នាងតូចកំពុងបោះជំហានជារឿយៗសម្ដៅទៅបន្ទប់របស់អ៊ីវ៉ាស៊ី អ្វីដែលឃើញនាងស្ងាត់មាត់ឈឹងបាត់ទៅហើយ ក្រសែភ្នែកនាងបាញ់ទៅជូស៊ូអ៊ីដោយកម្រើកបបូរមាត់ក្រមិចបន្លឺដើម្បីសួរ
" នាងកើតអ្វី ម៉េចក៏ក្លាយជាអ៊ីចឹង "
" នាងចាញ់ពេកទើបសន្លប់ ខ្ញុំគ្រាយ៍នាងទ្រាំមកគ្រែចង់ផ្គាប់មុខទៅហើយ " នាងសម្លឹងទៅអ្នកនៅលើគ្រែ ដោយដកដង្ហើមខខូសហត់នឿយ កុំឃើញមាឌរបស់អ៊ីវ៉ាស៊ីតូចចឹងមែនតែធ្ងន់មិនណយទេ
" នាងធ្ងន់យ៉ាងនិងផង " នាងលាន់មាត់ស្ទើរមិនជឿនឹងត្រចៀក
" អឹម ធ្ងន់គួរសមដែរ ចុះណាជុងហ្គុកនោះ "
ជូស៊ូអ៊ីងក់ក្បាលហើយក្រឡេកមើលឆ្វេងស្ដាំសម្លឹងរកមើលស្វាមីនាងតូចដែលសន្លប់ស្ដូកស្ដឹងក្រោយពីការចាញ់កូនក្នុងផ្ទៃខ្លាំងពេក មើលសភាពនាងចុះទន់ខ្សោយណាស់ ចំណែកស្វាមីកំពូលល្អរបស់នាងក៏មិនអើតក្បាលមកមើលប្រពន្ធទៀតសង្ស័យជាប់ផឹកស្រាហើយបានជាអ៊ីចឹង
" អាហែម!! លោកម្ចាស់សូហ្គាគាត់ជាអ្នកទៅហៅដោយផ្ទាល់ ដំបូងខ្ញុំបម្រុងនិងដើរចូលទៅហើយតែលោកម្ចាស់ហាមឃាត់មិនឲ្យចូលទៅជិតសមាជិកផ្សេង " ឈៀឈៀនិយាយបកស្រាយកុំឲ្យជូស៊ូអ៊ីយល់ខុសនិងជុងហ្គុក ដោយសារសូហ្គាស្ម័គ្រចិត្ដអ៊ីចឹងហើយបាននាងបកក្រោយដើរមកទីនេះវិញ
" អរស្មានគាត់រវល់ផឹកទេតើ ខិខិ " នាងសើចញឹមៗមិនសូវសម ដោយសារការស្មានផ្ដេសផ្ដសទើបយល់ខុសទៅកាន់ប្អូនថ្លៃកំពូលល្បិចមួយនេះ
" ម៉េចនិងអាចទៅ តាមមើលគាត់ស្រឡាញ់អ៊ីវ៉ាស៊ីសឹងអីហើយ "
តាមកាលឃើញកាយវិការរបស់ជុងហ្គុកផ្ដល់ឲ្យទៅកាន់ប្រពន្ធ គេតាមខ្វាយខ្វល់នាងស្ទើរគ្រប់ជំហាន គ្រាន់លើកនេះដោយសារការជួបជុំសមាជិកប៉ុណ្ណោះ ទើបគេមិនបានក្បែរប្រពន្ធ គិតទៅមើលកម្រមានបុរសណាស្ពាយ៍ប្រពន្ធកូនមកជាមួយណាស់ជាពិសេសមិនខ្លាចបាក់មុខទៀត
" ប្រវត្ដិស្នេហ៍ពួកគេជូរចត់ជាងខ្ញុំទៅទៀត " ស្រឡាញ់វាស្រឡាញ់ហើយ ប៉ុន្ដែទម្រាំមកដល់ដំណាក់កាលនេះ តើអ៊ីវ៉ាស៊ីលះបង់សាច់ឈាមប៉ុណ្ណា ទើបក្លាយជាមនុស្សពេញចិត្ដរបស់ជុងហ្គុកនោះ
" នាងនិយាយដូចអ៊ីវ៉ាស៊ី ទទួលទារណុកម្មមុននិងស្រឡាញ់គ្នាឬ "
តាមការស្មានរបស់នាង ដោយអ្នកស្រឡាញ់ពួកម៉ាហ្វៀមួយចំនួនតែងតែទទួលទារណុកម្មនិងការធ្វើបាបផ្លូវចិត្ដហើយ ទើបក្លាយជាមនុស្សដែលគេស្រឡាញ់ គ្រាន់គិតក៏ក្រញែងខ្លួនដែល វៃព្រឹករំលោភល្ងាចដូច្នេះ នាងមិនលេងចូលទេ ឈឺសាច់ហ្អា
" អារឿងនិងវាធម្មតាហើយ តែផ្លូវចិត្ដនាងធ្ងន់ធ្ងរជាងស្អីទៀត គឺព្យាយាមធ្វើអត្ដឃាតខ្លួនចំនួន២ដង ឯណោះ " នាងនិយាយខ្សឹបៗអំពីរឿងមួយនិងខ្លាចអ្នកក្រៅបានលឺ
" ដល់ថ្នាក់និងផង "
នាងឧទានទាំងភ្ញាក់ផ្អើល ពុទ្ធោតើជុងហ្គុកធ្វើស្អីខ្លះទើបនាងដាច់ចិត្ដធ្វើចឹងនោះ នាងមិនគិតថាស្ដាយជីវិតខ្លះទេ ទោះលំបាកយ៉ាងណាក៏ចេះស្រឡាញ់ជីវិតខ្លួនដែរ នាងគិតខ្លីពេកហើយ ដោយគិតថាអ៊ីវ៉ាស៊ីគំនិតរាកដោយមិនគិតខ្លួនជាមុនសោះ ប៉ុន្ដែអ្នកមិនមែនជាសាមីខ្លួនអ្នកមិនដឹងឡើយពីទំហំការឈឺចាប់ដែលបៀមជាប់ក្នុងទ្រូងអ៊ីវ៉ាស៊ីនេះណាគឺពិនមេឃហើយ យើងមិិនអាចវាយតម្លៃគេសំបកក្រៅឡើយ ។
" ហ៊ឹម ខ្ញុំឈប់និយាយហើយ ប្រសិននាងចង់ដឹងលឺរឿងនេះអាចសួរបងប្រុសសូហ្គាបាន "
" ចា "
សូហ្គានាំជូងហ្គុកមកដល់ចំពេលដែលពួកនាងស្ងាត់មាត់រៀងខ្លួនផងដែរ ជុងហ្គុកប្រញាប់មកមើលប្រពន្ធគេងលើគ្រែហើយងាកមុខមកដើម្បីចោទសួរបងថ្លៃ
" នាងក្លាយជាអ៊ីចឹង ដោយសារអីបងថ្លៃ " ជុងហ្គុកបន្លឺយ៉ាងគ្រលរធំធ្វើឲ្យនាងតូចថយក្រោយទៅប៉ះនិងសូហ្គាដែលកំពុងឈរពីក្រោយខ្លួន ព្រោះខ្លាចសំឡេងគ្រលរធំរបស់គេណាស់
" នាងចាញ់ពេក ជុងគួរហៅពេទ្យមកពិនិត្យដើម្បីសុំថ្នាំឲ្យនាងញុំាហើយ តាមមើលអាស៊ីខ្សោយណាស់ " នាងសម្លឹងប្អូនថ្លៃហើយជួយផ្ដល់យោគបល់់យ៉ាងណាមិនអាចទុកអ៊ីចឹងទេ ហៅពេទ្យជាជម្រើសល្អ ព្រោះអាចជាសម្រួលការចាញ់កូនរបស់នាងដោយសារថ្នាំបានខ្លះ
" បាទ សូហ្គាហ្យុងពឹងបន្ដិចហើយ "
ជុងហ្គុកយល់ស្របតាមមតិរបស់ជូស៊ូអ៊ីទើបសុំជំនួយពីីនាយក្រាស់ គេមិនអាចទាក់ទងទៅពេទ្យប្រចាំរបស់ទេព្រោះទម្រាំមកដល់ទីនេះវាយប់ជ្រៅហើយដោយសារវិមានរបស់សូហ្គាមានសចម្ងាយពីវិមានខ្លួន ។
" ហ៊ឹម ទុកចិត្ដចុះ តោះឈៀឈៀ " សូហ្គាទាញដៃនាងដើរចេញទៅខាងក្រៅដោយទាញទូរស័ព្ទខ្លួនតេទៅរកស៊ុកយ៉ុងដែរជាជំនិតខ្លួន
(អាឡូ លោកម្ចាស់ )
(ទាក់ទងទៅពេទ្យប្រចាំមក កាន់តែលឿនកាន់តែល្អ យើងនិងបន្ថែមលុយឲ្យ )
( បាទ ) ស៊ុកយ៉ុងចុចបិទហើយប្រញាប់ទៅឡានបើកចេញទៅរកពេទ្យដោយផ្ដល់ដំណឹងជាមុនដើម្បីឲ្យគាត់ត្រៀមខ្លួនរៀបចំសម្ភារះឲ្យបានគ្រប់គ្រាន់មុននិងមកទីនេះ
" កុំទៅជិតជីមីនឲ្យសោះ ហើយត្រឡប់ទៅបន្ទប់នាងចុះ "
សូហ្គាបន្លឺបម្រាមជាមុនលើកទី២គេបារម្ភខ្លាចជីមីនធ្វើអ្វីផ្ដេសផ្ដាស ព្រោះនាយមិនអាចស្មានចិត្ដគេបានឡើយ ដូច្នេះការស្រដីពាក្យពេចន៍អស់នេះសង្ឈឹមថានាងតូចនិងស្ដាប់ទៅចុះ គេគ្មានកម្លាំងទៅប្រឆាំងជីមីនបានទេ ព្រោះ???
" ចា រាត្រីសួស្ដីលោកម្ចាស់ "
ឈៀឈៀបោះជំហានសម្ដៅទៅបន្ទប់ខ្លួនដោយក្រោមក្រសែភ្នែកនាយក្រាស់សម្លឹងពីក្រោយផែនខ្នងរបស់នាង រហូតនាងទៅផុតទើបគេប្រញាប់ទៅរកបងប្អូនដែរចាំនៅខាងក្រោមទាំងទឹកមុខរាបស្មើ
" យើងមកវិញហើយ " នាយក្រាស់ក៏ទម្លាក់ខ្លួនអង្គុយលើកៅអីហើយស្រវាកែវមកកាន់អក់ផឹកតាមធម្មតាដោយមិនខ្វល់ការតាមសម្លឹងរបស់បងប្អូនសាច់ក្រៅឡើយ
" យ៉ាងម៉េច " ដោយឃើញពួកគេសម្លឹងពេកក៏បន្លឺចោទសួរ
" គ្មានទេ " ពួកគេឆ្លើយស្រុះគ្នាហើយលើកកែវមកផឹក
" មានអ្វីចង់សួរក៏សួរមក យើងមិនថាអ្វីទេ "
នាយអាចទាយដឹងថាពួកគេមានសំនួរចង់សួរមកកាន់ខ្លួនហើយ គ្រាន់ស្ទាក់ស្ទើរប៉ុណ្នឹង ពេលនេះនាយបើកដៃហើយសួរមក គេមិនប្រកាន់ខឹងអ្វីឡើយ
" លឺថាហ្យុងមានអ្នកបម្រើថ្មី " ជេហូបក៏លើកសំនួរសួរដំបូងគេ នាយលឺតាមរយះជីមីនទេ
" ត្រូវហើយ នាងឈ្មោះឈៀឈៀ ចម្លែកឬ បានជាសួរដូច្នេះ " ហេតុអ្វីចាប់អារម្មណ៍វត្ដមានរបស់នាង សំនួរមួយនិងចាប់ផ្ដើមធ្វើឲ្យគេលែងស្ងប់ចិត្ដហើយ តើសួរមានគោលបំណងយ៉ាងម៉េចឲ្យប្រាកដ
" ហ្នឹងហើយ ជាទម្លាប់ហ្យុងមិនព្រមទទួលអ្នកបម្រើថ្មីឡើយមិនចឹង "
" ហ៊ឹម គឺម៉ាយ៉ុងជាអ្នកនាំនាងចូលមក យើងមិនបានដឹងអ្វីទេ ឲ្យយើងដេញគេគិតថាសមដែរឬអត់ " តាមពិតរឿងនេះនាយដឹងក្រោយពីនាងចូលធ្វើការងារបាន១ថ្ងៃហើយចង់ហារមាត់ដេញចេញវាហារទៅមិនរួចក៏បណ្ដោយតាមនិងទៅ យ៉ាងណាក៏ល្អដែរ ព្រោះនាយបានគ្នាញ៉ោះលេងផង
" ម៉ាយ៉ុង " ជីមីនលាន់មាត់ហើយជ្រួញចិញ្ចើម នេះបម្រុងយ៉ាងម៉េចនិងប៉ូលីសមានដល់២នាក់ក្នុងវិមាន វាចម្លែកតើមានរឿងអីពីក្រោយមែន ក្រែងហ្យុងគេជាប្រធានធិបតីមិនអ៊ីចឹង
" ឯងភ្ញាក់ស្អីហ្អា " សូហ្គាចងចិញ្ចើមចូលគ្នា ប្អូនគេភ្ញាក់ស្អីម្ល៉េះគ្រាន់ប៉ុណ្នឹងសោះ
" ហ្យុង " ជីមីនវាចាទាំងហួសចិត្ដនិងសូហ្គា នេះមិនប្លែកចិត្ដស្អីបន្ដិចទេមែន
" ហៅធ្វើស្អី "
" គ្មានទេ " រឿងនេះគេមិនទាន់ស្រដីឡើយ ដរាបណាគេមិនទាន់ដឹងពីគោលបំណងពួកនាង
" យើងថាផឹកប៉ុណ្នឹងបានហើយ ស្អែកម្នាក់ៗមានការងារត្រូវធ្វើផង "
សូហ្គាក្រោកពេញកម្ពស់ហើយបោះសម្ដីឡើងផឹកយូរហើយល្មមឈប់ នេះបម្រុងឲ្យស្រវឹងជោកជាំក្រោកឡើងនៅថ្ងៃស្អែកធ្វើការមិនកើតមែន លឺប៉ុណ្នឹងពួកគេបំបែកគ្នាទៅសម្រាករៀងខ្លួន
ថ្ងៃថ្មី
ឈៀឈៀក្រោកតាំងពីប្រលឹមដើម្បីស្វែងរកអ្វីមួយនៅសួនច្បារដែលស៊ុកយ៉ុងធ្លាប់ហាមឃាត់ពីមុនមក គិតឬសម្ដីប៉ុណ្នឹងអាចបញ្ឈប់នាងនោះ នាងដើរមួយស្របក់ហើយគ្មានឃើញស្អីមួយសោះនាងក៏ទម្លាក់ខ្លួនអង្គុយលើស្មៅវាលបៃតងខ្ចីក្នុងសួន ដោយដកដង្ហើមខខូសព្រោះហត់ពេក ជើងក៏ចុករោយទៀត
" នេះទឹក ផឹកទៅ "
នាយជីមីនហុចដបទឹកទៅឲ្យនាង បន្ទប់របស់គេអាចសម្លឹងឃើញសួនច្បារឃើញច្បាស់ដូច្នេះហើយដោយក្ដីចង់ដឹងនាយត្រូវទៅតាមមើលនាង អ្វីកាន់ឆ្ងល់គឺគេតាមមួយសន្ទុះហើយតែដូចមិនឃើញអ្វីខុសប្លែកសោះ អ៊ីចឹងហើយក៏សម្រេចចិត្ដដើរមកក្បែរនាងម៉ង់ទៅ
" អរគុណ " នាងទទួលយកដបទឹកមកអក់ផឹកតែត្រូវឈ្លក់ដោយសារការណែនាំរបស់នាយ
" យើង ជីមីន ផាក រីករាយដែលបានស្គាល់ " នាយឃើញអ៊ីចឹងហើយញញឹមចុងមាត់តិចៗ
" ចា រី...ករី...រាយ " អណ្ដាតនាងត្រដិតអស់ហើយដោយសារបុរសកំណាចម្នាក់នេះនាងក៏ប្រញាប់រំកិលខ្លួនចេញឆ្ងាយពីជីមីន ព្រោះគេជាបុរសគ្រោះថ្នាក់បំផុតសម្រាប់នាង
" នាងខ្លាចឬ ហាសហា យើងមិនមែនជាយក្សចាំស៊ីនាងទេ កុំភ័យ " នាយជីមីនក៏ផ្ទុះសំណើចនិងអាការះភ័យខ្លាចរបស់អ្នកនាងប៉ូលីសដៃឆ្នើម ភាពក្លាហានទៅណាអស់ហើយ
" ខ្ញុំមិនបានខ្លាច " ដោយមិនចាញ់សម្ដីរបស់គេក៏ពើតទ្រូងធ្វើដូចហំហានណាស់ចឹង
" អ៊ីចឹងឬ " នាយងក់ក្បាលហើយបញ្ចេញស្នាមញញឹមផ្អែមល្ហែមដាក់នាង គិតឬថាគេញញឹមនេះជាផលល្អសម្រាប់នាង គឺយល់ខុសហើយ ញញឹមលាក់ល្បិចកលបាំងភ្នែកពីសត្រូវប៉ុណ្ណោះ
" ចា " នាងឆ្លើយតបទៅមួយម៉ាត់ទៅវិញ
" នាងមកទីនេះ គោលបំណងអ្វី "ជីមីនមិនរញ៉ែរញ៉ៃអូសបន្លោយពេលវេលាច្រើនក៏សួរនាង
" លោកកំពុងចង់សម្ដៅពីអ្វី " នាងនៅតាំងជំហរធ្វើពើមិនដឹងរឿងដដែល
" មិនបាច់លាក់ទេ អ្នកនាងប៉ូលីស "
" ខ្ញុំគ្រាន់ជាអ្នកបម្រើធម្មតាប៉ុណ្ណោះ មិនមែនប៉ូលីសស្អីទេលោកយល់ច្រឡំហើយ " នាងតូចលឺដូច្នេះហើយ ស្រាប់តែប្រតិកម្មខឹងច្រឡោតភ្លាមៗ ដោយវាចាទាំងគំហកដាក់ជីមីន
" យើងគ្រាន់និយាយលេងប៉ុណ្នឹង នាងប្រតិកម្មពេកហើយ "
ដោយឃើញការប្រកែកតវ៉ារបស់នាងហើយ គេអស់សំណើចកោតចេះធ្វើប៉ូលីសទៅរួច ទាំងមិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងផងគ្រាន់បំភ័យប៉ុណ្នឹងបញ្ចេញកាយវិការបញ្ជាក់យ៉ាងច្បាស់ៗឲ្យបានដឹងថាខ្លួនជាអ្នកណាហើយ
" លោកឯង " នាងក្ដាប់ដៃទាំងខឹងប្រឹងខាំបបូរមាត់បន្លំកំហឹង នាងមិនអាចច្រឡោតនូវពេលនិងបានទេ សម្រួលអារម្មណ៍អាឈៀសម្រួល កុំឆេវឆាវ ធ្វើធម្មតា
" ឈៀឈៀ "
សូហ្គាបាត់នាយពីបន្ទប់នូវពេលក្រោកឡើងរៀបចំខ្លួនហើយនាយសម្ដៅទៅបន្ទប់របស់នាងតូច ប៉ុន្ដែអត់ឃើញនាងទៅណាទាំងប្រលឹមដូច្នេះ គេក៏សាកទៅមើលនៅសួនច្បារតែមិនឃើញ បម្រុងនិងដើរត្រឡប់ទៅវិញហើយត្រូវផ្អាកដោយសារសំឡេងរបស់នាងគំហកឲ្យជីមីនទើបគេដើរមកមើលបន្ដិច
" លោកម្ចាស់ "
រាងតូចប្រញាប់ក្រោកពេញកម្ពស់ហើយរត់ទៅក្រោយខ្នងដើម្បីគេចពីក្រសែភ្នែករបស់ជីមីន ពេលវេលាមិនទាន់សាកសមនិងឲ្យនាងបង្ហាញមុខមកតតាំងនិងជីមីនឡើយទេ អ៊ីចឹងហើយនាងត្រូវប្រយ័ត្នជាងនិងបន្ដិច ព្រោះនាងកំពុងរស់នៅក្រោមដំបូលជាមួយសត្រូវដែលគ្រោះថ្នាក់បំផុត ប្រហែលប្រតិបត្ដិការលើនិងអាចពិបាកជាងមុនហើយ មានសត្រូវមករស្ទះផ្លូវឥតឈប់ចឹង
" ហេតុអ្វីមកទីនេះ " សូហ្គាជ្រួញចិញ្ចើមចោទសួរអ្នកនូវខាងក្រោយខ្នង
" គឺ ... ខ្ញុំមកស្រូបខ្យល់អាកាស " នាងតូចដោះសារទាំងត្រដាបត្រដបដោយមិនភ្លេចសម្លក់មុខជីមីនជាអ្នកបង្ករឿងធ្វើឲ្យសូហ្គាមកចាប់អារម្មណ៍ថានាងមកតំបន់ហាមឃាត់
" ហ៊ឹម ចុះឯងជីមីន " សូហ្គាងក់ក្បាលតិចៗពិចារណស្រដីនាង គេមិនងាយជឿភ្លាមៗឡើយ
" មកមើលចោរ " ជីមីនឆ្លើយតបហីៗហើយក្រោកចេញដើរចូលក្នុងផ្ទះបាត់
" ថ្ងៃក្រោយកុំចូលទីនេះទៀត លឺទេ "
" ចា "
" ទៅធ្វើការរបស់នាងចុះ "
សូហ្គាប្រញាប់ដេញឲ្យនាងចេញពីសួន នាងតូចមិនស្រដីច្រើនក៏ប្រញាប់ចេញពីសួនព្រោះនាងនូវបន្ដអាចបង្កជាភាពសង្ស័យដល់សូហ្គាបានដូច្នេះ នាងដកថយមួយជំហានសិនក៏មិនថ្វីដែរ ក្រោយពេលនាងចេញទៅផុត នាយក្រាស់បោះជំហានសន្សឹមៗសម្ដៅទៅរកផ្កាលីលីដែលបានដាំតាំងលំអរក្នុងសួនគ្មានអ្នកណាដឹងនោះទេថាទីនិងមានអ្វី ??នាយអង្គុយចោងហោងហើយទៅអង្អែលដីនោះតិចៗ
" សុខសប្បាយទេ ឲ្យប៉ាសូមទោសដែលការពារកូនមិនបាន "
ថ្នូរមួយនេះជាតំណក់ឈាមដែលកើតឡើងដោយសារការជ្រុលជ្រោះគ្នាជានារីម្នាក់ដែលជាសិស្សវិទ្យាល័យនូវពេលដែលសូហ្គាចាកចេញពីផ្ទះបានរយះពេល៣ឆ្នាំ គេមានបញ្ហាស្មុគស្មាញ់ដល់ធំដែលមិនអាចដោះស្រាយបានដូច្នេះហើយថ្ងៃនិងហើយជាអ្វីធ្វេងប្រហែសដែលបំផ្លាញអនាគតនារីម្នាក់បញ្ហាជាន់គ្នាធ្វើឲ្យគេឈឺក្បាលសឹងផ្ទុះ
ប៉ុន្ដែក្រោយមកនារីសម្រាលបានកូនប្រុសដោយក្រោមត្រកូលនាយ គេបានផ្ដល់ប្រាក់មួយចំនួនសម្រាប់រៀបចំជីវិតថ្មី ហើយសូមទោសដែលធ្វើវាដោយការអចេតនា វាជាការសរសេរក្នុងកំណត់
ហេតុ ទំព័របន្ទាប់ដែលឈៀឈៀមិនទាន់អានដល់ កូនប្រុសរស់នៅជាមួយគេបានត្រឹម២ឆ្នាំជាក្មេងដែលពោរពេញទៅដោយភាពគួរឲ្យខ្នាញ់និងការស្រឡាញ់តែត្រូវបាត់បង់ជីវិតដោយសារស្នាដៃមនុស្សម្នាក់?
" កូនស្អប់ប៉ាដែរទេ កូនប្រុសប៉ា "
ដោយដំណឹងកូនប្រុសរបស់នាយលាក់បាំងយ៉ាងសម្ងាត់គ្មានអ្នកណាបានដឹងឡើយក្រៅពីជុងហ្គុកនិងជីមីន ពួកគេជាអ្នកជីកថ្នូរឲ្យកូនគេដោយផ្ទាល់ ព្រោះនាមជាឪពុកវាស្លុតនិងទិន្នភាពកូនស្លាប់ក្នុងទឹកអាងដែលពោរពេញទៅដោយឈាមក្រហមឆ្អៅពេញទឹកអាង នេះមិនមែនករណីរអិលដួសឡើយ គឺបាញ់សម្លាប់ច្រើនជាង មួយគ្រាប់ចំកញ្ចឹងកខាងក្រោយ នាយរន្ធត់ចិត្ដស្ទើរបាត់បង់សតិ ហេតុអ្វីឃោឃៅដាក់កូនប្រុសគេម្ល៉េះ តើគេទៅធ្វើអ្វីទើសចិត្ដទើបធ្វើបាបមាសពេជ្រគេដូច្នេះ
" សូមទោសដែលប៉ាបណ្ដោយឲ្យឃាតករសុខស្រួល ប៉ាសូមទោស យ៉ុនស្កៃ "
ទឹកភ្នែកជាឪពុករមៀលមកម៉ាត់ៗអាណិតអាសូរកូនប្រុសខ្លោចចិត្ដ អោបកូនជាប់និងទ្រូង២ឆ្នាំតែត្រូវគេប្រលៃចោលធ្វើដូចសត្វសាធារណះចឹង វាមានមន្ទិលសង្ស័យជាច្រើនក្រោយពីម្ចាស់តាបាត់បង់ជីវិតមក ក្រោយចំនួន១០ថ្ងៃស្កៃក៏ស្លាប់ តើអ្នកណាមានចិត្ដមាឃោឃៅចឹង
មូលហេតុនិងហើយបានស៊ុកយ៉ុងហាមឃាត់មិនឲ្យនាងដើរចូលក្នុងខ្លួន គឺដោយសារមិនចង់ឲ្យម្ចាស់នឹករលឹកដល់ប្រុសតូច ដែលជាបណ្ដូលចិត្ដរបស់គេ គេជាអ្នកបោសសម្អាតថ្នូរដោយផ្ទាល់
សូហ្គាឈរយំមួយសន្ទុះធំទើបជូតទឹកភ្នែកចេញហើយបម្រុងនិងក្រោកឈរតែមានដៃដាក់ពីលើស្មារបស់គេ ម្នាក់នោះជាជុងហ្គុកគេគោះស្មាបងប្រុសតិចៗហើយសម្លឹងថ្នូរក្មួយទាំងទឹកមុខស្ងួត
" ម៉េចក៏មកទីនេះទាំងព្រឹកចឹង ហ្យុង "
" នឹកកូន "
មួយម៉ាត់លឺសូរដឹបកណ្ដាលទ្រូងអ្នកជាប្អូន ពិតណាស់ក្រោយពីបាត់បង់កូនសូហ្គាមិនអាចធ្វើចិត្ដទទួលនៅឡើយទេ ទោះយូរខែក៏ដោយនាយនូវនឹកនិងទន្ទេញឈ្មោះកូនប្រុសសូប្បីបន្ទប់គេក៏មានរូបថតកូនប្រុសដែរ គ្រាន់គ្មានអ្នកណាចាប់អារម្មណ៍លើរូបនិងដោយគិតថាត្រឹមជារូបថតក្មេងទូទៅ ប៉ុន្ដែវាមិនមែនទេរូបនោះជាកូនបង្កើតរបស់គេនិងហើយ
" គេទៅបាត់សុខហើយហ្យុង "
" យើងដឹង តែយើងនៅអាល័យកូន " នាយក្រាស់ឈ្ញោកមុខចុះមិនចង់ឲ្យប្អូនឃើញទឹកមុខសោកសៅរបស់ខ្លួនឡើយ
" វាមិនមែនពេលដែលហ្យុងត្រូវខូចចិត្ដឡើយ ហ្យុងត្រូវរកមុខឃាតករសម្លាប់ស្កៃ ទាមទាររកយុត្ដិធម៍ឲ្យក្មួយខ្ញុំសិន "
ជុងហ្គុកដាស់តឿនបងប្រុស កុំឲ្យក្មួយគេស្លាប់ទៅអយុត្ដិធម៍ត្រូវវែកមុខឃាតករចាប់ដាក់ទោស តែគេនិងហើយជាអ្នកដាក់ទោសពួកវាដោយផ្ទាល់ ពួកវាហ៊ានណាស់ហ៊ានមិនខ្លាចញញើតនិងគេដែរហ៊ានប៉ះពាល់ក្រុមគ្រួសារខ្លួន ដូច្នេះហើយជីវិតត្រូវសងដោយជីវិត ឈាមត្រូវសងឈាមគ្មានភាពលំអៀងទៅឲ្យឃាតករឡើយ ។
សូហ្គាងក់ក្បាលទាំងទឹកមុខស្ងួតនាយក្រោកឡើងដោយមានជុងហ្គុកជួយគ្រាយ៍ទៅខាងក្នុងវិញវាមិនអីទេ ពួកវានិងត្រូវទទួលយកភាពឈឺចាប់ជំនួសគេម្ដងហើយ គេបៀមសេចក្ដីទុក្ខសោករាប់ឆ្នាំហើយ
រសៀលបន្ដិចឈៀឈៀត្រូវបានជូស៊ូអ៊ីនិង អ៊ីវ៉ាស៊ីបបួលចេញទៅខាងក្រៅ ដោយនាងត្រូវទៅសុំការអនុញ្ញាតពីលោកម្ចាស់សិន មិនអ៊ីចឹងទេកុំសង្ឈឹមថាបានដើរលេងស្រណុកចិត្ដនោះ
តុកៗ សំឡេងគោះទ្វាបន្លឺចំនួន៣ដង ដោយបញ្ជាក់ថាសុំការអនុញ្ញាតពីអ្នកខាងក្នុងឲ្យខ្លួនចូល នាយស្រែកបន្លឺខ្សោយៗទាំងម៉ួម៉ៅក្រោកចេញពីគ្រែទាំងធើងធោងព្រោះខ្លួនមិនស្រួលក្នុងខ្លួន
ក្រាក នាយបើកទ្វាទៅឃើញនាងតូចកំពុងឈរបម្រុងនិងគោះម្ដងទៀតតែម្ចាស់បន្ទប់បើកល្មម
" មានការអីឬ ឈៀឈៀ " នាយក្រាស់សម្លឹងមុខរបស់នាងមុន មិនបានចាប់ភ្លឹករឿងសម្លៀកបំពាក់នោះទេ គេឈ្លីស្នៀតផ្កាតិចៗ
" សុំលោកម្ចាស់ចេញទៅក្រៅ "
" នាងចង់ទៅណា "
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុសអក្ខរាវិរុទ្ធមួយចំនួន
សរសេរដោយ៖ម៉ូ
YOU ARE READING
ជម្រិតបេះដូងលួចស្នេហ៍អូន វគ្គ០៣ (ចប់)
Romanceតពីរឿង ប្រពន្ធជាទីស្រឡាញ់ ត្រកូលអភិជនមួយគ្រួសារដែរត្រូវជាប់ការស៊េីបអង្គេតពីខាងប៉ូលីសរយះពេល៥ឆ្នាំដោយពឹងពាក់លេីភស្តុតាងស្ដួចស្ដើងបំផុត ដោយប៉ូលីសដៅមីន សូហ្គា ជា ជនជាប់ចោទក្នុងរឿងក្ដីនេះ ដោយសារតែលោកម្ចាស់ត្រូវគេសម្លាប់យ៉ាងអាថ៌កំបាំង ...