Episode 2

59 5 2
                                    

បន្ទាប់ពីមកពីដំណាក់ទឹកកកវិញ ព្រះបុត្រា Jin-hyung ក៏បានមកអង្គុយនៅក្បែររនាំងកញ្ចក់របស់ទ្រង់វិញ, ប៉ុន្តែអ្វីដែលធ្វើឲ្យទ្រង់នឹកស្មានមិនដល់នោះគឺនារីដែលទ្រង់តែងតែមើលឃើញពីរនាំងកញ្ចក់នោះនៅតែអង្គុយកន្លែងនោះដដែលដែលពេលនេះមេឃក៏រាងងងឹតបន្តិចដែរហើយតែនាងនៅតែអង្គុយទីនោះតែម្នាក់ឯង... សម្លេងបើក-បិទទ្វារក៏បានបន្លឺឡើងមក

*ក្រាក... ក្រឹប...*

"ម្ចាស់ប្អូនមកមានការអ្វីជាមួយយើង???" Jin-hyung

"នារីម្នាក់នោះមកទៀតហើយមែនទេ???" Jim-hyung

"ហេតុអីក៏ម្ចាស់ប្អូនដឹងថានាងបានមកទីនេះ???" Jin-hyung

"ទ្រង់តែងតែប្លែកៗពេលដែលនាងមកទីនេះ... ប៉ុន្តែហេតុអីក៏នាងមកបានយូរយ៉ាងនេះ???" Jim-hyung

"មែនហើយយើងក៏ឆ្ងល់ដែរ... ប៉ុន្តែម្ចាស់ប្អូនលួចតាមដានយើងមែនទេ???" Jin-hyung

"ម្ចាស់បងពូកែសួរ, ពួកតែឆ្ងល់! ខ្ញុំម្ចាស់មិនមែនតាមទ្រង់ទេប៉ុន្តែខ្ញុំម្ចាស់ត្រូវបិតាបញ្ជាឲ្យមកយាងទ្រង់ទៅជួបតែនៅពេលយើងមកដល់ក៏ឃើញទ្រង់កំពុងអង្គុយសម្លឹងវាទើបខ្ញុំម្ចាស់យកលេសនេះរត់បាត់រួចបិតាក៏ប្ដូរឲ្យមេកាអណ្ដើកមកជំនួសខ្ញុំម្ចាស់វិញ" Jim-hyung

"យូរប៉ុណ្ណាទើបយើងអាចរស់នៅលើគោកបាន???" Jin-hyung

"២ថ្ងៃទៀតប៉ុណ្ណោះ... ម្ចាស់បងហា៎... បើទ្រង់អាចដកដង្ហើមដោយមិនចាំបាច់ត្រូវការទឹកនោះ, សូមទ្រង់កុំទៅនៅក្បែរនាងអី... ខ្ញុំម្ចាស់សុំអង្វរ" Jim-hyung

"រឿងនេះយើង... យើងមិនអាចសន្យានិងទ្រង់បានទេ Jim-hyung" Jin-hyung

"ម្ចាស់បង...." Jim-hyung និយាយមិនទាន់ចប់ផងសម្លេងរបស់កូនបង្គារក៏បន្លឺឡើងមក...

"ក្រាបថ្វាយបង្គំព្រះបុត្រាធំនិងព្រះបុត្រាទី២"

"មានការអី???" Jim-hyung

"ក្រាបទូលបុត្រាទី២គឺមានភ្ញៀវមករកទ្រង់ទាំង២"

"ជាអ្នកណា???" Jim-hyung

"គាត់ប្រាប់ថាជាសម្លាញ់របស់ទ្រង់ក្រាបទូល"

" ឥឡូវគេនៅឯណា???" Jim-hyung

រាជបុត្រស្នេហ៍ [•SS2•]Where stories live. Discover now