ពេលវេលាចេះតែកន្លងផុតទៅពីរមួយថ្ងៃទៅមួយថ្ងៃ ចំណែកទំនាក់ទំនងរវាង Jungkook និង Taehyung កាន់តែជ្រៅទៅៗ , Jungkook ចេញចូលផ្ទះ Taehyung គ្រប់ពេលដែលប៉ារាងតូចមិននៅ , អាចនិយាយបានថារាងក្រាស់ឈ្លក់វង្វង់និងរាងតូចក៏ថាបាន តែរាងតូចវិញប្រកាន់ភ្ជាប់នឹងធឹងដូចដើម , គេនៅមិនទាន់ទុកចិត្តរាងក្រាស់100% ទេ មិនថ
ដឹងថាចូលមកជីវិតក្នុងបំណងល្អឫអាក្រក់ទេ , មនុស្សមើលតែសម្បកក្រៅមិនដឹងទេ , តែនេះគេទាក់ទងគ្នាលើសពីមិត្តមកកន្លះឆ្នាំហើយ រាងតូចក៏ចិត្តទន់ខ្លះដែរមិនមែនអត់សោះទេទោះដឹងថាគ្រួសារគេជាសត្រូវគ្នា ក៏រាងក្រាស់មិនខ្វល់ ខ្លួនគេផ្ទាល់ក៏មិនដឹងដូចគ្នាថាចូលមកសងសឹកក៏ចូលមកមើលថែររាងតូចអោយប្រាកដ...
☆ ភូមិគ្រឹះjeon
《 បាត់ទៅណាប៉ុន្មានថ្ងៃនិង ក្រុមហ៊ុនក៏មិនទៅអើត ផ្ទះក៏មិនចូល 》 លោក jeon ថាអោយ Jungkook ក្រោយពេលឃើញកូនប្រុសជើងល្អទើបបកក្បាលមកចូលផ្ទះវិញក្រោយបាត់ទៅជិតមួយអាទិត្យ សន្យាថានិងធ្វើការងារក្រុមហ៊ុនអោយល្អ តែមើលទៅបានតែមាត់អោយកាន់កាប់មិនបានប៉ុន្មានខែភាគហ៊ុនក៏ធ្លាក់ចុះ
《 ...》 Jungkook បានត្រឹមដកដង្ហើមធំស្កុបនៅមុខអ្នកមានឈ្មោះជាឱពុក រួចឈានជើងដើរបង្ហួស ..
《 ងុបងុលជាមួយអាក្មេងនិងដល់ថ្នាក់និងមែនទេ ? ឯងកំពុងចូលអន្ទាក់វាហើយមានដឹងខ្លួនទេ , ឯងកុំគិតថាប៉ាមិនដឹង ថាឯងដកលុយក្រុមហ៊ុនទៅជួយមើលជំងឺអាកញ្ចាស់នោះ , នៅយកចិត្តទុកដាក់នឹងក្មេងឥតប្រយោជន៍ដូចវាដល់ពេលណា ? ដឹងទេថាវាជំពាក់បំណុលអ្នកចូលហ៊ុននិងដៃគូរសហការណ៍វាប៉ុន្មានលានដុល្លាខ្លះ ឯងឈប់ល្ងង់បានហើយ ជាកូនប្រុសបើថាស្រីបោកប៉ាមិនថាទេ 》លោកjeon គំហកអោយកូនខ្លាំងៗ មិនមែនលោកមិនដឹងថាកូនគាត់ដកលុយក្រុមហ៊ុនផ្ទាល់ខ្លួនទៅផ្គត់ផ្គងក្រុមហ៊ុនត្រកូលkim ជាសត្រូវនឹងជាដៃគូរប្រកួតប្រជែងសមទេ ?
《 ប៉ាមិនដឹងថាកូនល្ងង់ឯងគិតអីទេ 》 លោក JEON
《 ចឹងប៉ាអង្គុយចាំមើលបានទេ មើលថែសុខភាពផង កូនទៅសម្រាកហើយ 》 Jungkook គេខ្ជិលស្តាប់និងសម្តីប៉ាគេស្តីអោយណាស់
![](https://img.wattpad.com/cover/290991426-288-k409578.jpg)
YOU ARE READING
កម្មស្នេហ៍
Romance[ កម្មស្នេហ៍] JUNGKOOK ( Top ) Taehyung ( Bottom) ☆Spoil ☆ * Jeon jungkook ជាកូនប្រុសពៅដែលត្រូវបន្តតំណែងម៉ាហ្វៀជំនួសលោក Joen តែរត់ចេញពីភូមិគ្រឹះបន្ទាប់ពីបញ្ចប់ការសិក្សារពីបរទេស គេមិនចូលចិត្តនរណាមកបញ្ចាពីលើគេឡើយ តែជាក្រុមបងធំបង្ករឿងមិនចេះចប់ ... ...