ភាគ 02 : ការថើបដែលត្រូវធ្វើ

2.6K 129 2
                                    

" ហេម….." ជុងហ្គុកដកដង្ហើមធំ ក្នុងចិត្តភ័យឡើង
ចង់យំចេញមកទៅហើយ មួយអាទិត្យហើយគេនឹង
ថេហ្យុងនៅតែសោះកក្រោះ

" ជុងហ្គុក…."
" បងស្រីខ្ងុំភ័យ...ខ្ងុំ….." ជុងហ្គុកកាន់ដៃបងស្រី
" មិនអីទេណា សម្រួលអារម្មណ៍ដល់ពេលហើយ "

" បាទ…." ជុងហ្គុកសម្រួលអារម្មណ៍ ដើរចេញមកដៃ
អ្នកជាប៉ាដើរកាន់កម្រាលព្រំកាត់ភ្លៀវកិត្ដយសជា
ច្រើន  គ្រប់គ្នាសើចទះដៃ បាច់ផ្កា សរសើរនឹង
សម្រស់គូរស្នេហ៍មួុយគូរនេះ ជុងហ្គុកញញឹមស្រស់
ទាំងភ័យឡើងត្រជាក់ដៃទៅហើយ
@កុំភ័យកូនប្ដីកូនទេ

" អីយ៉ា….កូនក្រមុំអាថេយ៍ស្អាតឆុយម៉ាយហើយ
ហា៎៎ " ណាមជូនពោលឡើង
" ស្អាតនឹងហើយ តែថាមានម្ចាស់ហើយអាជូន ល្មមៗបានហើយអាព្រានមិនចង់លើកលែងសូម្បី
ប្រពន្ធប្អូនវា " ស៊ូហ្គា

" គ្រាន់តែសរសើរតើមិនបានថាទៅចាប់យកមកណា
អាត្រឹមត្រូវ " ណាមជូន

" គ្រាន់ជាងឯងដែល យើងដាក់ទំនាយអោយឯង
ស្រឡាញ់ប៉ះអាណាចាស់វៃបញ្ច្រាសក្បាលបាន
សមមុខឯង " ស៊ូហ្គា

" អា៎៎…."
" អាស្អី គេការនៅអោយស្ងៀម…." ស៊ូហ្គាញាក់
ចញ្ចើមដាក់ណាមជូន

" តើលោក គីម ថេហ្យុងព្រមទទួលយក ចន ជុង
ហ្គុកជាដៃគូរជីវិតហើយមើលថែរក្សាគ្នាទាំងពេលសុខនឹងទុក្ខចាប់ពីពេលនេះដែលរឺទេ ?" លោកអាចារ្យ

" បាទខ្ងុំយល់ព្រម…." ថេហ្យុង
" ចុះ ចន ជុងហ្គុកវិញព្រមទទួល លោក គីម ថេហ្យុងវិញដែលទេ? " 
" បាទខ្ងុំយល់…." ជុងហ្គុក

" ថើបគ្នាមួុយទៅ…." ណាមជូនស្រែកឡើង
" មែនហើយ...មែនហើយ " គ្រប់គ្នាក៏ទះដៃហើយ
ស្រែកយល់ស្របតាមណាមជូន

@ប៉ាៗមេនាំភ្លើង😅

ថេហ្យុងញញឹមចុងមាត់ ចាប់ទាញចង្កេះតូចមក
អឹមនឹងគេ ហើយអោនមកចាប់បឺតមាត់តូច ជុងហ្គុកបើកភ្នែកធំៗ លើកដៃមកខ្ងាំអាវនាយ

" វាគ្រាន់ជាការថើបដែលត្រូវធ្វើប៉ុណ្ណោះមិនមែន
ចេញពីបេះដូង " ថេហ្យុងអោនមកខ្សឹបក្បែរត្រចៀត
ក្មេងតូច @យី😒

" អូហូ ….." គ្រប់គ្នាហូរឡើង
" មើលថែខ្លួន បងទៅហើយណា កុំភ្លេចអ្វីដែលបង
បានប្រាប់ " អាយរីន
" ហឹកហឹក….បងស្រី….ប៉ា…." ជុងហ្គុកយំអោបអ្នក
ទាំងពីរ
" កុំយំអីកូន នឹកអាចទៅលែងបានតើ កុំចឹងអី "
លោកចន
" បាទ…." ជុងហ្គុកជូតទឹកភ្នែកតើជីវិតគេនឹងទៅជាអ្វី?

ប្រពន្ធក្មេងបណ្ដូលចិត្ត (ចប់ )Where stories live. Discover now