Episode 4

38 4 0
                                    

"Aru... អូនពូកែម្ល៉េះ!!!!" Taehyung

"នាងជាព្រះនាងឋាននិស្ស័យណា... បើនាងមិនដឹងរឿងងនេះយ៉ាងមិចនិងកើតទៅ???" Kookie-hyung

"មែនហើយ... ចេះភ្លេចទៅកើត" Taehyung

"Jim-hyung ទៅយកសម្លៀកបំពាក់យើងមក... យើងចង់ទៅឋានកណ្ដាល" Jin-hyung

"អេ... ទ្រង់មិនទាន់ជាផងចង់ទៅណា!!!!" Seok-hyung

"ទើបតែដឹងខ្លួនសោះចង់ទៅណា??? " Joon-hyung

"ចាំខ្ញុំម្ចាស់ឲ្យគេយកមកឲ្យទ្រង់" Jim-hyung

"មិនបានទេ... យើងទៅយកខ្លួនឯងវិញ" Jin-hyung និយាយចប់ក៏ក្រោកឡើងមកដោយសភាពយ៉ាប់យ៉ឺនជាខ្លាំង... ជំហានមួយៗដើរទៅមុខបានដោយសារតោងរបស់របរដែលនៅក្បែរនោះរួចក៏យកសម្លៀកបំពាក់របស់ទ្រង់មកពាក់ហើយក៏រលាយខ្លួនបាត់ទៅ... ដោយឃើញបែបនេះអ្នកទាំង៧ក៏រលាយខ្លួនទៅតាមក្រោយព្រោះខ្លាចថាទ្រង់មានបញ្ហានៅពេលទៅដល់ឋានមនុស្ស...

"នេះជាអ្វី??? ខឹក... ខឹក... ខឹក..." Jin-hyung

"ម្ចាស់បង..." Jim-hyung

"ខឹក..." Jin-hyung

"ទ្រង់ក្អួតចេញឈាម!!!!" Seok-hyung

"នាំទ្រង់ទៅឋាននាគវិញទៅ" Kookie-hyung និយាយចប់អ្នករាល់គ្នាក៏ប្រញាប់ត្រលប់ទៅឋាននាគវិញតែសកម្មភាពទាំងនេះនាងក្រមុំក៏បានឃើញដែរនៅពេលនាងកំពុងជិះឡានចេញទៅ, ប៉ុន្តែនាងក៏បានបញ្ឈប់ឡានរួចក៏រត់ចុះមកក្រោមវិញដើម្បីជួបអ្នកកកម្លោះតែអ្វីដែលនឹកស្មានមិនដល់គឺអ្នកកម្លោះបានទៅបាត់ហើយ... អ្វីដែលបន្សល់នោះគឺគ្រាប់មូលៗតូចៗពណ៌ក្រហមប្រៀបដូចជាគ្រាប់អង្កាំប៉ុន្មានគ្រាន់នៅកន្លែងដែលអ្នកកម្លោះបានក្អួតឈាមប៉ុណ្ណោះ...

"នេះជាអ្វី???" នាងក្រមុំអេណាបានបន្លឺឡើងទាំងឆ្ងល់តែបន្តិចក្រោយមកអ្នកគ្រប់គ្រងរបស់នាងក៏បានដើរមកហៅនាងតាមក្រោយដោយសារប្រញាប់ទៅចូលរួមកម្មវិធីនៅល្ងាចនេះ...

"អេណា... ឆាប់មកពួកយើងនិងយឺតមិនខាន"

"ចាស... " អេណា

"នេះជាអ្វី!!! ស្អាតណាស់ដូចគ្រាប់អង្កាំពណ៌ក្រហមអញ្ចឹង" អ្នកគ្រប់គ្រង

"មែនហើយ... តែមុននេះខ្ញុំឃើញមានមនុស្សប៉ុន្មានអ្នកនៅកន្លែងនេះ ហេតុអីក៏បាត់លឿនម្លេះ?? " អេណា

រាជបុត្រស្នេហ៍ [•SS2•]Where stories live. Discover now