@ យប់
Jungkook ដែលកំពុងសង្ងំគេងក្នុងភួយធ្វើពុតជាគេងលក់ក៏ងើបពីលើគ្រែដេកចុះថ្នមៗ ទៅរកអ្វីម៉្យាងមកកាត់ច្រវ៉ាក់ដែលនៅជាប់ជើង , នេះពាក់កណ្តាលអធ្រាតហើយកំលោះសង្ហាវ័យ23 ឆ្នាំកំពុងព្យាយាមរិះរកគ្រប់វិធីដើម្បីធ្វើយ៉ាងណាចុះពីបន្ទប់នេះអោយបាន ,' ស្គាល់ jeon Jungkook តិចពេកហើយ ' Jungkook លេចចេញស្នាមញញឹមបែបអ្នកឈ្នះនៅលើផ្ទៃមុខដ៏ស្រស់សង្ហាគ្មានទាស់កន្លែងណាដូចម៉ាក់គេបេះបិទ គ្មានខុសអីបន្តិច ..
ងាកមករាងតូចវិញ កំពុងតែសប្បាយក្នុងពិធីជប់លៀងមិត្តភ័ក្រ្តដែលវាជាលើកទីមួយរបស់គេ គេមិនសូវជាមានទឹកមុខស្រស់ប៉ុន្មានទេ ដោយសារមានអ្នកមករញ៉ែរញ៉ៃ គេមិនចូលចិត្តបែបបន្លំប៉ះសាច់អីនោះដែរ
" Tae " នារីស្រស់ស្អាតម្នាក់ដើរមករករាងតូចដែលកំពុងអង្គុយសំកុកនៅក្រៅកម្មពិធីមុខវិមានដ៏ស្កឹមស្កៃ
" umm" Tae គេជាមនុស្សបែបនេះឯង គ្មាននរណាតាមទន់ចរឹកគេទេ ម្តងក៏ស្រួលជាមួយ ម្តងក៌ពិបាក
" Tae គឺបងចង់ណែនាំឯងអោយស្គាល់មនុស្សម្នាក់ " siya ដើរមករកTae ព្រមទាំងអូសដៃគេអោយក្រោកឡើង រួចនាំរាងតូចចូលទៅក្នុងកម្មពិធី ដែលមានសុទ្ធតែកូនអ្នកមាននិងអ្នកមានអំណាច ក្រសែភ្នែករាប់លានគូរកំពុងតែបាញ់មករករាងតូចអត់ព្រិចភ្នែក កំពុងតែលង់និងសម្រស់ដ៏ស្រស់ស្អាតនិងរាងដ៏ស្រឡូនរបស់រាងតូចTaehyung , ស្អាតគ្មានកន្លែងទាស់ ស្អាតទាំងព្រម
" ស្រីឫប្រុស " សម្លេងខ្សិបខ្សៀវ លឺមកដល់ត្រចៀកអ្នកដែលគេកំពុងវេកញែក , រាងតូចក្រលាស់ចេញពី siya រួចដើរសម្តៅទៅរកប្រភពសម្លេងដែលនិយាយមុននេះ
" ummm ពិនិត្យមើលអោយច្បាស់ទៅ ប្រុសឫស្រី ? " Taehyung ដើរមកទល់មុខអ្នកដែលនិយាយមុននេះទាំងទឹកមុខគួរអោយខ្លាច
" គ្រាន់តែគេនិយាយប៉ុណ្នឹង ខឹងដែរហ៎ គេនិយាយសរសើរតើ " Jungkook ដែលកំពុងឈរគ្រវីកែវស្រានៅជិតនោះបន្លឺឡើង
" បានហើយ Tae តោះ " siya អូសដៃរាងតូចចូលទៅក្នុង មិនចង់អោយគេបង្ករឿងទេ , រាងតូចមិនខ្ចីតឫសូម្បីមើលមុន jungkook គេក៏មិនចង់រញែរញ៉ៃក្នុងកម្មពិធីអ្នកដទៃដែរ ដែលពាក្យនេះគេលឺមកយូហើយ , គេមិនចូលចិត្តអោយអ្នកមកថាគេដូចស្រីទេ ទោះគេដឹងពីអារម្មណខ្លួនឯងច្បាស់កម្រិតណាក៏ដោយ
YOU ARE READING
កម្មស្នេហ៍
Romance[ កម្មស្នេហ៍] JUNGKOOK ( Top ) Taehyung ( Bottom) ☆Spoil ☆ * Jeon jungkook ជាកូនប្រុសពៅដែលត្រូវបន្តតំណែងម៉ាហ្វៀជំនួសលោក Joen តែរត់ចេញពីភូមិគ្រឹះបន្ទាប់ពីបញ្ចប់ការសិក្សារពីបរទេស គេមិនចូលចិត្តនរណាមកបញ្ចាពីលើគេឡើយ តែជាក្រុមបងធំបង្ករឿងមិនចេះចប់ ... ...