ភាគ 16 : ជួបយើងនៅអាគារបែកបាក់

1.2K 62 0
                                    

~ រីករាយក្នុងការអាន ~

" យ៉ាងមិចហើយ ??" ថេហ្យុង
" យើងថាឯងគួរតែបង្កើនការប្រយ័តខ្ពស់ជាងនេះ
ព្រោះអ្នកតាមប្រពន្ធឯងមានពីរក្រុម ឯងមានសត្រូវ
ឯណាទេអាខេ ?" ហុីស៊ុង

" មាន…..ហើយយើងជឿជាក់ថាជាវាព្រោះយើង
ទើបទាស់សម្ដីគ្នាហើយ " ថេហ្យុង

" ប្រាប់មកយើងនឹងអោយគេតាមដានបន្ដ ?" 

" ដាស៊ូយាង….." 

" យើងគិតថាឯងមានផ្លូវហើយអាថេយ៍ " ហុីស៊ុង
ញញឹមស្រស់ ជូតកាំភ្លើងខ្លួន

" យ៉ាងមិច ?" ថេហ្យុង
" វាជាមុខសញ្ញាជួញដូរគ្រឿងញៀនដែលខាង
យើងកំពុងតាមដានស្រាប់ លើកនេះយើងគិតថា
យើងបាញ់ព្រួញមួយបានសត្វច្រើនក្បាលណាស់"

" យើងមិនខ្វល់ថាវាធ្វើអ្វីទេ សំខាន់គឺការពារប្រពន្ធ
យើងបានប៉ុណ្ណោះ " ថេហ្យុង

" គេជាប្រពន្ធឯងក៏ដូចជាមិត្តយើងដែល យើងក៏
មិនចង់អោយក្មួយយើងកើតអីដែល កុំបារម្ភ "
" អឺ….." 

skip

" ជុងហា៎៎……" ថេហ្យុងចូលមកអោបរាងតូចពី
ក្រោយដែលគេកំពុងអង្គុយលែងទូរស័ព្ទលើសាឡុង

" បាទ…..?" ជុងហ្គុកដាក់ទូរស័ព្ទចុះងាកមករកនាយ

" រៀបចំទៅណា ថ្ងៃនេះទៅជួបជាមួយមិត្តបង
ណា៎៎...សឺត….." 

" លូវនេះមែនទេ ?" 
" បាទ…." 

" ចាំតិចចឹងណា៎៎…." ថាហើយក្មេងតូចក៏រៀបចំ
យ៉ាងសាមញ្ញតែមើលទៅគេពិតជាស្រស់ស្អាតតាម
បែបក្មេងជំទង់(តែមានកូនហី😅)

ឡានស៊េរីទំនើបពណ៍ខ្មៅបរចូលក្នុងភោជនីយ៍ដ្ឋាន
លំដាប់ជនអភិជនមួុយកន្លែងចំកណ្ដាលទីក្រុង
សេអ៊ូល 

ថេហ្យុងចុះមកបើកទ្វារចាំទទួុលប្រពន្ធតូចដោយស្នាមញញឹមជាមួយកាយវិការទន់ភ្លន់អត់នឹងច្រណែនរាងតូចដែលចេញមកកាន់អោបដៃនាយមិនបាន

" ចាំយូរទេ ?" ថេហ្យុងចោតសួុរទៅមិត្ត
" មិនយូរទេយើងក៏ទើបមកដល់មិញដែល " ស៊ូហ្គា

" ជម្រាបលសួរបងប្រុសថេយ៍…." ជីមីន
" បាទ ….នេះប្រពន្ធបងជុងហ្គុក " ថេហ្យុង

ប្រពន្ធក្មេងបណ្ដូលចិត្ត (ចប់ )Where stories live. Discover now