏ឈានចូលមកដល់! មនុស្សមន្នា អួរអរសប្បាយអឹងកង សាទរកូនកំលោះកក្រមុំមួយគូដែលនឹងក្លាយជាគូរស្វាមីភរិយាក្នុងពេលបន្តិចទៀតនេះ Dahrila ដែលស្ថិតក្នុងរូបបោងកូនក្រមុំស្រស់សោភាគ្រៀកដៃអ្នកជាឳពុកចូលមកកាន់កម្មវិធី ដែលមានកូនកំលោះឈរញញឹមរងចាំពីចម្ងាយ! សម្បកក្រៅយល់ថាពួកគេពិតជាស្រលាញ់គ្នាខ្លាំងណាស់! ទាំងដែលការពិតម្នាក់ៗមានកង្វល់ក្នុងចិត្តមិនឈប់...Heeseung គិតក្រែងពិបាកក្នុងការលែងលះ! ណាមួយរឿងសង្សាបណ្តូរចិត្ត នាងតូចកូនក្រមុំខ្វល់គ្រប់យ៉ាងរៀបការហើយត្រូវជួបអ្វីខ្លះ អាចជួបសុភមង្គលឬទេ! ចុះបន្ទាប់ពីលែងលះ នាងត្រូវធ្វើចិត្តបែបណា!<....>
បន្ទាប់ពី ទទួលពាក្យសម្បត់ និងទទួលងារជាប្តីប្រពន្ធរួចរាល់ លិខិតចុះអេតាសុីវិល2 ត្រូវបានកាន់ចូលមករកអ្នកទាំង២ស្របពេលដែលកំពុងទទួលភ្ញៀវ.... នាងតូចងាកមើលHeeseung ដែលឈរជិតខ្លួន ជ្រឹមភ្នែកដាក់គេដែលកំពុងទទួលឯកសារពណ៌ក្រហមនោះពីអ្នកចាត់ការ.....
«បងប្រុស! »នាងទាញជាយអាវនិងហៅដោយសម្លេងតិចៗ នាយក្រឡះដៃមកចាប់ដៃនាងហើយដើរទៅកាន់តុដែលបានរៀបចំ និងមានម៉ាក់ប៉ាគេឈរញញឹមពីទីនោះ«អង្គុយចុះមកកូនសម្លាញ់!.....» លោកស្រីLee ចាប់ស្មារនាងថ្នមៗឲ្យអង្គុយចុះ និងអាលបានឆាប់ចុះអេតាសុីវិលដែលគាត់បានរៀបចំឲ្យរួចជាស្រេច! Heeseung ដែលនៅក្បែររហ័សទាញប៊ិចមកសញ្ញេភ្លាមៗដោយមិននិយាយស្តីអ្វីបន្តិច
«ឆាប់សញ្ញេទៅបងថ្លៃ....!» Ni-ki ឈរស្រែកពីផ្នែកម្ខាងដែលមានគ្រប់គ្នាទះដៃហូរពីក្រោយ
«គ..គឺថា....»
«អូនសញ្ញេទៅ! និងអាល៎បានទៅទទួលភ្ញៀវបន្ត....» នាងនៅ ស្ទាក់ស្ទើរមិនទាន់ត្រៀម ខួរក្បាលដូចមិនដំណើរការរៀររែកមិនទាន់ច្បាស់ Heeseung ក្រសោបដៃដែលនាងលាក់នៅក្រោយក្នុងបំណងឲ្យនាងសញ្ញេភ្លាមៗ ដៃញ័រសន្ធឹករហូតដល់អ្នកដទៃនៅជុំវិញខ្លួនមើលដឹង រួមទាំងកូនកំលោះ ទីបំផុតការចុះអេតាសុីវិលក៏បានបញ្ចប់រួចរាល់ កម្មវិធីក៏ឈានដល់ទៅបញ្ចប់ ភ្ញៀវកិត្តិយសក៏ត្រលប់ទៅវិញបណ្តើររហូតដល់អស់!<....>
KAMU SEDANG MEMBACA
One Of Agreement <.....>q
AcciónLee Heeseung: បើឲ្យជ្រើសមួយវាពិបាកណាស់សម្រាប់ខ្ញុំ អត្មានិយមណាស់ពិតទេ?...DahriLaបងស្រលាញ់អូន តែរិតមិនអាចបោះបង់គេដូចគ្នា Lee Dahrila: អូនព្រមគ្រប់យ៉ាង...ចិត្ត នឹងកាយប្រគល់ជូនបងតាំងពីដឹងក្តី! មិនថាមានរឿងអី ដើម្បីបងអូនធ្វើបានគ្រប់យ៉ាងសូម្បីតែការចាក់ចេញ