បងរំខានឯងមែនទេ Dah<...>

64 7 0
                                    

<Sunny_H.D Bakery and cafe >

ព្រឹកដូចសព្វមួយដង នាងក្រមុំអង្គុយគិតបញ្ជី ចំណូលចំណាយហាងទៅតាមទម្លាប់ ទាស់ត្រង់លើកនេះមិនដូចរាល់ដង ភ្នែកមើល ដៃគិតសរសេរ តែអារម្មណ៍និងចិត្តគំនិតមិននៅក្នុងខ្លួន ក្រដាសខុសរាយប៉ាយពេញតុ<.....>

«ពុទ្ធោ!! នាងDahh ស្អីនឹងរញ៉េរញ៉ៃណាស់» ស្រីស្អាតជើងឆើត សម្លេងស្រួយស្រះស្រែកឡើងខណះ ពេលឈានជើងមកដល់ក្នុងបន្ទប់ដំបូង <Yang Wonyoong > នារីវ័យក្មេង21ឆ្នាំ ស្ថិតក្នុងរូបក្រហមស្រស់ ខើចជង្គង់ ឆាល់ៗឆោឡោ នាងស្ថិតក្នុងការបន្តការសិក្សានៅក្រៅប្រទេសនៅឡើង តែនេះជាវិស្សមកាលទើបនាងត្រលប់មកស្រុកកំណើតមួយរយះ នាងនឹង Dahrilah ជាមិត្តជិតស្និត រឿងអ្វីក៏នាងដឹងពីគ្នាដែរ...

«គឺគ្មានអីទេ...អារម្មណ៍មិនល្អតិចតួច...» Dahrila ងើបមុខឡើង ទាំងសភាពទឹកមុខពិបាកទទួលដល់ថ្នាក់ Wonyoong ធ្វើមុខខ្ពើម

«Ewww...កក្រេចម្លេះនាង...មាត់ក៏ស្លេក មុខក៏ស្លក់ដូចខ្មោចទឹកចឹងមិត្ត» Wonyoong ចង្អុលក្បាលនាងក្រមុំដល់ៗ

«គឺ មិនបានគេងទេហត់ពេក...គេងមិនលក់...» នាងតូចងាកទៅម្ខាង ទាញយកSkin Care សម្រាប់ពេលព្រឹកមកប្រើប្រាស់

«អ្ហេ!!! យើងលឺបងយើងប្រាប់ថា បងHeeseung មកយកឯងទៅលរឈុតថ្ងៃនេះមែនទេ...?» ដូចដែលបានប្រាប់ នាងក្រមុំទាំងពីជាមិត្តជិតស្និត រឿងបែបនេះមិនរំលងWonyoong នោះទេ ហើយមួយវិញទៀត Wonyoong ត្រូវជាប្អូនស្រីជីដូនមួយរបស់ Heeseung ដូចគ្នា ហើយបងប្រុសបង្កើតរបស់នាងគឺ កំលោះតូច Yang Jongwon...ទាយាទមហាសេដ្ឋី និងជាប្រធានក្រុមហ៊ុននាំចូលគ្រឿងសង្ហារឹមធំទៀតផង

«ហ្អឹម....ពេលថ្ងៃត្រង់នេះហើយតែដូចមិចទេ!» ក្រវីក្បាលបណ្តើរលាបSun screen បណ្តើរ

«ឯង....រំភើបទេសម្លាញ់...» Wonyoong និយាយព្រមទាំងចាប់ញីថ្ពាល់នាងតូចចុះឡើង

«ឈ...ឈឺណាស់ស្រីឆ្កួត...លែងយើងមើល» នាងក្រមុំក្រវាសដៃមិត្តចាញ់មុខស្អុយ

«ឆឹស....ត្រូវហើយទុកការងារនេះឲ្យយើង! ឯងសំរាកសិនទៅ មើលមុខបែបនេះឲទៅថតPre wedding បានយ៉ាងមិច...ទៅៗ ទៅគេងទៅ...»

One Of Agreement &lt;.....&gt;qTempat cerita menjadi hidup. Temukan sekarang