ភាគ១០៖រង់ចាំនាង!!

205 11 0
                                    

" ហេតុអ្វីគ្រាន់ចង់ឃើញមិនបានទេឬ " សូហ្គាទម្លាក់ទឹកមុខធ្វើតួកម្សត់ដើម្បីឲ្យនាងទន់ចិត្ដ
" វាមិនអាចទេ លោកម្ចាស់ " នាងតូចគ្រវីក្បាលបធិសេធនាងម៉េចឲ្យគេឃើញបានទៅលោក ដូចខ្វះអ្វីសុំមើលចឹង
" ហ៊ឹម ចេញទៅ " សូហ្គាគ្រហឹមបន្ដិចហើយដេញនាងឲ្យចេញពីបន្ទប់ទាំងខឹង លាក់ស្អីណាស់ណាទៅគ្រាន់មើលបន្ដិចសោះ ក៏មិនបានដែរ
ក្រោយពួកនាងដើរចេញទៅបាត់ក្រោមក្រសែភ្នែកមនុស្សម្នាក់ដែលតែងតែតាមដាននាងមិនឈប់នោះក៏ទាញទូរស័ព្ទទាក់ទងទៅម្ខាងទៀតដោយមិនបញ្ជាក់ថាគេនោះជាអ្នកណាឡើយ
( អាឡូ លោកស្រីម្ចាស់ វាពិតជាដូចអ្វីដែលគ្រោងទុកតាំងពីដើមមក នាងពិតជាដើរចូលផែនការមែនទាន ) នាយបន្លឺរៀបរាប់តាមអ្វីដែលសង្កេតឃើញកន្លងមកនេះ នាងតូចដើរចូលក្នុងអន្ទាក់ពួកគេបណ្ដើរៗហើយ
( ល្អ តាមដាននាងកុំឲ្យបាត់ដានឲ្យសោះ ប៉ុណ្នឹងបានហើយ ) នារីស្រស់ស្អាតបបូរមាត់ក្រហមញញឹមយ៉ាងកំណាច ប៉ុណ្នឹងនាងអាចបង្វិលក្បាលកូនអុកមួយនេះដោយតាមចិត្ដចង់ អ្វីដែលពិសេសគឺនាងម្នាក់ប៉ុណ្ណោះដែលអាចបំផ្លាញនាយក្រាស់បាន ។
" មិនថា ឯងប្រឹងរត់ឆ្ងាយប៉ុណ្ណាក៏មិនផុតពីកណ្ដាប់ដៃយើងដែរ យ៉ុនហ្គី ខាលីឡាសូហ្វៀ តំណែងមួយនេះវាមិនសាកសមនិងឯងឡើយ "
តើនាងជាអ្នកណា ហេតុអ្វីក៏ចង់កម្ចាត់នាយក្រាស់នោះ ??
ល្ងាចឡើងតាមការកំណត់របស់ពួកនាង ស្រីៗបានផ្លាស់ប្ដូរឈុតហែលទឹកហើយៗដោយពួកនាងសើចយ៉ាងកក្អឹកនូវអាងទឹក នាងតូចញឹមៗនាងខានប្រើពេលវេលាបែបនិងយូរហើយតាំងពីចូលបម្រើប្រទេសជាតិមក នាងមិនដែលស្គាល់ថាអ្វីដំណើរកំសាន្ដឬក្បែរមិត្ដនិងអ្នកផ្ទះឡើយ មួយថ្ងៃៗនាងតែងតែ
ចំណាយពេលទៅរឿងស៊ើបក្ដីឃាតកម្មនឹងការចាប់ជនល្មើសប៉ុណ្នឹង
" ឯងស្លៀកពាក់ចឹងទៅប្លែកណាស់ ឈៀឈៀ " ជូស៊ូអ៊ីលាន់មាត់សរសើរពីសម្រល់របស់នាងគឺស្អាតខុសពីសព្វដង ថ្វីនាងទើបស្គាល់នាងតូចបានរយះខ្លីក៏ដោយ
" ពិតឬ " រាងស្ដើងក្រសោបកន្សែងមកក្រាបលើខ្លួន ព្រោះនាងអៀនមិនទម្លាប់បញ្ចេញសាច់ទេ វាល្ហើយៗយ៉ាងម៉េចមិនដឹងទេ
" ពិត " ឆាយ៉ុងបន្លឺបន្ដហើយលើមេដៃឲ្យមិត្ដ សម្រល់រូបរាងនាងតូចដូចតារាម៉ូដែលចឹង
" ខិខិ " នាងតូចសើចលាយឡំនិងអៀនខ្មាស់
" អូសហ្យុងមកធ្វើស្អី ជុងហ្គុក " សូហ្គាមុខក្រញ៉ូវពេលដែលប្អូនប្រុសអូសគេមកចឹងសួរមួយម៉ាត់ក៏មិនឆ្លើយតបអូសម្ដៅមកអាងទឹកខាងក្រោយ នាំមកធ្វើស្អីមានអ្វីមើលមែន
" ចាំទៅដល់ហ្យុងមើលខ្លួនឯងទៅ " ជុងហ្គុកនូវមិនប្រាប់នាយដដែល
សូហ្គាក៏មកដល់អាងទឹកហើយឈរថ្មឹងកែវភ្នែកសម្លឹងទៅរាងកាយនាងតូចដែលដោះកន្សែងចេញពីខ្លួនដើម្បីចុះទៅហែលទឹកនិងពួកនាងដែលចាំក្នុងអាងទឹក នាយក្រាស់ស្រឡាំងកាំងចឹងមានន័យថាថង់ដែលនាងខំលាក់ខ្លួនជាឈុតហែលទឹកណា ងាប់បញ្ចេញស្អីម្ល៉េះ
" នេះមានរឿងអ្វី " សូហ្គាងាកមុខមកចោទសួរជុងហ្គុកតើមានកម្មវិធីអ្វីនៅអាងទឹក
" ពួកនាងជប់លៀង សំខាន់ដូចអ្វីដែលហ្យុងឃើញ "
ជុងហ្គុកស្រដីទៅតាមអ្វីដែលអ៊ីវ៉ាស៊ីប្រាប់មកកាន់ខ្លួន គេប្រឹងតវ៉ាយ៉ាងណាក៏មិនឈ្នះនាងដែរ អ៊ីចឹងបណ្ដោយតាមនិងទៅដូចអ្វីដែលឃើញឈុតហែលទឹកវាលចេញសាច់ស្ទើរទាំងអស់ហើយ គេរឹតទ្រូងគ្រាន់ឃើញវាដំបូងចង់យកទៅដុតចោលតែខ្លាចនាងខឹងខ្លួនប៉ុណ្ណោះ
" ចុះប្រុសៗត្រូវមកទីនេះដែរទេ "
" បន្ដិចទៀត "
" ស្លាប់មិនខាន " សូហ្គាបើកភ្នែកធំៗថាម៉េចកុំប្រាប់ថាឲ្យបងប្អូនគេឃើញសាច់នាងៗណាមិនកើតទេគេហួងហែង មិនចង់ឲ្យអ្នកណាឃើញសូប្បីចុងក្រចក នាយក្រាស់ឆ្លេឆ្លារត់ទៅមាត់អាង
" ឈៀឈៀ " នាយក្រាស់ឧទានហៅឈ្មោះនាងតូចដោយក្ដីមិនពេញចិត្ដនរណាអនុញ្ញាតឲ្យនាងស្លៀកឈុតនេះមក
" ចាលោកម្ចាស់ មានការអ្វីចា " នាងតូចហែលមកជិតដែលសូហ្គាកំពុងឈរនាងងើយមុខសម្លឹងមុខរបស់នាយក្រាស់
" ឡើងមក " នាយក្រាស់វាចាកំបុតៗ
" ឡើងទៅណាលោកម្ចាស់ " នាងតូចសម្លឹងមុខគេភ្លឹះៗដោយក្ដីងឿងឆ្ងល់មនុស្សកំពុងរីករាយនិងការហែលទឹកហៅខ្លួនទៅណា
" កុំសួរច្រើន ឆាប់ឡើងមក "
សូហ្គាងាកសម្លឹងមើលកន្សែងឃើញវាហើយបោះជំហានទៅរកវាដោយកាន់និងដៃនិងបញ្ជានាងតូចដាច់អហង្ការឲ្យនាងឡើងគោកវិញមើលចុះផ្លែឈើរីលេចកណ្ដាលវាល មិញនាយក្រឡេកឃើញថេយ៉ុន ថេហ្យុងនឹងជីមីនកំពុងភ្លឹកសម្លឹងគ្មានដាក់ភ្នែកសោះ
" ចា "
នាងក្រោកចេញពីទឹកភ្លាមសូហ្គាក្រសោបកាយនាងដោយកន្សែងបិទឈឹងហើយលើកបីនាងដើរចេញពីទីនេះ នាងតូចស្រែកទាំងភ័យមនុស្សស្អីបីនាងមិនចេះប្រាប់មួយម៉ាត់ចឹង ដឹងប្រលឹងគ្នាខ្សោយអីអត់
" អ្ហាយ ដាក់ខ្ញុំចុះលោកម្ចាស់ " នាងតូចមាត់ស្រែកឲ្យគេដាក់ខ្លួនចុះប៉ុន្ដែដៃទាំងគូររបស់នាងស្រវាអោបករបស់គេបាត់ទៅហើយ
" ទេ "
នាយក្រាស់មុខក្រញ៉ូវ គេមិនទាន់បាត់ម៉ួម៉ៅនិងនាងផង ឲ្យទម្លាក់ចុះយ៉ាងម៉េចហើយមួយទៀតអ្នកណាបញ្ជាឲ្យស្លៀកឈុតឆ្គួតឡប់និង សូហ្គាទប់កំហឹងដោយខាំបបូរមាត់ខាងក្រោមសឹងឈាមទៅហើយ
" អឹម " នាងស្ងាត់មាត់ពេលលឺសំឡេងគំហករបស់គេហើយ ដោយមុខផ្អឹបនិងដើមទ្រូងគេ
សូហ្គាបន្ដបោះជំហានទៅបន្ទប់របស់គេបាត់ទុកឲ្យពួកនាងសម្លឹងមើលទាំងពីចម្ងាយមិនយល់សេចក្ដីម៉េចក៏សូហ្គាយកឈៀឈៀទៅចឹង មិនទាន់បានដាក់មួយកែវផង ប្រញាប់នោះប្រញាប់ស្ដាយហ្អាបាត់ជើងអ្នកផឹកមួយបាត់ តែថ្វីទេ៣នាក់ក៏បានដែរ អ៊ីវ៉ាស៊ីរកលើកស្រាផឹកតែជុងហ្គុកកញ្ឆក់យកមកអក់ផឹកកាលដំបូងផែនការពួកនាងគ្រាន់ញុំាផ្លែឈើធម្មតាៗទេ តែឈៀឈៀផ្ដល់មតិថាថែមស្រាទៀតកាន់តែអែមស្រាក្រឡុកលាយផ្លែឈើនិងណា មិនមែនស្រាសុទ្ធដូចប្រុសៗផឹកកាលពីម្សិលមិញឡើយ ។
" ដឹងខ្លួនកំពុងមានកូនផង ផឹកស្រាស្អី " ជុងហ្គុកសម្លក់មុខប្រពន្ធខ្លួន
" ម៉ាញឹបសោះ "
" ម៉ាញឹបក៏អត់ដែលបងយកទៅហើយហែលទឹកឲ្យសប្បាយ " ជុងហ្គុកយកស្រាដែលពួកនាងបានលាយនោះទៅទាំងអស់គ្មានទុកឲ្យឡើយ
" ជុងហ្គុក " ជូស៊ូអ៊ីប្រឹងស្រែកឲ្យនាយក្រាស់ឈប់ប៉ុន្ដែគេមិនខ្ចីឈប់ដើរទៅបាត់ចុងក្រោយអំបិលទាំងអស់គ្នា
ងាកមកមើលនាងតូចនិងអ្នកកំលោះសូហ្គាវិញ ឈរសម្លក់សម្លឹងស៊ីសាច់ហូតឈាមគ្នាទាំងមិនបានស្រដីអ្វីមួយម៉ាត់តាំងពីមកដល់បន្ទប់
" ហេតុអ្វី " នាងចោទសួរកំបុតៗ ហេតុអ្វីនាំនាងមក នាងមិនទាន់អស់ចិត្ដនិងការហែលទឹកផងនិង
" យើងប្រច័ណ្ឌនាង " ពាក្យមួយនេះជាពាក្យពិតដែលចេញពីចិត្ដ
របស់គេ នាយមិនបានស្រវឹងស្រាអ្វីឡើយ គឺសម្ដីពិតៗ គេហួង
ហែងសាច់នាងដឹងឬអត់ថាអម្បាញ់មិញជុងហ្គុកភ្លឹកនិងនាងប៉ុណ្ណា
" ម៉េចក្លាយជាអ៊ីចឹងលោកម្ចាស់ " នាងមិនយល់សោះ អូសនាងមកបន្ទប់ហើយសារភាពថាខ្លួនប្រច័ណ្ឌអ៊ីចឹងឬ តើគួរជឿទេនេះ លោកម្ចាស់ក្ដៅខ្លួនហើយ
" យើងមិនដឹឹងទេ ដឹងត្រឹមថាយើងមិនពេញចិត្ដពេលពួកគេឃើញនាង "
នាយស្អប់ក្រសែភ្នែកប្រុសដទៃសម្លឹងមកនាង កាលនូវអាងថេយ៉ុន ថេហ្យុង និងជីមីនសម្លឹងមើលពីបង្អួតមកអាងទឹកមិនព្រិចភ្នែកសួរតើនរណាមិនប្រច័ណ្ឌនោះ ដែលឃើញប្រុសដទៃសម្លឹងកម្មសិទ្ធិខ្លួន???
" តែពួកគាត់ជាបងប្អូនលោកម្ចាស់និង " បងប្អូនខ្លួនសោះមកហួងហែងធ្វើអ្វី
" ថីបងប្អូនប្រច័ណ្ឌមិនបាន "
ក្រោយពីប្រកែកគ្នាអស់មួយសន្ទុះធំមកហើយ នាងតូចនិងសូហ្គាឈរច្រត់ចង្កេះសម្លក់មុខគ្នាតែសង្កេតមើលទឹកមុខពួកគេខ្យូតណាស់ ពិសេសឈៀឈៀខឹងមុខក្រហមអស់ហើយ
" យើងសង្ឈឹមថានាងជានារីម្នាក់​ ដែលមិនធ្វើឲ្យយើងខកចិត្ដ
ទៅចុះ "
សូហ្គាប្រមូលភាពក្លាហានទាំងប៉ុន្មានមកបន្លឺប្រាប់នាងតូចដោយទឹកមុខប្រាកដប្រជាថារឿងមួយនេះនាយស្រដីចេញពីក្រអៅបេះដូងមិនមែនឥទ្ធិពលស្រាឡើយ ដូច្នេះហើយនាយធ្លាប់គិតអំពីរឿងមួយនិង ថាតើគួរសារភាពនាងទេ ព្រោះអីនាងនិងគេទើបស្គាល់គ្នា ដូច្នេះហើយគេមិនចង់ដាក់ចិត្ដដាក់កាយខុសមនុស្សប៉ុណ្ណោះ
" លោកម្ចាស់ " ឈៀឈៀភាំងស្មារតីពេលលឺប្រយោគរបស់នាយនិយាយចេញមក
" យើងមិនលាក់វាទៀតទេ យើងស្រឡាញ់នាង " នាយលែងស្ទាក់ស្ទើរក្នុងការសារភាពហើយនាយពិតជាមានចិត្ដលើនាងតូចមែន ហើយវាក្នុងរយះពេលខ្លីក៏ដោយ នាយប្រាកដក្នុងចិត្ដថាគេស្រឡាញ់
" ថាយ៉េចម៉េច?? " នាងឧទានទាំងភ្ញាក់ផ្អើលតើវាជាអ្វី ម៉េចនិងអាចលឺប្រយោគនេះចេញពីមាត់បុរសចិត្ដថ្មម្នាក់នេះទៅ នាងស្ដាប់ច្រឡំទេដឹង
" នាងស្ដាប់មិនច្រឡំទេ យើងស្រឡាញ់នាង នាងមានចិត្ដលើយើងទេ " សូហ្គានិយាយញឹមៗព្រោះខ្លាចនាងបធិសេធចំពោះខ្លួន គេមិនធ្លាប់សារភាពត្រង់ៗដូច្នេះទេ វាខ្មាស់អៀនបន្ដិចប៉ុន្ដែមិនថ្វីទេ
" លោកម្ចាស់ "
តើនាងគួរវាចាបែបណាទៅ នាងមិនទាន់ដឹងពីអារម្មណ៍ខ្លួនទេ តើនាងឆ្លើយថាមានចិត្ដលើគេ ទាំងអារម្មណ៍ខ្លួនគ្មានសូប្បីបន្ដិចសោះចឹងមែន តើនាងកុហកគេដើម្បីឆ្លៀតពេលនិងស៊ើបរឿងឃាតកម្មមែន នាងហាក់ដូចអត្មានិយមពេកហើយដែលបោកប្រាស់ស្នេហាអ្នកដទៃដើម្បីប្រយោជន៍ផ្ទាល់ខ្លួនដូច្នេះ
នាងតូចភ្នែកក្រឡាក់ចាក់លែងហ៊ានសម្លឹងនាយក្រាស់ធំៗហើយ អ្វីដែលពិសេសភាពក្លាហានរបស់នាងរសាប់អស់ហើយ នាងចាប់ផ្ដើមវង្វេងហើយ
" យើងសុំចិត្ដនាងណា ឆ្លើយយល់ព្រមបានទេ "
សូហ្គាបង្ហាញទឹកមុខស្ងួតដោយក្ដីអស់សង្ឈឹមនាយអាចទាយដឹងហើយគ្រាន់ឃើញកាយវិការនាងដូច្នេះ គេអាចកាត់ន័យយល់ដោយខ្លួនឯងបានថានាងមិនបានដូចគេឡើយ ។
" សូមទោសលោកម្ចាស់ " នាងតូចថយក្រោយមួយជំហានដោយសូមសទោសនាយក្រាស់ទាំងអោនមុខចុះ នាងមិនប្រាកដឡើយថានាងមានចិត្ដលើគេនោះ
" មិនអីទេ យើងយល់ នាងអាចទៅសម្រាកបានហើយ " នាយក្រាស់ញញឹមស្ងួតហើយងក់ក្បាលតិចៗ នាយយល់ហើយមិនអីទេ គេនិងរង់ចាំនាងនូវពេលមួយ នាងប្រាកដជាផ្ដល់ចម្លើយដែលសមរម្យជាងហ្នឹង ។
" ចា "
នាងតូចដើរចេញទៅផុត នាយក្រាស់ប្រលែងទឹកភ្នែកដែលប្រឹងទប់ទាំងអួលដើមកនោះចេញមក នាយដឹងថាវាភ្លាមៗពេក តែចិត្ដរបស់គេក៏មិនអាចទទួលពាក្យនិងបានឡើយ ហេតុអ្វីទៅ តើគេអន់ថ្នាក់នេះដែលមកសំងំយំម្នាក់ឯងដូច្នេះ
" ហ៊ឹកហ៊ឹក យើងយល់ពីចិត្ដរបស់នាង តែយើងធ្វើចិត្ដមិនបាន "
នាយមិនចង់ទន់ជ្រាយឡើយ វាគ្រាន់តែទប់អារម្មណ៍មិនបានប៉ុណ្ណោះ ដូច្នេះប្រលែងភាពឈឺចាប់ចេញមកខាងក្រៅនាយនិងបានធូរស្បើយខ្លះ វាមិនថ្វីទេមែនទេ ដែលជាមនុស្សប្រុសកំសាកញីមកបង្ហូរទឹកភ្នែកដោយសារមនុស្សស្រីបធិសេធស្នេហ៍នោះ ។
ពេលវេលាចេះរំកិលរហូតដល់ទៅមួយអាទិត្យដោយវត្ដមានរបស់សូហ្គាបានបាត់តាំងពីថ្ងៃដែលគេបានសារភាពឲ្យនាងតូចបានដឹងម្ល៉េះ នាយគ្មានភាពក្លាហានដើម្បីប្រឈមមុខហ្នឹងនាងទៀតទេគេពិតជាមិនដឹងមែន ថាតើហេតុអ្វីសេចក្ដីក្លាហានរបស់គេរលាយអស់បែបនេះ ឥឡូវសូហ្គាសម្ងំនូវវីឡាព្រោះគ្មានមុខអ្វីទៅជួបនាងទៀត កាលដែលជួបនាងហើយបេះដូងរបស់គេប្រេះបែកម្ដងបន្ដិចៗ ។
ងាកមើលឈៀឈៀតាំងពីពេលដែលខ្លួនបធិសេធស្នេហារបស់សូហ្គាមកនាងចាប់ផ្ដើមរសាបរសល់យ៉ាងម៉េចទេ ដោយអារម្មណ៍កំពុងបង្កប់នៃភាពរអៀសចិត្ដចំពោះសូហ្គា​ តើវាជាអ្វីទៅម៉េចក៏ក្លាយជាអ៊ីចឹង ឯណាការតាំងជំហររបស់ខ្លួនដែលនិយាយស្បថថាអូសនាយក្រាស់ចូលគុក ប៉ុន្ដែគ្រាន់មកស្នាក់នៅក្នុងផ្ទះរបស់នាយក្រាស់មួយរយះសោះ នាងប្រែប្រួលនៃការតាំងចិត្ដអស់ទៅហើយ នេះនាងកំពុងមានចិត្ដលើគេឬ តាំងពីសូហ្គាបាត់ស្រមោលមួយអាទិត្យមក នាងតូចតែងតែសម្លឹងខ្លោងទ្វារបងជានិច្ច ដោយសង្ឈឹមបានឃើញផ្ទៃមុខស្រស់សង្ហារបស់នាយសារជាថ្មី
ទម្លាប់របស់នាងនិងអ៊ីវ៉ាស៊ីមិនខុសគ្នាប៉ុន្មានទេដោយអ៊ីវ៉ាស៊ីមានះជំនះដើម្បីក្បែរជុងហ្គកឯនាងសូហ្គាកំពុងសម្ដៅមករកនាងដោយគ្មានការខំប្រឹងអ្វីទាំងអស់ ដោយបានក្ដីស្រឡាញ់របស់គេយ៉ាងងាយតើអ្នកណាសំណាងជាងរវាងជីវិតពួកនាងនោះ ?
" លោកម្ចាស់តើពេលណា លោកត្រឡប់មកវិញ " នាងតូចឧទានដោយបង្កប់នូវគ្រាប់ពូជនៃសេចក្ដីបារម្ភ ដោយខ្លាចសូហ្គាជួបគ្រោះថ្នាក់ឬបញ្ហាអ្វីមួយ ទាំងនាងមិនបានដឹងឡើយថាការបាត់ខ្លួនយ៉ាងយូរអស់រយះពេល១អាទិត្យនេះវាពាក់ពន្ធ័ទៅហ្នឹងនាង ។
កាយតូចអង្គុយក្បែរបង្អួចដោយកែវភ្នែកសម្លឹងទៅកាន់ខ្លោងទ្វារបងសង្ឈឹមថានាយក្រាស់ហ្នឹងត្រឡប់មក ដឹងទេ១អាទិត្យនេះនាងអន្ទះសារចង់ដឹងដំណឹងគេប៉ុណ្ណា ម៉េចក៏ធ្វើឲ្យនាងបារម្ភដូច្នេះ
" សូមទោស ដែលខ្ញុំមិនព្រមទទួលសេចក្ដីស្រឡាញ់របស់លោកសូហ្គា "
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
សរសេរដោយ៖ម៉ូ

ជម្រិតបេះដូងលួចស្នេហ៍អូន​ វគ្គ០៣ (ចប់)Where stories live. Discover now