EPISODE 3 《 ចង់បានខ្លួនខ្ញុំមែនទេ》

493 29 0
                                    


@ភូមិគ្រឹះ jeon

រាងក្រាស់សង្ហាអង្គុយគងអន្ទាក់ខ្លានៅក្នុងបន្ទប់ធ្វើការរបស់លោកប៉ាគេ គេរងចាំប៉ាគេចេញពីធ្វើការដើម្បីនិយាយរឿងខ្លះ ព្រោះលឺមកថាចង់អោយគេចូលធ្វើការក្រុមហ៊ុនអីទៀត ចឹងទល់តែមានលក្ខខណ្ឌ

' យូរដល់ថ្នាក់និងផង " Jungkook ធ្វើមុខដូចត្រូវគេវាយដប់ដំបង

ក្រាក !

និយាយមិនទាន់រួចពីមាត់ផងសម្លេងបើកទ្វារក៏បន្លឺឡើង

" មានការអី " លោក jeon និយាយទៅកាន់កូនប្រុស

" ទល់តែមានបានកូនមកទីនេះបាន ?" Jungkook និយាយទាំងមិនមើលមុខលោកjeon

" កុំវែងឆ្ងាយ ប៉ាគ្មានពេល " លោក jeon

" កូនចង់ទាក់ទង Taehyung  " Jungkook និយាយដោយបង្កាប់ស្នាមញញឹមលាក់គំនួច

" jung កូនចង់អោយប៉ាស្លាប់ដោយសារីងភ្លាមៗមែនទេ " លោក jeon និយាយដោយសម្លេងនឿយហត់

" អត់ទេ , កូនគ្រាន់តែចង់ប្រដៅក្មេងប៉ុណ្ណោះ " Jungkook ញញឹមចុងមាត់

" ហឹម , ចង់ធ្វើអីក៌តាមចិត្ត " លោក jeon

" តែទល់តែប៉ាសហការណ៍" Jungkook

" ..." លោក jeon មិនតបតែមើលមុខកូនប្រុសដោយឆ្ងល់ កូនម្នាក់នេះចង់បង្ករឿងដល់ពេលណាទៀត

" លឺមកថាប៉ាមានមិត្តម្នាក់ជាម្ចាស់នៅរោងមហាស្រោពផ្នែកតន្រ្តី កូនគ្រាន់តែចង់អោយមិត្តប៉ាអញ្ជើញគេទៅ ប៉ុណ្ណឹងឯង " Jungkook ឆ្លើយតបទៅប៉ារបស់គេ ដោយក្បោះក្បាយ

" មិនបាច់ប្រាប់ក៏គេមានអញ្ជើញនិងមានមុខនៅទីនោះស្រាប់ដែរ " លោក jeon និយាយដោយផ្អែកខ្នងទៅកៅអីធ្វើការ ហត់នឿយនៅកន្លែងការងារហើយនៅមកស្តាប់សំណូមពរហត់នឿយរបស់កូនជើងល្អទៀត

" ចឹងកូន ទៅទីនោះបានទេ " Jungkook

" កូនសន្យាមិនទៅបង្ករឿងជាមួយអ្នកណាផ្សេងក្រៅពី Taehyung ទេ " Jungkook លើកដៃស្តាំជាការសន្យា

" ហឹម " លោក jeon គាត់ហត់នឿយណាស់ បើអាចគាត់មិនចង់រវីរវល់និងគ្រួសារគីមទៀតទេ

' ហឹម , ចប់មិនខានទេ Kim taehyung  ' jungkook គិតក្នុងចិត្តរួចដើរចេញពីបន្ទប់ប៉ាគេទៅបាត់

កម្មស្នេហ៍Where stories live. Discover now