ភាគ១២៖ការងាររបស់នាង!!

203 12 0
                                    

ប្រលឹងវិញ្ញាណរបស់ពួកគេពីរនាក់ពិតជាចង់លួមលោមហ្នឹងឲ្យនាយបានដឹងពីវត្ដមានរបស់ខ្លួនណាស់ប៉ុន្ដែវាមិនអាចទៅរួចឡើយ មនុស្សនូវដោយមនុស្ស ប្រលឹងវិញ្ញាណនៅដោយវិញ្ញាណមិនអាចឡុកឡំបានទេ នេះហើយជាច្បាប់ ប្រសិនវិញ្ញាណមិនទាន់ដាច់អាល័យនៅពិភពលោកនោះហាក់មានចំណងអ្វីហើយទើបពួកគេនៅចាំរហូត បុគ្គលនោះអាចដោះស្រាយរឿងរបស់គេបាន ដូច្នេះការចាប់ជាតិរបស់គេក៏ប្រព្រឹត្ដទៅដោយរលូន ដូចពួកគេពីរនាក់អ៊ីចឹង ប្រសិនមិនទាន់ឃើញមុខឃាតករសម្លាប់ពួកគេទេ ម្ល៉េះគ្មានថ្ងៃណាដែលពួកគេចេញទៅឡើយ
" កូនដឹងទេ ប៉ាស្ដាយដែលមិនអាចសង្រ្គោះកូនបាន "
សូហ្គាស្រដីត្រឹមប្រយោគហ្នឹងហើយទម្លាក់ទឹកមុខចុះ ព្រោះគេពិតជាសោកស្ដាយដែលមិនអាចការពារកូនប្រុសជាស្រឡាញ់បាន គេពិតជាមនុស្សឥតបានការ ពិតមែន គ្រាន់រឿងប៉ុណ្នឹងសោះក៏មិនអាចធ្វើបានផង ចុះមានអ្វីផ្សេងទៀតដែលអាចទៅរួចទៅ
" មិនពិតទេ លោកប៉ាល្អណាស់ "
កូនប្រុសបណ្ដូលចិត្ដឈរពីក្រោយខ្នងនាយដោយប្រកែកថាវាមិនមែនដូចអ្វីដែលនាយបានគិតហ្នឹងបន្ទោសខ្លួនចឹងទេ វាជាព្រេងវាសនាប៉ុណ្ណោះ ដែលអាចកំណត់នៃជីវិតស្លាប់រស់រាល់សព្វសត្វនិងមនុស្ស ដូច្នេះហើយវាមិនមែនកំហុសរបស់សូហ្គាសូប្បីបន្ដិចតែជាកំហុសឃាតករនោះទេដែលបំបែកគ្រួសាររបស់ខ្លួននោះ ។
" ប៉ានឹកកូនណាស់ សង្ឈឹមថាជាតិក្រោយកូនមិនអាយុខ្លីដូច្នេះទៀត "
រាងក្រាស់និយាយបានប៉ុណ្នឹងហើយក៏ក្រោកឈរពេញកម្ពស់ដោយ បែរខ្នងបោះជំហានសន្សឹមៗ ដោយទឹកសំណើមហូរកាត់ផែនថ្ពាស់របស់នាយមិនឈប់ ការនឹករលឹកកាន់កូនប្រុសគេមិនអាចទប់ទឹកភ្នែកឡើយឈាមដែលហូរមកស្រស់ៗវាដិតជាប់ក្នុងខួរក្បាលរបស់គេនូវឡើយទេ
រាល់សកម្មភាពរបស់សូហ្គាគឺស្ថិតក្រោមក្រសែភ្នែករបស់វិញ្ញាណទាំង២ពួកគេពិតជាអាណិតអាសូរសូហ្គាពេកក្រៃមិនដឹងថាពេលវេលាណាឡើយដែលសូហ្គាអាចហ្នឹងរីករាយដូចអ្នកដទៃ ជីវិតរបស់គេវាជូរចត់ច្រើនពេកហើយ ពេលណាទើបទេវតាប្រណៃចំពោះនាយខ្លះ ប្រទានសុភមង្គលនាយបានខ្លះមកគេមិនប្រាថ្នាអ្វីទៀតទេ សូហ្គាជូតទឹកភ្នែកហើយធ្វើមុខមាំដើរចូលក្នុងផ្ទះដោយឈៀឈៀចេញពីផ្ទះបាយឃើញវត្ដមានរបស់នាយ នាងចាប់ផ្ដើមធ្វើអ្វីលែងត្រូវ នាងបង្ហាញសកម្មភាពឆ្លេឆ្លាដូចមេមាន់រកក្រាបយ៉ាងចឹង ។
ប៉ុន្ដែរាងក្រាស់បែបមិនអើពើហ្នឹងនាងសោះដោយដើរទៅកាន់បន្ទប់ទទួលភ្ញៀវហើយអង្គុយលើសាឡុងដោយមិនភ្លេចគងអន្ទាក់ខ្លាបញ្ចេញអំណាចខ្លះផងដែរ ដោយដៃរបស់គេលើពែងតែចាក់ចូលក្នុងកែវហើយផ្លុះវាបន្ដិច មុនហ្នឹងលើវាមកក្រែបតិចៗ
" លោកម្ចាស់ " ស៊ុកយ៉ុងត្រឡប់មកជាបន្ទាន់ដោយសារលឺអ្នកក្នុងផ្ទះថាសូហ្គារកខ្លួនដូច្នេះគេទម្លាក់ការងារចោលអស់ហើយប្រញាប់មករកនាយក្រាស់
" ថ្ងៃក្រោយ គួរឲ្យអ្នកយាមនូវមុខសួនផង " សំឡេងរបស់សូហ្គាបន្លឺមកយ៉ាងគ្រលរធ្វើឲ្យនាងតូចដែលឈរមិនឆ្ងាយពីទីនោះបានលឺ ព្រោះវាជាបំណងរបស់គេដែលស្រដីដៀមដាមនាងនោះ
" ហេតុអ្វីលោកម្ចាស់ ក្រែងរាល់ដងគ្មាននរណាហ៊ានចូលទីនោះផង "
ស៊ុកយ៉ុងចោទសួររកហេតុផល តើម៉េចក៏ឲ្យមានអ្នកយាមទៅយាមនូវសួនទៅវិញក្រែងគ្មាននរណាល្មើសទៅកាន់សួនហ្នឹងផង ម៉េចក៏សូហ្គាវាចាចឹងមក គេពិតជាមានចម្ងល់ណាស់
" តើប្រាកដទេ ថាគ្មានអ្នកណាចូល " សម្ដីរបស់សូហ្គាច្បាស់ៗបញ្ជាក់ថាពិតប្រាកដក្នុងចិត្ដមួយរយភាគរយអត់ ព្រោះនាយទើបចាប់បានចោរលួចចូលសួនថ្មីៗហ្នឹងទេ
" គឺថា ...នែ " លឺមួយឃ្លាហ្នឹងហើយស៊ុកយ៉ុងរៀងរអារអួលដែលព្រោះគេក៏មិនប្រាកដដែរកាលទៅធ្វើការបាត់ៗម៉េចហ្នឹងដឹងថាមានមនុស្សលួចចូលខាងក្នុងហ្នឹងទៅលោកព្រះ
" យ៉ាងម៉េច " សូហ្គាសួរបញ្ជាក់ដោយសំឡេងរាបស្មើត្រជាក់ស្រេបធ្វើឲ្យនាយជំនិតព្រឺសម្បុរ
" ខ្ញុំមិនប្រាកដទេលោកម្ចាស់ " លឺគ្រហឹមចឹងហើយមិនរហ័សនិយាយទេអាចស៊ីគ្រាប់កាំភ្លើងជំនូួសបាយមិនខានទេ
" ប្រសិនចឹងថ្ងៃក្រោយ គួរប្រយ័ត្នជាងហ្នឹង យើងមិនចូលចិត្ដនរណាបំពានបទបញ្ជាយើងទេ "
មាត់និយាយតែភ្នែកត្របាញ់សម្លឹងមុខនាងតូចមិនព្រិច គេស្រដីប៉ុណ្នឹងហើយគួរដឹងខ្លួនខ្លះទៅថាវាយ៉ាងម៉េចខ្លះ មនុស្សនាយចិត្ដទូលាយតែមិនប្រាកដថាទូលាយរហូតនោះទេ ថ្វីនាងករណីលើកលែងតែការវាចាដូច្នេះឲ្យនាងដឹងខ្លះ
" តើគាត់កំពុងសម្ដៅមកយើងឬ " នាងតូចលួចសួរក្នុងចិត្ដចំពោះខ្លួនឯងតើគេតម្រង់មកនាងមែនទេ អ៊ីចឹងមានន័យថានាយបានឃើញខ្លួនហើយ
" បាទសូមទោសដែលខ្ញុំឆ្វេងប្រហែសសដូច្នេះ " ស៊ុកយ៉ុងឧទានដោយដឹងកំហុសហើយអោនគំនាបនាយផងដែរ បញ្ជាក់ពីការដឹងខុសរបស់នាយ
" មិនអីទេ ថ្ងៃក្រោយកុំមានចឹងទៀត " សូហ្គាគ្រវីដៃតិចៗហើយក្រែបទឹបតែបន្ដដោយទឹកមុខមាំមិនញញឹមសោះឡើយ
នាងតូចភៀសខ្លួនចេញពីនោះទៅធ្វើការកន្លែងផ្សេងមិនចឹងទេនាងប្រាកដណាស់ថាធ្វើអ្វីលែងត្រូវអាលូវហើយ ម៉េចចឹង?? ដោយសារនាងមិនស្រណុកចិត្ដឡើយដោយនរណាសម្លឹងនាងធ្វើការរហូតចឹងនោះ ។
" ហ៊ឹម " រាងស្ដើងដកដង្ហើមធំបន្ដិចហើយធ្វើការបោសស្លឹកឈើងាប់ដោយសូហ្គាឈរមើលតាមមាត់បង្អួច គិតឬថារត់ហើយផុតពីក្រសែភ្នែកនាយមែន ។
" គិតឬថាគេចផុតពីភ្នែកយើង "
សូហ្គាញញឹមចុងមាត់ គ្រប់បរិវេណនៃវិមានរបស់នាយ គិតឬថាអាចគេចផុុតពីក្រសែភ្នែកគេនោះកុំសង្ឈឹមឲ្យសោះ ជួលកាលនាងមិនទាន់ដឹងពីវិមាននាយច្បាស់លាស់ទេ នាងដឹងហ្នឹងភ្ញាក់ផ្អើលមិនខានជាពិសេសទម្រង់និងរចនារបស់វិមានគឺទៅជ្រុលណាអាចឃើញគ្រប់ទីកន្លែងដោយឈរនៅជ្រុងម្ខាងប៉ុណ្ណោះរឿងហ្នឹងមានតែនាយនិងអ្នកជិតដឹតទេដែលដឹងរឿងសម្ងាត់មួយហ្នឹងនោះ ។
ជុងហ្គុកបានឆ្លៀតមកលេងសូហ្គានិងយកការងារខ្លះឲ្យនាយក្រាស់ស៊ីញ៉ែអ្វីដែលគេបានឃើញនោះគឺនាងតូច នាយជុងហ្គុកញញឺមស្ងួតបន្ដិចពេលបានដឹងរឿងរ៉ាវពីមាត់កំលោះតូចថេហ្យុងអំពីប្រវត្ដិរបស់នាង គេក៏ភាំងដែរពេលបានដឹងដូច្នេះ ស្ទើរមិនជឿហ្នឹងត្រចៀកពេលដែលឃើញនាងមកស៊ើបអង្កេតរឿងម្យ៉ាងរបស់សូហ្គា តើហ្យុងគេបានប្រព្រឹត្ដរឿងអ្វីទើបខាងអង្គការប៉ូលីសបញ្ជូនកូនក្រុមមកដូច្នេះ
រឿងហ្នឹងគេស៊ើបវាឲ្យបាន ព្រោះវាពាក់ពន្ធ័ហ្នឹងជិវិតរបស់ហ្យុងគេ គួរដល់ពេលដែលនាយសងគុណទៅបងប្រុសម្នាក់ហ្នឹងហើយ គាត់លំបាកមកយូរឆ្នាំហើយល្មមដល់ពេលគាត់រស់នៅសប្បាយចិត្ដគេជាមនុស្សម្នាក់គត់ដែលស៊ីជម្រៅចិត្ដរបស់សូហ្គាច្បាស់ជាងនរណាទាំងអស់
" អ្នកណាក៏ដោយប៉ះពាល់ហ្យុង ខ្ញុំមិនលើកលែងឲ្យជាដាច់ខាត " មុខមាំមួយរំពេចនាយបោះជំហានសន្សឹមៗ ប្រសិននរណាម្នាក់បានសម្លឹងគេចាំគឺដឹងចំហាយពិឃាតសាយភាយខ្លាំងណាស់ធ្វើឲ្យខ្លួនខ្លាចស្ទើររកកន្លែងលាក់ខ្លួនលួនអត្មាឡើយ ។
នាងតូចដែលកំពុងបោសសម្អាតនោះដៀងភ្នែកឃើញជុងហ្គុកដើរចូលក្នុងដោយដៃរបស់គេក្ដាប់សាមីក្នុងដៃស្ទើររហែកក្រដាស់ទៅហើយ ធ្វើឲ្យនាងជ្រួញចិញ្ចើមឆ្ងល់ តើបណ្ដោលមកពីមូលហេតុអ្វីទើបគេមានកំហឹងកម្រិតហ្នឹង នាងបោសគំនិតមួយហ្នឹងចោលហើយសម្អាតទីឃ្លាហ្នឹងឲ្យស្អាតនិងបានឆាប់ទៅធ្វើការងារមួយទៀតមុនហ្នឹងទៅកន្លែងដើម្បីដឹងពីម្ចាស់កាំបិតនិងខ្សែកមួយហ្នឹង ព្រោះវាជារឿងមួយសំខាន់ក្នុងរឿងឃាតកម្មមួយហ្នឹង
ជុងហ្គុកតម្រង់ទៅបន្ទប់របសើសូហ្គាហើយលើកដៃគោះទ្វាចំនួន៣ដងរួចក៏ផុតទ្វាចូលក្នុងគេមិនចាំបាច់ធ្វើចឹងក៏បានដែល តែខ្លាចថាចូលទៅចំពេលពិសេសទើបធ្វើដូច្នេះ
" ហ្យុង " សំនៀងដំបូងរបស់ជុងហ្គុកឧទានឡើងដោយទឹកដងស្រទន់ហើយទាញទ្វាបិទវិញ
" អូ!! ជុងហ្គុកអង្គុយមក " រវល់ឈ្ញោកមើលទិន្នន័យមួយចំនួនក្នុងក្រុមហ៊ុនទើបមិនបានចាប់អារម្មណ៍ថាមានមនុស្សចូលក្នុងបន្ទប់របស់ខ្លួន
" នេះជាឯកសារដៃគូរសហការថ្មីរបស់ក្រុមហ៊ុនពួកយើង តែហ្យុង លី ជីយ៉ុងចាប់ផ្ដើមបញ្ចេញសកម្មភាពហើយ " ជុងហ្គុកហុចឲ្យទៅកាន់សូហ្គា រួចទម្លាក់ខ្លួនអង្គុយជិតនាយក្រាស់
ដោយផ្ដួលខ្លួនហ្នឹងរអ៊ូរទ្រាំអំពីរឿង លី ជីយ៉ុងដែលជាអតីតបងថ្លៃខ្លួនដឹងអត់កាលជំនាន់ប្រពន្ធគេគឺមហាសត្រូវហ្នឹងគ្នា សម្លឹងមិនចំទេតែដោយសារដឹងគុណនៃការមើលថែទាំរបស់គេចំពោះប្រពន្ធខ្លួនទើបនាយស៊ូមិនរករឿងមួយរយះ តែអាបងថ្លៃហ្នឹងក៏សម្បើមដៃដែរ ពូកែនាំរឿងឈឺក្បាលឲ្យគេរហូត
ប្រសិនជួបមុខនូវខាងក្រៅ ដាល់ឲ្យបែកមុខមិនចឹងទេឲ្យដេកពេទ្យដូចលើកមុនទើបសម ?
" ឯងគិតយ៉ាងម៉េច " នាយមិនទាន់មាត់បញ្ចេញមតិឡើយ ដោយសួរជុងហ្គុកមុនតើមានគំនិតបែបណាដើម្បីប្រឈមមុខហ្នឹងជីយ៉ុងហើយមិនបង្កការខាតបង់នោះ
" ផាំង " ជុងហ្គុកទាញកាំភ្លើងតម្រង់ទៅថូរផ្ការបស់សូហ្គាជំនួសចម្លើយ បើគិតឲ្យស៊ីជម្រៅទៅជុងហ្គុកមិនធ្វើអ្វីទាំងអស់ បើជីយ៉ុងបំពានគេនោះហ្នឹងស្លាប់ ចម្លើយងាយៗ
សំឡេងលាន់សូរកាំភ្លើងរបស់ជុងហ្គុកធ្វើឲ្យអ្នកក្នុងវិមានទាំងអស់បានដឹង ហើយអង្គរក្សមួយចំនួននាំគ្នារត់មកបន្ទប់របស់សូហ្គា ព្រោះខ្លាចមានបញ្ហាអ្វីចំពោះនាយ ពួកគេសម្រុកចូលមួយទំហឹងធ្វើឲ្យសូហ្គាជ្រួញចិញ្ចើមដាក់ហើយក៏កម្រើកបបូរមាត់វាចាឡើង
" មានរឿងអ្វីឬ ទើបនាំគ្នាសម្រុកចូលចឹង " សូហ្គាតម្លើងសំឡេងបន្ដិចតែមិនខ្លាំងណាស់ណាទេព្រោះឲ្យទាយអាចមកពីសំឡេងអម្បាញ់ហ្នឹងហើយ
" លោកម្ចាស់ មានបញ្ហាអ្វីទេទាន " មិនបានឆ្លើយតបហ្នឹងសំនួរសូហ្គាទេ បែបសួរដោយព្រួយបារម្ភវិញ ពួកគេរស់នៅជាមួយសូហ្គាយូរហើយដូច្នេះវាជាធម្មតាទេដែលពួកគេស្រឡាញ់ហ្នឹងការពារនាយក្រាស់នោះ ។
" យើងមិនអីទេ ជុងហ្គុកតេស្ដកាំភ្លើងថ្មីរបស់គេប៉ុណ្ណោះ ចេញទៅ " នាយក្រាស់បែបផ្ដល់ហេតុផលផ្សេងឲ្យពួកគេដោយមិនប្រាប់ថាការបាញ់មួយគ្រាប់អម្បាញ់មិញជាបំណងរបស់ជុងហ្គុកឡើយ
" បាទទានលោកម្ចាស់ " ពួកគេនាំគ្នាចេញទៅបាត់ សូហ្គាសម្លក់មុខជុងហ្គុកចាំបាច់បាញ់មែនទែនបញ្ចេញកាយវិការក៏បានដែរ
" សម្លក់ខ្ញុំធ្វើអី ហ្យុង " ជុងហ្គុកដឹងរឿងហើយក៏រំកិលខ្លួនចេញពីសូហ្គាយ៉ាងលឿន
" ពេលក្រោយកុំធ្វើចឹងទៀត គេអាចថាយើងអ្នកលេងយល់ទេ "
" ពុទ្ធោ រឿងចឹងសោះខ្លាចធ្វើអី លោកព្រះអាលូវហ្យុងកាន់តំណែងមួយហ្នឹងដល់ណា " ជុងហ្គុកមិនបាននិយាយលេងសើចដូចមុនហ្នឹងទេ ព្រោះគេធ្លាប់គិតថាតំណែងមួយហ្នឹងហើយដែលជីវិតរបស់បងប្រុសគេមានគ្រោះថ្នាក់ឥតឈប់ឥតឈរ គ្មានលួសមួយថ្ងៃសោះ
" ហ្យុងមិនដឹងទេ " តើគេគួរឆ្លើយសំនួរមួយហ្នឹងរប្រៀបណាទៅ វាជាតួនាទីដែលម្ចាស់តា
ដាក់ឲ្យគេម៉េចហ្នឹងអាចប្រលែងចោលដោយងាយៗទៅ ៥ឆ្នាំខាងមុខក៏មិនប្រាកដដែលថាតំណែងមួយហ្នឹងក្លាយជារបស់អ្នកផ្សេងនោះ ។
កែវភ្នែករបស់គេសម្លឹងទៅកន្លែងផ្សេងទឹកមុខស្រពោន តាំងពីឡើងតំណែងហ្នឹងមកនាយមិនដែលមានអារម្មណ៍ថាសុខសប្បាយម្ដងណានោះទេ មានតែឈ្នានីសតាមធ្វើបាបគេមិនឈប់ដូច្នេះនោះ
នាពេលយប់ក៏ឈានមកដល់ឈៀឈៀក៏ប្រញាប់ប្រញាល់លួចចេញពីវិមានរបស់សូហ្គាដើម្បីចេញទៅខាងក្រៅ ដោយនាងបានតេឲ្យសមាជិកក្រុមមកទទួលមិនឆ្ងាយពីទីនេះប៉ុន្មានឡើយ នាងងាកសម្លឹងឆ្វេងស្ដាំហើយដើរទៅផ្លូវខាងក្រោយ ដោយគ្មានភ្លើងបំភ្លឺឡើយចឹងហើយក៏សុវត្ថិភាពចំពោះនាងដែរ នាងក៏ចេញផុតពីវិមាននាយក្រាស់ ហើយបោះជំហានសម្ដៅទៅឡានប្រហែល១៥នាទីនាងបានមកដល់ដោយបើកទ្វាចូលក្នុងឡាន
" យ៉ាងម៉េចហើយ ការងាររបស់នាង " ម្នាក់ហ្នឹងជាកូនក្រុមសម្ងាត់ការងាររបស់គេក៏ស្រដៀងនាងដែរ គ្រាន់គោលដៅផ្សេងគ្នាប៉ុណ្ណោះ នាយមាននាមថា តៃ សូឈិន អាយុ២២ឆ្នាំការងារគឺស៊ើបអង្គតស្រាវជ្រាវរកប្រភពដើមនៃវត្ថុដែលសមាជិកប្រគល់ឲ្យ គេហ្នឹងហើយជាអ្នកទទួលខុសត្រូវលើកាំបិតនិងខ្សែកដែលឈៀឈៀប្រគល់ឲ្យនោះ
" វាដូចដើមគ្មានសកម្មភាពអ្វីទាំងអស់ " នាងតូចដកដង្ហើមធំនាងរកអ្វីគ្មានភស្ដុតាងបន្ដិចគឺថាស្ទើរគ្មានតម្រុយទល់តែសោះ សំណាងបានកាំបិតនិងខ្សែកនោះកុំអីនាងពិបាករាយការណ៍ដល់ថ្នាក់លើ
ឡានរបស់សូឈិនបើកចេញដោយមានមនុស្សម្នាក់ឈរមើលហើយក៏ទាញទូរសព្ទទាក់ទងទៅហ្នឹងចៅហ្វាយរបស់គេដើម្បីរាយការណ៍រាល់សកម្មភាពអម្បាញ់មិញ
" វាពិតជាដូចអ្វីដែលចៅហ្វាយស្មានទុកទាន នាងពិតជាទៅទីនោះមែន " មិនបាច់តាមដានបន្ដក៏ដឹងគោលដៅរបស់សត្រូវថាទៅណាដែលហើយមួយទៀតពួកគេក៏មានរនុកក្នុងដែរដូច្នេះមិនបាច់បង្ហាញមុខក៏ដឹងពីផែនការនិងរឿងសម្ងាត់ដែរ
" ហ៊ឹម!! អ៊ីចឹងត្រឡប់មកវិញមកយើងមានការងារមួយចំនួនឲ្យធ្វើ " បុរសម្ចាស់សំឡេងបន្លឺបញ្ជាឲ្យកូនចៅមកវិញដោយមានកិច្ចការត្រូវធ្វើ គេមិនបណ្ដោយឲ្យនាងតូចស៊ើបបានសម្រេចឡើយដរាបណាមានគេនៅទីនេះ គេហ្នឹងធ្វើជាឆ្អឹងទទឹងករបស់នាងដល់ទីបញ្ចប់
" បាទចៅហ្វាយ "
" រឿងខ្លះ នាងគិតថាគ្មាននរណាដឹងតែវាជាចំនុចមួយដែលនាង
វិនាសខ្លួន នាងហ៊ានឈានជើងមកវិមានសូហ្គាហ្យុងក៏ហ៊ានទទួលសេចក្ដីបំផ្លាញរបស់យើងដូចគ្នា "
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
សរសេរដោយ៖ម៉ូ

ជម្រិតបេះដូងលួចស្នេហ៍អូន​ វគ្គ០៣ (ចប់)Where stories live. Discover now