Episode 6

40 4 0
                                    

បន្ទាប់ពីលេងសើចនិងធ្វើកិច្ចការមួយចំនួនចប់ព្រះបុត្រា Jin-hyung ក៏បានត្រលប់មកឋានមនុស្សដើម្បីតាមមើលនាងក្រមុំដែលកំពុងថតនៅឯខាងក្រៅ studio... ដោយសារតែការថតនេះជាការថតផ្សាយពាណិជ្ជកម្មឲ្យផលិតផលល្បីមួយតែតារាប្រុសសម្រាប់ថតបែរជាជួបគ្រោះថ្នាក់ភ្លាមៗទើបមិនអាចមកបាន ចៃដន្យព្រះបុត្រា Jin-hyung ដែលកំពុងឈរមើលនៅក្បែរនោះក៏ត្រូវបាន director ថតនោះដើរទៅនិយាយបញ្ចុះបញ្ចូលនាំទៅបន្ទប់តែងខ្លួនដើម្បីថតក្នុងស្ពតមួយនេះ... បន្ទាប់ពីចំណាយពេលថតអស់មួយរយៈធំ, ព្រះបុត្រាធំក៏បានដើរចេញមកជាមួយរូបរាងដ៏ស្រស់សង្ហារ ធ្វើឲ្យបុគ្គលិកគ្រប់គ្នាដែលកំពុងនៅកន្លែងថតភ្លឹកមើលទៅបុត្រាគ្រប់ៗគ្នា... សម្លេងថត និងពន្លឺភ្លើងក៏បានចែងចាំងពេញកន្លែងថត,,, រូបថតដែលថតចេញមកគឺល្អឥតខ្ចោះដោយសារតែអ្នកទាំងពីរពិតជាសាកសមនិងគ្នា... បន្ទាប់ពីការថតមួយនេះបានបញ្ចប់, វិដេអូខ្លីៗនិងរូបថតទាំងនោះបានចេញផ្សាយសន្ទុះនៃការស្វែងរកអត្តសញ្ញាណរបស់បុត្រាធំក៏បានកើតឡើងហើយភាពល្បីល្បាញដោយសារសម្រស់របស់ទ្រង់ក៏ធ្វើឲ្យទ្រង់ល្បីត្រឹមមួយពព្រិចភ្នែកដែលធ្វើឲ្យខាងក្រុមហ៊ុនរបស់អេណាបានស្វែងរកបុត្រា Jin-hyung ដើម្បីចុះកុងត្រាធ្វើជាតារាប្រចាំផលិតកម្មរបស់ខ្លួន...

-->ក្រុមហ៊ុនJH entertainment<--

"សួស្ដីលោក..." បុត្រាធំ

"បាទ... ឆាប់អង្គុយចុះមក" អគ្គនាយករង

"បាទ..." Jin-hyung

" ថ្ងៃនេះខ្ញុំណាត់លោកមកគឺដើម្បីចរចារជាមួយលោកក្នុងការចុះកុងត្រាជាមួយក្រុមហ៊ុនរបស់ពួកយើង" អគ្គនាយករង

"កុងត្រា??? អ្វីទៅជាកុងត្រា" Jin-hyung

"លោកមិនដឹងពិតមែនឬ??? " អគ្គនាយករង

"បាទ... ខ្ញុំទើបមកពីខេត្តទើបមិនដឹង" Jin-hyung

"បានខ្ញុំនិងប្រាប់... កុងត្រាគឺជាពេលវេលាកំណត់មួយដែលលោកត្រូវធ្វើជាកិច្ចសន្យាក្នុងការធ្វើការនៅក្នុងក្រុមហ៊ុនរបស់ពួកយើង" អគ្គនាយករង

"តើខ្ញុំអាចទទួលបានអ្វីខ្លះពីកុងត្រាមួយនេះ??? ហើយតើលក្ខខណ្ឌក្នុងការចុះកុងត្រាមានអ្វីខ្លះ!!!" Jin-hyung

រាជបុត្រស្នេហ៍ [•SS2•]Where stories live. Discover now