ភាគ០៣៖បាត់ខ្សែក!!

194 13 0
                                    

បន្ទាប់ពីនាងគាំងចម្លេីយហេីយ​ ឈៀឈៀ​ក៏សម្រេចចិត្ដរហ័សធ្វេី
ការឲ្យរួចរាល់ ឆាប់ចាកចេញពី​បុរស​គ្រោះថ្នាក់រូបនេះ ។
"​ លោកម្ចាស់​!! ខ្ញុំធ្វេីរួចហេីយ​ អ៊ីចឹងខ្ញុំសុំលាលោកម្ចាស់សិនហេីយ​ " ឈៀឈៀ​និយាយ​អឺអេីតាសឯងហេីយប្រញាប់ចេញពីបន្ទប់របស់ស៊ូហ្គាយ៉ាងលឿន​ ធ្វេីឲ្យអ្នកដែរយកចិត្ដទុកដាក់លេីហ្គីតាក៏ងាកទៅតាមសម្លឹងមេីលផែនខ្នងរបស់នាង​ ។
"​ នាងកេីតស្អី​!!យេីង​បិសាច​ចាប់សុីឬ​ "​ ស៊ូហ្គា​ឧទានទាំងចម្ងល់ធ្វើមើលតែនាយជាបីសាចចាប់ស៊ីអ៊ីចឹងខ្លាចរអាថ្នាក់រត់ចេញពីបន្ទប់គេ
យ៉ាងលឿន ?
ឈៀឈៀ​បោះជំហានសម្ដៅទៅបន្ទប់សំងំគេងមួយភាំងសិនចាំ
ម៉ោង១២យប់ចាំចេញ​ប្រតិបត្តិការ​ រកទម្លាក់ខ្លួនគេហេីយស្រាប់
ឆាយ៉ុង​មក​ឆាឆៅដំណេករបស់នាង ។
"​ ឈៀឈៀ​!! "​ ឆាយ៉ុង​ហៅឈ្មោះនាងលឺៗធ្វេីឲ្យអ្នកកំពុងទម្លាក់
ខ្លួនប្រែជាអង្គុយលេីពូកធម្មតា​ ដោយបំពាក់ទឹកមុខ​ក្រញ៉ូវ​ ។
"​ យ៉ាងម៉េចឬ​!!ឆាយ៉ុង​ នេះឯងមិនឲ្យយេីងសម្រាកបន្ដិចទេឬ​ "​
"​ ពេលនេះឯងសម្រាកមិនបានទេ​ ឆាប់រៀបចំខ្លួន​ចេញ​ប្រតិបត្តិការ​
ទៅ​ លោកម្ចាស់​ចេញទៅខាងក្រៅហេីយ​ "​ ឆាយ៉ុង​និយាយដូច្នេះ
ព្រោះនាងបានលឺពី​ជំនិតរបស់នាយក្រាស់កំពុង​ពិភាក្សា​អ្នកម្ខាង
ទៀតអំឡុងពេលនិយាយ​ទូរស័ព្ទ​ដោយ​លឺថា​ថ្ងៃស្អែកនិងជា​គំរប់​ខួប៦ឆ្នាំនៃការទទួល​មរណៈ​ភាពរបស់ម្ចាស់តានាយ​ ។
អ៊ីចឹងហើយតម្រូវឲ្យនាយត្រូវទៅ​ វិមានរបស់គ្រួសារដេីម្បី​ស្នាក់នៅមួយយប់និងរៀបចំខ្លួនដេីម្បីធ្វេី​ពិធីផងដែរល ដូច្នេះវាមិនចម្លែកទេដែល ឈៀឈៀ​បានឃេីញ​ស៊ូហ្គាអង្គុយលេងហ្គីតា
ស្ងៀមស្ងាត់​ដូច្នេះ​ ហ្គីតាមួយនោះជា​ អំណាយរបស់ម្ចាស់តាប្រគល់
ឲ្យគេក្នុងថ្ងៃកំណេីតហេីយក៏ជា​ កាដូរចុងក្រោយផងដែរ​ ។
នាយក្រាស់​រៀបចំ​សម្លៀកបំពាក់​និងវ៉ាលីឲ្យ​កូនចៅយកទៅទុក
នូវគូទឡាន​ ហេីយគេអង្គុយស្ងៀមថ្មឹងៗ​ មិនវាចាអ្វីទាំងអស់ ។
"​ លោកម្ចាស់​!!តេី​ប្រាកដចិត្ដហេីយមែនទេថាទៅទីនោះ​ "
"​ ហុឹម​ "​ នាយគ្រហឹមដេីមកបន្ដិច​ គេប្រាកដហេីយ​ វាមិនបញ្ហាអី
សម្រាប់គេទេ​ ឡាននាយបេីកចេញពីវិមានទៅ​ ដោយ​ឈៀឈៀ​លួចតាមទៅពីក្រោយ​ ព្រោះនាងនិងស៊េីបមេីលថា​ សូហ្គាបញ្ចេញសកម្មភាពអ្វីខ្លះ​ ។
ប្រហែល៣ម៉ោងក្រោយ​ យប់ក៏ឈានមកដល់ត្រឹមម៉ោង៩ឡាន
របស់​នាយក៏ឈប់ចតនៅវិមានរបស់ម្ចាស់តាដែររាល់ថ្ងៃក្រោម
កម្មសិទ្ធិ​របស់​ប៉ាម៉ាក់របស់គេ​ នាយងេីបចេញពីកៅអីហេីយឈរអស់កម្ពស់សម្លឹងមេីលវិមានវាជាង១ឆ្នាំមកនេះ​ដែលខានមកជាន់ទីនេះ នាយមិនដែលមកទីនេះឡើយក្រៅពីខួបការស្លាប់របស់លោកតា ។
"​ ស៊ូហ្គា!! "​ សំឡេងស្ដ្រីចំណាស់ហៅនាយយ៉ាង​គ្រលួចធ្វេីឲ្យគេ
ចាប់អារម្មណ៍​ទៅលេីគាត់​ ស្រី្ដម្នាក់និងជាម្ដាយរបស់គេ ។
"​ លោកស្រី​!!ឈ្មោះរបស់​ខ្ញុំ​ យ៉ុនហ្គី​ មិនមែនស៊ូហ្គាទេ​ "​ ទឹកមុខស្មេីថែសមិនញញឹមរីករាយនិងវត្ដមានរបស់ម្ដាយឡេីយ​ ថែមទាំងហៅម្ដាយថា​លោកស្រីធ្វេីមេីលដូចអ្នកដទៃទៀតផង ។
"​ កូនប្រុស​!! "​ ទឹកមុខរីករាយក៏ទម្លាក់ចុះប្រែ​ស្រពោន​ ម៉េចក៏នាយ
នូវ​ប្រកាន់​ភាព​គំរោះគំរើយ​ទៅលេីគាត់អ៊ីចឹង ។
"​ អ្នកដឹងហេីយត្រូវទេ​!!ដូច្នេះអ្នកកុំ​បំពាន​លក្ខខណ្ឌ​អីលោកស្រី​ "​
ស៊ូហ្គាវាចាប៉ុន្មានម៉ាត់ហេីយក៏បោះជំហានដេីរទៅខាងក្នុងបាត់
ដោយដៃម្ខាងអូសវ៉ាលីខ្លួនឯង​ គេមិនប្រេីអ្នកបម្រេីក្នុងផ្ទះនេះទេ
នាយសម្ដៅទៅបន្ទប់របស់ខ្លួន​ ។
ក្រាក​ សំឡេងបេីកទ្វាក៏បន្លឺឡេីងដោយក្រោមដៃស៊ូហ្គា នាយចុច​កុងតាក់​បេីកភ្លេីងហេីយកែវភ្នែក​រឹងកំព្រឹស​សម្លឹង​បរិវេណ​បន្ទប់
និងការរៀបចំតុបតែងក្នុងបន្ទប់ផង ទីនេះគ្មានកន្លែងណាមួយ
ត្រូវបាន​ផ្លាស់ប្ដូរ​នោះទេគឺនូវដដែលទាំងអស់​ ប៉ុន្ដែអ្វីដែរផ្លាស់ប្ដូរ
គឺភាពកក់ក្ដៅទៅវិញទេ ។
"​ ហុឹម​!!គិតថាប៉ុណ្នឹងយេីងចិត្ដទន់ឬ​ "​ រាងក្រាស់សេីចចំអកម្ដាយបន្ដិច ហៅគេអ៊ីចឹងស្មានចិត្ដគេទន់ល្អូកដូចទានត្រូវភ្លើងចឹង គេក៏រហ័សចូលបន្ទប់បិទទ្វាយ៉ាងលឿន​ ព្រោះមិនចង់ជួបមុខម្ដាយ ។
តុក​ តុក សំឡេងគោះ​ទ្វាក៏បន្លឺឡេីង​ បង្ហាញឲ្យគេដឹងច្បាស់ថានរណាជាអ្នកគោះទ្វានោះ ។
"​ បេីកទ្វាឲ្យម៉ាក់បន្ដិចមក​ ស៊ូហ្គា​ "​ អ្នកជាម្ដាយនូវ​រឹងទទឹង​ហៅកូន
ប្រុសឈ្មោះមួយនិងដដែល​ ទាំងដឹងថាគេមិនពេញចិត្ដក៏ដោយ
គោះមួយស្របក់ក្រោយហេីយនូវតែមិនឃេីញអ្នកខាងក្នុងព្រម
បេីកទៀត​ លោកស្រីត្រឹមដកដង្ហេីមធំហេីយដេីរចាកចេញទាំង
អស់សង្ឃឹម​ ។
"​ អ្នកធ្វេីវាដេីម្បី​មហិច្ឆតា​!! មិនមែនដេីម្បីយេីងទេ​ "​ សម្លេងក្រោម
បបូរមាត់ក្រាស់បន្លឺឡើងទាំងអួលណែលក្នុងចិត្ដ តើម្ដាយគេទាមទារអ្វីទៀត ។
ឈៀឈៀ​ដែរតាមពីក្រោយឡាន​សូហ្គានោះក៏ឈប់ចតម៉ូតូនូវ
ក្បែររបងនៃវិមានមួយនេះ​ កែវភ្នែកនាងប្រឹងសម្លឹងមេីល​បរិវេណ​
ជុំវិញនៃ​វិមានមួយនេះ​ នាងក្រឡេកឃេីញ​ប្រហោងមួយអាចនិង
ឲ្យនាងចូលទៅរួច​ ឈៀឈៀ​ប្រញាប់យកម៉ូតូចតទុកទី​សុវត្ថិភាព​
ហេីយលូនចូលទៅតាមប្រហោងនោះរហូតទៅដល់សួនច្បារនៃ
វិមាន ។
"​ ចម្លែកម៉េចក៏ផ្លូវនេះអាចចូលមកដល់​សួនច្បារ​ចឹង​ "​ រាងស្ដេីង
ប្លែកចិត្ដដែរចូលមកតាមផ្លូវនេះហេីយបែបជាទិសដៅចូលមកសួន
ច្បារ​ខុសពី​ការរំពឹង​ទុករបស់នាងឆ្ងាយណាស់​ ។
"​ ឆែកមេីលសិន​!! "​ ដោយមិន​ចាំយូរនាងរហ័សដេីរមេីលទីនេះ
យ៉ាងលឿនតាម​សមត្ថភាព​ដែរអាចធ្វេីបាន​ អ្វីដែរនាងប្រទះភ្នែក
ឃេីញគឺកូនកាំបិតតូចមួយដែរ​ចាំងនិងពន្លឺ​ព្រះច័ន្ទ​ដែរ​ លេចចេញពី
ដីតិច​ៗនាងដើរមកជិត ។
"​ ស្អីនឹង!! "​ នាងតូចទៅជីកកាយមេីលឃេីញ​កូនកាំបិតមួយដេីមគេកប់ទុកចោលជាយូរឆ្នាំ​ ។
"​ ម៉េចក៏សួននេះមានកាំបិត​ ទុកជា​ភស្ដុតាង​សិន​ តែអេ...វាជាស្អីគេនុង "​ នាងលូកយកកាំបិតមកកាន់ហេីយប្រទះភ្នែកនិងខ្សែកមួយខ្សែដែលវានៅពីក្រោមនៃកាំបិត ។
"​ ខ្សែក​!! "​ នាងប្រញាប់យកវាដាក់ចូលក្នុងថង់ហេីយរហ័សចេញ
ទៅវិញខ្លាចមានអ្នកណាមកចាប់ខ្លួនបាន​ ។
ឈៀឈៀស្វែងរកបានខ្សែកនិងកាំបិតហើយប្រញាប់ទៅរកម៉ូតូជិះចេញយ៉ាងលឿនដោយក្នុងចិត្ដសប្បាយអរ ព្រោះបន្ដិចទៀតនាងសម្រេចបេសកម្មហ្នឹងបញ្ចប់នាឆាប់ៗ ។
" ត្រៀមខ្លួនទៅ!!លោកម្ចាស់ " នាងតូចញញឹមចុងមាត់ មិនយូរទៀតពិនិត្យក្រយ៉ាដៃដឹងហើយថានរណាជាម្ចាស់របស់មួយនេះនាងនិងបានឆាប់ចេញវិមានសែនអាប់អួលមួយនិង ហិហិ ស្រមៃក៏សប្បាយអរមុនដែរ ត្រឹម២ថ្ងៃសោះ រកភស្ដុតាងបានលឿនយ៉ាងនេះ សមជាប៉ូលីសឆ្នើមមែន នាងតូចយកម៉ូតូទៅទុកនៅផ្ទះខ្លួនហើយតេទៅពឹងមិត្ដរួមក្រុមមកយកនៅវិមានរបស់សូហ្គាវិញ ។
" អាឡូ អ៊ីឡា!!ជួយមកយកគ្នានៅផ្ទះបន្ដិច "
" ចាំបន្ដិចចឹង!! " អ៊ីឡា ជាប៉ូលីសឆ្នើមបន្ទាប់ពីនាងតូច ទឹកដៃរបស់នាងមិនអន់នោះទេហើយរហ័សនិងចាប់បានឃាតករឬ ភស្ដុតាង
យ៉ាងលឿន អ្វីដែលពិសេសនោះនាងអាច ហែកទិន្នន័យអង្គការ
នាៗប្រចាំប្រទេសទៀតផង នេះជាគុណសម្បត្ដិរបស់អ៊ីឡា ។
មួយស្របក់ក្រោយមក អ៊ីឡាក៏មកដល់ ឡានសេរីទំនើបឈប់ចតនៅចំពោះមុខនាងតូចដែរ ពាក់អាវធំ មានម៉ាស់មួកបិទជិតឈឹងមិនឃើញប្រឡោះភ្នែក នាងតូចដើរទៅជិតឡានហើយបើកទ្វាដើរចូលក្នុង ។
" អត់ថប់ទេ ឈៀឈៀ " អ៊ីឡាបើកឡានបោះពួយសម្ដៅទៅប៉ុស្ដិ៍ប៉ូលីសដែរជាទីស្នាក់ការរបស់ពួកនាង ។
" មិនទេ!!ថ្ងៃនឹង ដឹងថាយើងរកឃើញអ្វីដែរទេ " នាងតូចញញឹមញញែមបិទមាត់មិនជិតព្រោះនាងទៅតាមឡាននាយពីក្រោយពិតជាមិនអត់ប្រយោជន៍មែន ។
" ភស្ដុតាងឬ!! " អ៊ីឡាចេះនិយាយស្មានលេងៗទៅ ។
" ត្រូវហើយ ហិហិ!! " នាងតូចសើចកក្អឹកដាក់មិត្ដ ឲ្យតែរកតម្រុយ
បានដឹងនាងតូចសើចសប្បាយហើយ នាងមិនសូវចេះកើតទុក្ខដូចគេទេ ។
ស៊ូហ្គាអង្គុយនៅមាត់បង្អួចសម្លឹងព្រះច័ន្ទយ៉ាងស្ងៀមស្ងាត់ អារម្មណ៍អណ្ដែតអណ្ដូងទៅតាមវាយោបកបោកមកប៉ះសក់រលោងដូចសរសៃសូត្ររបស់នាយ ។
" រយះពេល៦ឆ្នាំនេះ!!ម្ចាស់តា នឹកចៅទេ " ស៊ូហ្គាឧទានក្នុងចិត្ដទាំងក្រៀមក្រំព្រោះរាល់លើករំលឹកដល់លោកម្ចាស់តាចិត្ដរបស់គេស្រងូតស្រងាត់ភ្លាមៗ ទឹកនេត្រាក៏រមៀលធ្លាក់ចេញពីរង្វង់ភ្នែក គេពិតជានឹកម្ចាស់តាដែលតែងតែដាស់តឿននាយជារឿយៗ អង្វរឲ្យគេត្រឡប់មកវិមានគាត់វិញមក កាលពី៦ឆ្នាំមុន ។
" ស៊ូហ្គា!! តើពេលណាចៅត្រឡប់មកផ្ទះពួកយើងវិញទៅ ចៅមិននឹកតាទេឬ " គាត់និយាយតានវីដេអូខល បំពាក់ទឹកមុខស្រពោន បង្ហាញថាគាត់មិនសប្បាយចិត្ដដែលចៅប្រុសសំណប់រស់នៅឆ្ងាយពីភ្នែកច្រមុះគាត់ដូច្នេះ ។
" ម្ចាស់តា!!ចៅមិនទៅឡើយ ដរាបណា ចៅអាចរឹងមាំជាងនេះ " ស៊័ហ្គាព្យាយាមញញឹមដាក់ម្ចាស់តាទាំងរអៀសចិត្ដ ដោយសារគេទើបគាត់មិនសប្បាយចិត្ដដូច្នេះ មិនអីទេ គេរឹងមាំអាចក្លាយជាបុគ្គលជោគជ័យនាយនិងត្រឡប់ទៅផ្ទះសែនកក់ក្ដៅតាំងពីតូច ។
" ប៉ុន្ដែទ្រព្យសម្បត្ដិរបស់តាក៏អាចឲ្យចៅដើរទៅមុនដែលតើ ចៅប្រុស កុំទៅហត់នឿយម្នាក់ឯងអី " តាំងពីស៊ូហ្គាចាកចេញឆ្ងាយរយះពេល៥ឆ្នាំមក អ្នកជាតានេះណាព្រួយបារម្ភខ្លាចចៅហត់ចៅលំបាក គាត់ចង់ឲ្យស៊ូហ្គាត្រឡប់មកគ្រប់គ្រងទ្រព្យសម្បត្ដិមហាសាលវិញ ។
" ចៅមិនអាចធ្វើដូច្នេះទេ ម្ចាស់តា!!ប្រគល់វាឲ្យអ្នកដែរសាកសមជាចៅទៅតើបានទេម្ចាស់តា " នាយមិនព្រមទទួលដដែរ ។
" តាមចិត្ដ!!តែចាំណា អស់ពីតា ចៅកុំនឹកតាអីលឺទេ ចៅប្រុស "
គាត់ញញឹមដាក់ស៊ូហ្គាយ៉ាងស្រស់ ហាក់ដូចជាស្នាមញញឹមចុងក្រោយនិងផ្ដាំផ្ញើជាចុងក្រោយ មុននិងចាកចេញទៅឆ្ងាយ ។
ត្រឡប់មកបច្ចុប្បន្នវិញ ប្រសិនថ្ងៃនោះនាយយល់ព្រមនិងសំណើរម្ចាស់តាម្ល៉េះក៏នាយមិនបាត់បង់គាត់ដែរ គេពិតជានឹកស្នាមញញឹមនិងពាក្យប្រដៅណែនាំនាយណាស់ ។
" ថ្ងៃនោះប្រសិនបើចៅស្ដាប់!! ម្ល៉េះ ម្ចាស់តាមិនចាកចេញពីចៅឡើយតើត្រូវទេ ម្ចាស់តា " នាយនិយាយវាចេញមកទាំងអួលណែលពេញប្រអប់ទ្រូងនាយស្ដាយដែរ បធិសេធគាត់ដូច្នេះ ។
" ម្ចាស់តា!! ដឹងទេ ព្រោះតែតំណែងមួយនិងធ្វើឲ្យគ្រប់គ្នាហ៊ានធ្វើវា " នាយរំលឹកជារឿយៗដំណែងនេះត្រូវមានមនុស្សមកកាប់ចាក់
សម្លាប់គ្នាដើម្បីដណ្ដើមយក ។
ឡានរបស់អ៊ីឡាក៏មកដល់ប៉ុស្ដិ៍ប៉ូលីសដោយនាងតូចតាមពីក្រោយ អ្នកយាមឃើញអ៊ីចឹងក៏រហ័សបើកទ្វាឲ្យយ៉ាងលឿន ងាកមើលឆ្វេងស្ដាំហើយទៅអង្គុធម្មតា ឈៀឈៀ ទៅដល់ការិយាល័យរបស់ថ្នាក់លើ ។
" យ៉ាងម៉េចហើយ!!បេសកម្មរបស់នាងអូខេទេ "
" អូខេ!!នេះជាភស្ដុតាងខ្ញុំរកឃើញវានៅសួនច្បារនៃវិមានរបស់
លោកម្ចាស់ " លោកម្ចាស់គឺសម្ដៅទៅម្ចាស់តារបស់នាយក្រាស់ គាត់ជាម្ចាស់នៃអង្គភាពមួយនេះ ដោយកូនចៅកំពុងមមាញឹករកភស្ដុតាងដើម្បីស្វែងរកយុត្ដិធម៍នៃការស្លាប់របស់គាត់ ប្រសិនបើគ្មានក្ដីមេត្ដារបស់គាត់ម្ល៉េះ ពួកគេក៏មិនឈរជើងត្រង់នេះដែរ ។
" ខ្សែកនឹងកាំបិត? "
" ចា!! ខ្ញុំបានឃើញវានៅសួនច្បារ ប៉ុន្ដែខ្ញុំមកនេះដើម្បីឲ្យលោកប្រធានជួយយកទៅពិនិត្យក្រយ៉ៅដៃ ហើយនិងបញ្ជាក់អត្ដសញ្ញានៃម្ចាស់ខ្សែកមួយនេះ ទាន " នាងតូចរៀបរាប់តាមដំណើរ ព្រោះនាងមកទីនេះគឺគោលបំណងនេះ ។
" មិនអីទេ!!យើងនិងឲ្យអ្នកជំនាញធ្វើវា ហើយនាងគិតចង់ធ្វើយ៉ាងម៉េចបន្ដ "
" ខ្ញុំនិងទៅក្បែរលោកស៊ូហ្គាឲ្យស្និតជាងនេះបន្ថែមទៀត ដើម្បីងាយស្រួលចូលទៅបន្ទប់ធ្វើការរបស់គេទាន " ព្រោះថាកន្លែងធ្វើការរបស់គេប្រហែលមានភស្ដុតាងច្រើនជាងនៅឯផ្ទះអាងនឹងនាង
បញ្ចប់រឿងក្ដីបានយ៉ាងឆាប់រហ័សដែរ ។
" ហ៊ឹម!!នាងមិនធ្វើឲ្យយើងខកបំណងទេ ទៅវិញចុះ "
" ចាលាហើយ លោកប្រធាន " នាងតូចដើរចេញមកខាងក្រៅដោយមានអ៊ីឡាជាអ្នកចាំជាស្រាច់ ។
" តោះអ៊ីឡា ឆាប់ទៅយើងខ្លាចខាងនោះសង្ស័យ "
ថ្ងៃស្អែកត្រូវជាថ្ងៃគំរប់ខួបនៃការបាត់បង់ជីវិតម្ចាស់តាបានមកដល់នាយក្រាស់ស្លៀកពាក់ឈុតពណ៍ខ្មៅទាំងអស់ ដោយលើកដៃ ពាក់ខ្សែដៃដែរម្ចាស់តាបានប្រគល់ឲ្យមុននាយចាកចេញ ចំណែកខ្សែករបស់គេ បាត់តាំងពីយូរហើយម្ចាស់តាបានរៀបចំឲ្យគេមួយឈុត ប៉ុន្ដែគួរឲ្យស្ដាយគេមិនគួរណាប្រហែសឲ្យបាត់ខ្សែកទេ ។
" លោកម្ចាស់!!រួចរាល់នៅទាន "
" ហើយៗ!!ចាំបន្ដិច " នាយក្រាស់ចងក្រវ៉ាត់កពណ៍ខ្មៅរលោងហើយក៏បោះជំហានសន្សឹមៗសម្ដៅទៅខ្លោងទ្វាដោយប្រអប់ដៃពោរពេញដោយសរសៃបើកទ្វា ។
" គ្រប់គ្នាទៅអស់ហើយមែនទេ!! " ឃើញស្ងាត់អ៊ីចឹងនាយក៏ចោទសួរជំនិតបញ្ជាក់តើពិតជាទៅថ្នូររបស់ម្ចាស់តាមុនហើយ ។
" បាទលោកម្ចាស់ ពួកគាត់ចាំនៅទីនោះតែម្ដង "
" ហ៊ឹម!!អ៊ីចឹងឆាប់ទៅ "
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
សរសេរដោយ៖ម៉ូ

ជម្រិតបេះដូងលួចស្នេហ៍អូន​ វគ្គ០៣ (ចប់)Where stories live. Discover now