EPISODE 5《 ធ្វើជារបស់យើង បន្តិចទៀតនេះ》

467 23 2
                                    


រាងក្រាស់បានត្រឹមតែអង្គុយមើលរាងតូចញ៉ត់អាហារមិនដក់មាន ខ្លួនគ្រាន់តែឃើញក៏មានអារម្មណ៍ថាឆ្អែតដោយមិនបាច់ញាំដែរ

" ចង់ញាំដល់បែកពោះហ៍ " Jungkook និយាយទៅកាន់អ្នកទល់មុខ  

" ..." Tae មិនតបធ្វើមិនលឺ គេមិនចូលចិត្តនិយាយពេលកំពុងទទួលទានអាហារស្រាប់ហើយ , រាងក្រាស់បានត្រឹមអង្គុយហួសចិត្តខ្លួនតូចប៉ុណ្នឹងសោះញាំស្ទើរស្មើមនុស្សពីរនាក់ហើយ

" ពេលណាឆ្អែត " Jungkook សម្លឹងមើលមុខរាងតូច ព្រមទាំងឆោតសំណួរសួរទៅកាន់រាងតូចស្រឡឹងដែលមាត់ពេញឡើងហៀរប្រលាក់គែមមាត់អស់ហើយ មើលចុះដូចក្មេង

" នែក មិនលឺមនុស្សចាស់សួរទេហាស " Jungkook  ដំឡើងសម្លេងបន្តិច មើលទៅសម្តីគេសាបពេកហើយបានជាសួររាងតូចមិនព្រមតបសោះ

" ចាំខ្ញុំញាំហើយសិនមិនបានទេហាស " Tae សម្លក់ទៅកាន់រាងក្រាស់

" ញាំអោយលឿនទៅនិងអាលទៅងូតទឹកជាមួយគ្នា "Jungkook 

" ខក់ៗ" Taehyung គ្រាន់តែលឺងូតទឹកជាមួយគ្នាគេឈ្លក់យកៗតែម្តង មនុស្សអីនិយាយគ្នាអនាម័យ ហើយ ទង្វើក៏គ្មានអនាម័យទៀត រោគចិត្តចំតួមែនទេដឹង ?

" យ៉ាងមិចហើយ ញាំប៉ុណ្នឹងបានហើយ ចាំអោយគេមករៀបចំក្រោកមក " Jungkook ក្រោកពីកៅអីទាំងមិនភ្លេចទាញរាងតូចទៅមួយ

" ហឹម នែញាំដល់ម៉ោងទៅផ្ទះហើយនេះពាក់កណ្តាលយប់ហើយណា ប៉ាបារម្ភ " Tae ចាប់ដៃJungkook អោយលែងខ្លួន

" បើបារម្ភមាន call មករកដែរទេ " Jungkook  សួរទាំងលើកចញ្ជើមជាការឌឺ , ត្រូវហើយរាងតូចចាប់ផ្តើមឆ្ងល់មិចបានជាប៉ាគេមិន Call មកសួរគេចឹង ?

" លោកលែងខ្ញុំសិន " Taehyung និយាយដោយមុខរកយំ

" ហឹម លែង? នែខ្ញុំ ចំណាយទាំងពេលវេលាមានតម្លៃលើឯង ហើយ នៅចំណាយលុយលើចំណីដែលឯងញាំអំបាញ់មិញទៀត គិតហាស ថាខ្ញុំលែងឯងងាយៗ " Jungkook ញញឹមចុងមាត់ លាក់គំនួច

" ហើយលោកចង់បានអីតបស្នង លុយ ?  ខ្ញុំនិងអោយលោក អស់ប៉ុន្មាន?" Taehyung និយាយស្រាលៗ

" លុយខ្ញុំមានហើយ ចំបាច់ដែរទេដែលខ្ញុំចង់បានលុយពីឯងទៀត ? " Jungkook ចាប់ដៃរាងតូចកាន់តែណែន រួចអោយមុខទៅចិត្តរាងតូច

កម្មស្នេហ៍Where stories live. Discover now