ភាគ 15 : យកទ្រុងដាក់សត្វ

1.5K 71 0
                                    

~ រីករាយក្នុងការអាន ~

ថេហ្យុងរត់មកដល់ឃើញជុងហ្គុកអង្គុយលើគ្រែញញឹមដាក់គេយ៉ាងស្រស់ នាយដើរមករករាងតូចទាំងទឹកភ្នែកជាទឹកភ្នែកនៃភាពរំភើប ក្ដីស្រលាញ់ដែលគិតដល់ជីវិតថ្មីនៅក្នុងពោះរាងតូចនោះ 

" ថេយ៍…..ហិហិ….." ជុងហ្គុកសើចកក្អឹកពេលនាយ
ចាប់លើកគេមកច្រកគៀវអោបគេយ៉ាងណែន 

" ដឹងទេថាបងរំភើប….." នាយនិយាយទាំងជូត
ទឹកភ្នែកចេញ

" ហិហិ….អូនក៏រំភើប មើលកុំយំមើល…."
ជុងហ្គុកជូតទឹកភ្នែកអោយនាយ អោបនាយយ៉ាង
ណែន 

" តោះទៅផ្ទះ អ្នកម៉ាក់លោកប៉ាប្រាកដជាសប្បាយ
ចិត្តខ្លាំងមិនខាន " ថេហ្យុង
" បាទ….."
ដំណឹងរឿងរាងតូចក៏បានលឺដល់ប៉ាបានបងស្រី
គេដូចគ្នា 

" អូនធ្វើអីនឹងជុង…..?" ថេហ្យុង
" គឺយកសៀវភៅ….." រាងតូចតបតែមាត់តែដៃនៅ
ឈោងយកសៀវភីដែលនៅខាងលើនោះ

" នៅអោយស្ងៀមចាំបងជាអ្នកយកអោយ បើអូន
កើតអីទៅគិតយ៉ាងមិច….?" ថេហ្យុងដើរមកយកសៀវភៅហើយកាន់ដៃរាងតូចទៅអង្គុយលើពូក

" វាមិនអីនោះទេ បងកុំបារម្ភពេកបានទេ បង
អោយអូននៅតែមួយកន្លែងអូនមិនចេះទេ វាគួរ
អោយធុញ…." ជុងហ្គុកធ្វើមុខស្អុយងាកមុខចេញ
ទាំងងក់ងរដាក់រាងក្រាស់ (អោយក្មេងនៅ
ស្ងៀម😅) 

" បងមិនបានអោយអូននៅស្ងៀមទេ គ្រាន់ថារឿង
ខ្លះប្រើអោយគេធ្វើទៅ បងខ្លាចអូននឹងកូនមាន
បញ្ហាកុំខឹងអីណា " ថេហ្យុងដាក់ខ្លួុនអង្គុយជិតរាងតូចអោបគេយ៉ាងណែន

" ថេយ៍……."ជុងហ្គុកចុចដៃនាយលែងតិចៗងើបមុខមើលមុខនាយ

" ហឹម……?"
" អូនឃ្លានខេក……"

"អត់ទេ….ទើបញាុំហើយពីថ្ងៃទេ "
" ណា៎៎…..ណា៎៎….បងថេយ៍ណា៎៎….." ក្មេងតូចធ្វើមុខ
អង្វរកក្រដុសក្បានឹងទ្រូងនាយ

" ក៏បាន….! តែថើបបងមួយសិនមក " នាយ
និយាយមុនទាន់ចប់ផងរាងតូចក្រសោបមុខនាយ
យកមកថើបសឹងគ្រប់កន្លែងហើយសើចស្ងេញ

" ពូកែយកចិត្តយ៉ាងនេះ អោយញាុំច្រើនដុំក៏បាន"
" បងនិយាយខ្លួនឯងទេហិហិ….." 

ប្រពន្ធក្មេងបណ្ដូលចិត្ត (ចប់ )Where stories live. Discover now