ភាគបញ្ចប់

2.4K 110 8
                                    

~ រីករាយក្នុងការអាន ~

ពេលវេលាចេះតែដើរទៅមុខរហូត មកដល់ពេល
នេះ គីម ថេហ្គីក៏ឈានចូលអាយុបីខួបទៅហើយ 

" អាបងយ៉ុន……." ថេហ្គីរត់តាំងៗទៅទទួលផ្លូវ
របស់យ៉ុនហាន
" សឺត…..នឹកណាស់…..! ហ្គីនឹកអាបងដែល
ទេ?"យ៉ុនហានលើកក្មេងតូចមកពរ ហើយថើបគេមួយខ្សឺត ពេលនេះត្បិតតែអាយុទើប07ឆ្នាំតែយ៉ុនហានលូតលាស់បានល្អណាស់ ព្រោះគេញាុំបានត្រឹម
ត្រូវថែមទាំងហាត់កីឡាទៀត

" នឹក….តាង(ខ្លាំង)ទៀតផង……" ថេហ្គីញញឹម
យ៉ាងស្រស់អោបកយ៉ុនហាន
" អោ៎៎….យ៉ុនមកដល់យូរនៅក្មួយ ?" ជុងហ្គុកដែល
ឈានចូលអាយុ19ឆ្នាំ តែមុខមាត់រូបរាងមិនប្រែ
ទៅណា ចំពោះចរិកក៏មិនខុសឆ្ងាយជាងមុខនោះ
ចោតសួរទៅកាន់យ៉ុនហានពេលដែលទើបចេញពីផ្ទះ
បាយ …

" ទើបមកដល់មិចទេលោកពូ….." យ៉ុនហាន
" បាត់ច្រើនថ្ងៃហើយជាប់រៀនមែនទេ ?" ជុងហ្គុក
" ប្រលងបាទ…..តែពេលនេះអស់ហើយហិហិ
យ៉ុនបានសុំប៉ាមកគេងទីនេះជាមួុយអាអូនមួយអាទិត្យពូព្រមទេ ?" យ៉ុនហាន(ហីចៅយាយ)

" សម្រាប់យ៉ុនបានជានិច្ច….ចឹងនាំអាអូនលែងសិន
ចុះ ហើយងូត ទឹកចឹងពូអោយគេធ្វើម្ហូបដែលក្មួយ
ចូលចិត្តអោយណា៎៎…." ជុងហ្គុក
" បាទ…."

" បងសានខ្ងុំផ្ងើរក្មេងៗផងណា ខ្ងុំទៅក្រុមហ៊ុន
បន្ដិច " ជុងហ្គិកថាហើយក៏ដើរចេញទៅបាត់
" អូនចង់លែងអីទេ…..?" យ៉ុនហាន

" លែង...លែងអាបង….អ(ល្អ)ទេ??ថេហ្គីសួរទាំង
មើលមុខយ៉ុនហានម៉ងៗ(តិចថាអាថេលេបចូលពោះ)
" លែងបងយ៉ាងមិច ? បងមិនមែនរបស់លែងទេ"
"អោ៎៎….."

"មកហើយបាទក្មេងៗ….." សានដើរចូលមកជា
មួយកូនឡានធំល្មមដែលអាចអោយថេហ្គីនឹងយ៉ុនហានជិះឡានក្នុងផ្ទះបានយ៉ាងសប្បាយ
" នោះរបស់លែងមកហើយតោះ…….." យ៉ុនហាន
ថាហើយលើកក្មេងតូចទៅអោយអង្គុយលើឡាន

" អាបង…..អានឹង….លែងមិច?" ថេហ្គី
" ចាំបងបង្រៀន…ដាក់ដៃអូនលើនេះ(ចង្កូតឡាន)
ហើយបង្វិលមើល…." 

ថេហ្គីដែលដៃចាប់ចង្កូតឡានមិនជុំផងនេះបង្វិល
តិចៗ….

" ហិហិ……" ក្មេងតូចសើចឡើងពេលឡាន
កម្រើក យ៉ុនហ្គីក៏កាន់ហើយបង្វិលបន្ថែមហើយជាន់
ទៅមុខ ថេហ្គីសើចកក្អឹកលើកដៃឡើង
" សប្បាយទេ…..?" យ៉ុនហាន
" បាយណាស់….ហិហិ….." ថេហ្គីសើចផងរាំកាច់
រាងចុះឡើង

You've reached the end of published parts.

⏰ Last updated: Jan 05, 2022 ⏰

Add this story to your Library to get notified about new parts!

ប្រពន្ធក្មេងបណ្ដូលចិត្ត (ចប់ )Where stories live. Discover now