EPISODE 1 《ក្មេងទំនើង》

1.3K 34 0
                                    


សំលេងព្យាណូចេញបន្ទប់តន្រ្តីរបស់កូនប្រុសសំណព្វតែម្នាក់គត់របស់គ្រួសារត្រកូលKim សម្លេងសូរសៀងតែងតែបន្លឺជារៀងរាល់យប់បន្ទន់ពីស្រស់ស្រូបអាហារពេលល្ងាចរួច ។

" ហ្កឹម" លោកKim ឈរនៅមុខបន្ទប់រាងតូចTaehyung ព្រមទាំងទះដៃជាការពេញចិត្តនិងការលេងបទបែប Romantic មួយនេះ

"អៅ លោកប៉ា កូនលេងរំខានប៉ាទៀតហើយមែនទេ " TAE ញញឹមពព្រាយទៅកាន់អ្នកជាមានឈ្មោះជាប៉ា គេមានតែប៉ាម្នាក់គត់ដែលតែងតែផ្តល់គ្រប់យ៉ាងអោយគេ តែងតែលើកទឹកចិត្ត មិនដែលបន្ទោសគេទេ មានតែជម្រុញអោយគេដើរតាមក្តីស្រម៉ៃខ្លួន គេជាកូនម៉ាហ្វៀតែប៉ាគេបែបជាមិនចង់អោយកូនរបស់គាត់ធ្វើដូចគាត់ឡើយ , លោកKim មិនដែលបន្ទោសTae ទេទោះបីជាកំណើតគេធ្វើអោយម៉ាក់គេស្លាប់ក៏ដោយ តែលោកបែបជាមើលថែរកូនតែម្នាក់ឯងមិនទទួលយកភរិយាថ្មីមកជំនួសម៉ាក់Tae ព្រោះខ្លាចគេធ្វើបាបកូន ។

" ខ្សឺត កូនប៉ាពិតជាពូកែមែនទែន " លោកគីម អង្អែលក្បាលកូនប្រុសថ្នមៗរួចថើបសក់ដ៏ទន់រលោងរបស់រាងតូច វាតែងតែធ្វើអោយមានអារម្មណ៍ល្អព្រោះរាងតូចមានចំណុចដូចម៉ាក់គេខ្លាំងមែនទែន មើលចុះគ្មានកន្លែងណាដូចប៉ាសោះ

" ពូកែដូចម៉ាកទៀតហើយមែនទេ " Taehyung, គេនិយាយអោយបានមុនប៉ាគេ ព្រោះគេដឹងថាប៉ាគេតែងតែនិយាយសរសើរពីម៉ាកខ្លួនប្រាប់ខ្លួន តែគេមិនបានដឹងថាខ្លួនធ្វើអោយម៉ាក់ស្លាប់ឡើយ លោកគីមតែងតែកុហករឿងនេះព្យាយាមលាក់បាំងអស់រយះពេល18 ឆ្នាំ គាត់មិនចង់អោយកូនប្រុសតែម្នាក់របស់គាត់បន្ទោសខ្លួនឯងឡើយ។

" លោកប៉ា យប់ស្អែកនេះកូនសុំទៅគេងផ្ទះបានទេ ? គឺកូនចង់ទៅបញ្ទប់កិច្ចការសាលា" Tae ស្នើរសុំប៉ាគេទៅគេងផ្ទះមិត្ត ទាំងអង្រួនដៃប៉ាគេដូចក្មេងចឹង

" ចាំប៉ាអោយ.." លោកគីម

" អត់ទេ លើកនេះកូនចង់ទៅម្នាក់ឯង " Tae និយាយកាត់ប៉ា ព្រោះគេធុញនិងជីវិតដែលមានអ្នកចាំមើលនិងណាស់ ធុញ

" កូនក៏ដឹងថាវាគ្រោះថ្នាក់ " លោកគីម

" ប៉ានៅទុកកូនជាកូនក្មេងអាយុ5 ឆ្នាំ តើពេលណាកូនមានសេរីភាពក្នុងការដើរហើទៅ " Tae ធ្វើមុខចង់យំ នេះគេ18 ឆ្នាំហើយ គេធំហើយ គេអាចមើលការខុសត្រូវខ្លួនឯងបាន

កម្មស្នេហ៍Where stories live. Discover now