មនុស្សគ្រប់គ្នាគិតថាជារឿងចៃដន់តែហេតុអ្វីខ្ញុំគិតថាវាជានិស័្សយ។

493 40 0
                                    

របាំងស្នេហ៍
ភាគ2
#Hope y'all enjoy my novel^_^

«នេះហេតុអ្វីបានជាគាត់មើលមកខ្ញុំភ្លឹកបែបនេះ??គាត់ស្រឡាញ់ខ្ញុំ?ទេតែវាមិនអាចទៅរួចទេដែលមនុស្សប្រុសមកស្រឡាញ់មនុស្សប្រុសដូចគ្នានោះប៉ុន្តែហេតុអ្វីមិនអាចទៅរួច?ប៉ុន្ដែហេតុអ្វីខ្ញុំត្រូវគិតពីគាត់?បានហើយឈប់គិតទៅហើយដេក(បិទភ្នែក)(ស្រមៃឃើញមុខហេសឹង)នេះហេតុអ្វីបានជាខ្ញុំស្រម៉ៃឃើញមុខគាត់??នេះឆ្គួតទេរឺមនុស្សមិនធ្លាប់ជួបគ្នាពីរមុនផងទើបតែជួបលើកទីមួយសោះហេតុអ្វីទើខ្ញុំស្រម៉ៃឃើញមុខគាត់បានហើយឈប់ទៅហើយឆាប់ដេកទៅកុំឲ្យខក់ម៉ោង»និយាយរួចជេកក៏សង្ងំគេងបាត់ទៅ

ពួកគេងលង់លក់នៅរាត្រីនោះយ៉ាងស្កប់ស្កល់

ពេលព្រឹក

ព្រះអាទិត្យរះឡើងបន្តិចម្ដងៗសត្វបក្សាបក្សីចាប់ផ្ដើមហោះហើរដើររកចំណីហើយពួកវាក៏បញ្ជេញសម្លេងដល់ក្រលួចរបស់ពួកវាមកពន្លឺព្រះអាទិត្យចាំងមកតាមបង្អួចប៉ះចំភ្នែកក្មេងប្រុសវ័យចំទង់ម្នាក់ធ្វើឲ្យគេងើបពីដំណេកដែលគេបានលង់លក់គេគឺជាហេសុឹង

«នេះម៉ោងប៉ុន្មានហើយ?»គេបានពន្លឺសម្លេងចេញមកហើយក៏ទាញ់ទូរស័ព្ទមកមើល
«នេះទើបតែម៉ោង6:10នាទីទេហ៎មិចថ្ងៃនេះខ្ញុំងើបលឿនម៉េស»គេនិយាយរួចក៏ងើបពត់ខ្លួនហើយចូលទៅងូតទឹករៀបចំខ្លួនដើម្បីទៅសាលារៀន

ទន់ទឹមហ្នឹងនេះយើងមកមើលជេកវិញ

រីង~~~~~~~~~~~~~~~~~~

សម្លេងម៉ោងរ៉ោចេញមកពីនាលិការបស់គេដែលដាស់ឲ្យគេភ្ញាក់ពីរដំណេកគេក៏ងើបហើយបិទនាលិកា

«នេះដល់ម៉ោងហើយហេ៎ស?នេះហេតុអ្វីវាដូចជាខ្ញុំទើបតែបានដេក10នាទីចឹង?»គេនិយាយទាំងល្វើយព្រោះតែមិនទាន់ស្វាំងពីគេង
«នេះគឺជាថ្ងៃទីមួយខ្ញុំទៅឋាននរក(ឋាននរក=សាលារៀន)ហាសហាសនេះមនុស្សគ្រុបគ្នាគឺចូលចិត្តការរៀនសូត្រណាស់តើមែនទេតែប្រហែលជាអត់ទេព្រោះពួកគេចូលចិត្តក្នុងការគេងដល់លង់លក់ក្នុងសុបិនដល់ល្អជាងហាសហា»រអូតិចជាមួយហ្នឹងកាលសើចតិចគេក៏ងើបពីគ្រែហើយទៅងូតទឹកដើម្បីទៅសាលារៀន

របាំងស្នេហ៍❤️Where stories live. Discover now