Part 4

6 0 0
                                    

Part 4

« បងមិនបារម្ភមិនបានទេស៊ូអា អាជុងវាផ្ដាំអោយបងមើលថែឯងមួយទាំងមូលណា៎! »

កម្លោះសង្ហាក៏ជ្រួញចិព្ជើាមនិយាយឡើងទាំងតានតឹងចិត្ត តាមពិតគ្មាននរណាឆ្ងាយទេ គេគឺសុឺហ្គននឹងឯង។ ហើយគេក៏មានតួនាទីជួយមើលថែស៊ូអា ព្រោះតែជុងហ្គុកដឹងថា ស៊ូអាគ្មាននរណាទេ ប៉ាម៉ាក់ស្លាប់ចោលហើយ ហើយនាយដែលជាបងប្រុស ក្រៅសាច់ឈាមនេះ ក៏ចាកចេញមករស់នៅ ឆ្ងាយពីនាងដូចគ្នា ដូចច្នេះហើយ ក៏មានតែពឹងសុឺហ្គន អោយជួយមើលស៊ូអាអោយហ្នឹងឯង ។ រយៈពេលកន្លះឆ្នាំដែលសុឺហ្គន មើលថែស៊ូអាដូចជាបងប្រុសម្នាក់នេះ ពួកគេក៏ស្នឹតស្នាលគ្នា ហើយក៏ស្គាល់ពីគ្នាច្រើនគួរសមដែរ ។ ថាទៅសុឺហ្គននេះ ក៏មានការងារដែលអោយជុងហ្គុក ពឹងបានរហូតតែម្ដង កាលពីមុនពឹងគេអោយទៅជួយ ធ្វើការនៅក្រុមហ៊ុន ជួយមើលអេរ៉ា ដល់ឥឡូវក៏ពឹង មកអោយជួយមើល ស៊ូអាវិញម្ដង ។ នេះនាយកើតមកដើម្បីតែ ថែរក្សាមនុស្សឫយ៉ាងម៉េច ទើបបានជាមាននិស្ស័យ នឹងរឿងដែលតាមមើលមនុស្ស អោយជុងហ្គុករហូតបែបនេះ ។ បន្តិចទៀតសង្ស័យតែនាយ ត្រូវជុងហ្គុក ពឹងអោយមើលកូន និង ចៅរបស់ជុងហ្គុកដែលផងក៏មិនដឹង ។

« បងមើលមកខ្ញុំទៅមើល ! ថាមិនអីគឺមិនអីហើយ » ស៊ូអាក៏ចង្អុលមកខ្លួនឯង ហើយព្យាយាមញញឹម ចេញធ្មេញធំៗ ដើម្បីអោយសុឺហ្គនបានឃើញថា នាងពិតជាអូខេទាំងកាយទាំងចិត្តពិតមែន ។ ប៉ុន្តែសុឺហ្គនមានតែធ្វើមុខមិនសប្បាយចិត្តលើសដើម ព្រោះតែគេដឹងថាស៊ូអានិយាយកុំអោយ តែគេបារម្ភប៉ុណ្ណោះ ។ គេបានដឹងរឿងគ្រប់យ៉ាងពីស៊ូអាអស់ហើយ ទាំងរឿងនាងលួចស្រឡាញ់ជុងហ្គុកទាំងរឿងនាងបោកជូវ៉ុន និងរឿងរ៉ាវកើតឡើងទាំងអស់រវាងនាងនិងជូវ៉ុន ទើបបានជាសុឺហ្គនយល់ចិត្ត និងបារម្ភនាងដល់ថ្នាក់នេះ ។ ដោយឃើញថាសុឺហ្គននៅតែមិនញញឹមដូចជានាងទើបបានជាស៊ូអា យល់ព្រមឡើងតែម្ដងទៅ ។

« ក៏បាន ! ស្អែកនេះខ្ញុំនឹងទៅដើរលេងចុះ»

« ចឹងចាំស្អែកបងបិទហាងយើងទៅទាំងអស់គ្នា» ឮថាស៊ូអាព្រមទៅដើរលេងបែបនេះ សុឺហ្គនក៏សើចចេញវិញបានតែម្ដង គេគ្រាន់តែចង់អោយនាង ចេញដើរមើលពិភពលោកខាងក្រៅខ្លះ មិនមែនទំនេរៗចេះតែសម្ងំៗនោះទេ ។

« ខ្ញុំទៅម្នាក់ឯងបានហើយ ! បងបិទហាងធ្វើអី»

« ច្បាស់ទេថាទៅតែឯងបាន? » សុឺហ្គនហាក់មិនទុកចិត្ត ព្រោះតែមិនចង់អោយនាង ដើរតែម្នាក់ឯង ចេះតែខ្លាច ព្រោះតែធ្លាប់មានប្រវត្តិ ដែលមានរឿងមិនល្អកើតឡើង នោះគឺរឿងកាលដែលអេរ៉ា និង ស៊ូអាត្រូវពួកឡប់សតិ បាតផ្សារអស់នោះ ធ្វើបាបហ្នឹងហើយ ។ បើត្រឹមនាងដើរជិតៗ ដូចជាពីផ្ទះទៅចំណត ពីចំណតមកហាងគេអីបែបនេះ រាងមិនអីទេព្រោះវាជាទីប្រជុំជន ។

« បងធ្វើកុំភ័យមើល ខ្ញុំមិនមែនក្មេងឯណា »

« ក៏បានៗ ! ពេលទៅថតរូបអោយបងមើលផង»

« ទទួលបព្ជារ ! » ស៊ូអាក៏និយាយទាំងលេងសើចដាក់សុឺហ្គន ដែលធ្វើអោយនាយ ក៏ញញឹមចេញមក ព្រោះតែឫកពាររបស់នាងតែម្ដង ។

Skip

« ដល់ផ្ទះប្រាប់ខ្ញុំផង ~ បាយៗ » ស៊ូអាក៏ចុះពីលើឡាន ហើយក៏អោនខ្លួន ដើម្បីអោយស្មើរនឹងកព្ជាក់ឡាន ព្រោះស្រួលនឹងនិយាយជាមួយសុឺហ្គន ដែលអង្គុយនៅក្នុងឡាននោះ ។ សុឺហ្គនក៏ញញឹមងក់ក្បាល ហើយក៏លើកដៃបាយៗស៊ូអាបន្តិចផង មុននឹងបើកឡានចាកចេញទៅ ។ តាំងពីពេលប៉ារបស់ស៊ូអាស្លាប់មក នាងក៏រើមកនៅសេអ៊ូល ហើយក៏រស់នៅក្នុងខនដូមួយផងដែរ ។ ឯសុឺហ្គនក៏តែងតែជូននាង មកខនដូវិញ បែបនេះរាល់ល្ងាច ព្រោះតែនាងតែងតែទៅជួយរៀបបិទ ហាងរបស់សុឺហ្គន រួចរាល់ទើបមកទីលំនៅ រាងៗខ្លួនដោយសុឺហ្គននាក់ជូននាង មកដាក់ខនដូបែបនេះឯង ។

To be continue

កម្មស្នេហ៍Where stories live. Discover now