Part 12

18 0 4
                                    

Part 12

ក្រាក ៚

ស៊ូអាក៏បើកទ្វារមកទាំងញញឹមតិចៗ ភ្លាមនោះនាងក៏បានឃើញថា បុគ្គលិកនៅក្នុងខនដូនេះ ជាអ្នកយកអាហារមក ។

បន្ទាប់ពីទទួលរបស់ពីបុគ្គលិករួចរាល់ហើយ ស៊ូអាក៏ចូលមកខាងក្នុងផ្ទះ ជាមួយនឹងអាហារពេលព្រឹកដែលជីមីនទិញអោយនៅក្នុងដៃ ។ នាងតូចក៏រៀបចំដាក់ចាន ញុំាដោយសប្បាយចិត្ត រាល់ដងរាល់ថ្ងៃអាទិត្យ នាងតែងតែមានអារម្មណ៌ថា ភ័យខ្លាចព្រួយបារម្ភពិបាកចិត្ត មិនមែនតែថ្ងៃអាទិត្យមួយទេ វាគឺរាល់តែថ្ងៃនឹង ។ ក៏ប៉ុន្តែថ្ងៃអាទិត្យព្រឹកនេះនាងក៏មានអារម្មណ៌ថា រាងសប្បាយចិត្តជាងធម្មតា ក៏ព្រោះតែអាហារពេលព្រឹកមួយពេលនេះទេដឹង ?

ទីក តុក ទីក តុក ៚

សម្លេងនាឡិកាដើរពីមួយវិនាទីទៅមួយវិនាទី រហូតដល់ពេលនេះ 2 ម៉ោងបានកន្លងផុតទៅហើយ បន្ទាប់ពីស៊ូអាញុំាអាហារពេលព្រឹកហើយ ។ នាងកំពុងតែអង្គុយសម្លឹងធ្មឹងមើលទៅទិដ្ឋភាពនៃទីក្រុង ដោយទឹកមុខស្ងប់ស្ងាត់ ពេលនេះស៊ូអាមកអង្គុយសំកុក លើកៅអីនៅខាងមុខរានហាលជាងពីរម៉ោងទៅហើយ ។

ស៊ូអាក៏សម្រេចចិត្តថាចូលមកខាងក្នុងបន្ទប់វិញ ព្រោះនឹងគិតថារកអ្វីធ្វើ បើមិនធ្វើអ្វីម្យ៉ាងទេ នាងច្បាស់ជាគិត គិតៗៗៗរហូតដល់ឆ្កួត និង ស្ត្រេសស្លាប់មិនខាន ។ នាងតូចក៏គិតថាចង់គូរគំនូរក៏ប៉ុន្តែភ្លាមនោះ ស្រាប់តែមានផ្សែងមកពីណាមិនដឹង ហើរចូលមកក្នុងបន្ទប់នាងបន្តិចម្ដងៗ ។ វាមិនមែនជាផ្សែងដែលមាន មកពីការឆេះអ្វីមួយនោះទេ តែវាមើលទៅដូចជាផ្សែងមួយបែបទៀត .. ។

បន្ទាប់ពីដឹងខ្លួនថាមានអ្វីមិនប្រក្រដីហើយនោះ ស៊ូអាក៏ងាកសម្លឹងជុំវិញខ្លួន ទាំងព្រឹលភ្នែកនិងធីងធោងបាត់ទៅហើយ ។ វាជាផ្សែងអ្វីក៏មិនដឹងហើយនៅមានក្លិនចម្លែកមួយនេះទៀត អូ៎! នាងចាំបានហើយ វាមិនមែនជាក្លិនចម្លែកនោះទេ នាងចាំក្លិននេះបានហើយ ! វាគឺជាក្លិន ...

ដែលគេតែងតែយកមកខ្ទប់មាត់នាង រាល់ពេលដែលចាប់នាងទៅកន្លែង .. នោះ !!

ព្រូស

++++++

ខ្យល់ធ្លាក់ដ៏ត្រជាក់បានបក់កាត់ស្បែកសស្អាតរបស់បុរសសង្ហាម្នាក់ ដែលពេលនេះគេកំពុងតែអង្គុយលើប៉ៅអុី សម្លឹងមើលចេញពីរានហាលមុខផ្ទះ មើលទៅកាន់ចម្កាកុលាបដ៏ធំល្វឹងល្វើយ នៅក្បែរផ្ទះមួយនេះ ។ នៅជុំវិញផ្ទះគឺពោរពេញទៅដោយធម្មជាតិដ៏សែនមនោរម្យ និង ត្រជាក់ចិត្តត្រជាក់ភ្នែកជាខ្លាំង ។ អ្នកកម្លោះគេងផ្អែកខ្នងអោបដៃ មើលទៅខាងមុខជាមួយនឹងទឹកមុខស្ងប់ ហើយនាយក៏ទាញ រូបថតមួយសន្លឹក ចេញពីហោប៉ៅខោ យកមកកាន់មើល នាយគឺជីមីន កម្លោះសង្ហាយើងនឹងឯង ។ ហើយដែលក្នុងរូប ដែលគេកាន់នោះ វាគឺជារូបរបស់គេនិងប្អូនប្រុសជាទីស្រឡាញ់របស់គេ ។ នាយក៏យកដៃទៅអង្អែលលើរូប របស់ប្អូនប្រុសដ៏ស្រស់សង្ហារបស់ខ្លួនថ្នមៗ ជាមួយនឹងទឹកមុខស្រងូតស្រងាត់ គេមានប្អូនប្រុសតែម្នាក់ ដែលនាយពិតជាស្រឡាញ់ ថ្នាក់ថ្នម ទុកដូចជាគ្រាប់ពេជ្រដ៏មានតម្លៃ ទុកដូដូចជាកែវភ្នែកដែលត្រូវថែរក្សា ។ ក៏ព្រោះអ្វី ? គឺព្រោះតែប្អូនប្រុសគេជាសាច់ឈាមតែម្នាក់ ដែលគេមាននោះអី ហើយក៏ជាប្អូនប្រុស ដែលគេស្រឡាញ់តាំងតែពីតូចមកស្ទើរលេបផងដែរ ។ ទោះបីជាពេលខ្លះនាយនិយាយច្រើន រអ៊ូរច្រើន ក៏ប៉ុន្តែគ្រប់យ៉ាងសុទ្ធតែកើតចេញពីការបារម្ភ ស្រឡាញ់ ហើយក៏ខ្វល់ខ្វាយ ។ តែមិននឹកស្មានថាដោយសារតែ ស្នេហាបរិសុទ្ធរបស់ប្អូនប្រុសគេ បានធ្វើអោយគេចាកចេញ ទៅចោលនាយទាំងបែបនេះសោះ។ ទឹកភ្នែកមួយតំណក់របស់កូនប្រុស ក៏ហូរចេញមកតាមកន្ទុយភ្នែករបស់ជីមីន ដោយពាំនាំមកជាមួយនឹងអារម្មណ៌ជាច្រើន ។

ខ្យល់បក់ដ៏សែនត្រជាក់ហាក់យល់ពីដួងចិត្តកំព្រាមួយនេះ ក៏បក់បោកមកថែមកាន់តែខ្លាំងលើសមុន ។ ដែលធ្វើអោយបេះដូងបុរសកម្សត់ របស់យើងកាន់តែរងារឯកាលើសដើម ។ ខ្យល់បក់ផើយផាត់ ក៏បានធ្វើអោយដើមផ្កាកុលាបទាំងឡាយនៅក្នុងចម្ការ រេរាចុះឡើង ទៅមកតាមកម្លាំងនៃខ្យល់ដូចគ្នា ។ ពួកវាហាក់ដូចជាកំពុងតែ រាំលួងលោមចិត្ត ម្ចាស់ចម្ការដ៏សែនកម្សត់ របស់យើងអោយបានធូរស្បើយ ទៅតាមធម្មជាតិដែលមាននៅទីនេះ ។ ហើយនាយសង្ហាក៏កំពុងតែនឹកទៅដល់អ្នកដែល ចាកចេញទៅ អារម្មណ៌នឹក វាពិតជាពិបាកណាស់ នឹកមនុស្សខ្លះអាចទៅជួប ឫ ខលទៅបាន ។ តែបើនឹកមនុស្សដែលគ្មានវិញ្ញាណនៅក្នុងកាយ វាពិតជាពិបាកណាស់ ព្រោះមិនដឹងថា តើនឹងត្រូវទៅរកគេនៅទីណា មិនដឹងថាតើ គេកំពុងតែមានសុខទុក្ខយ៉ាងណា និង ទៅដល់ជ្រុងណានៃពិភពលោក ។

ហើយគេក៏មិនដឹងដូចគ្នា ថាអ្វីដែលគេកំពុងតែធ្វើនៅពេលនេះ វាត្រឹមត្រូវឫក៏អត់ ។ ពេលខ្លះក៏យល់ថាត្រឹមត្រូវ ពេលខ្លះក៏យល់ថាមិនសប្បាយចិត្ត ក្នុងការធ្វើបែបនេះដូចគ្នា ។ តែគេគ្រាន់តែចង់ធ្វើអ្វីខ្លះ ដើម្បីមនុស្សដែលគេស្រឡាញ់ តែប៉ុណ្ណោះ វាឈឺចាប់ណាស់ ដែលអោយមនុស្សម្នាក់ ដែលធ្វើបាបមនុស្សដែលយើងស្រឡាញ់ អោយរស់នៅសុខស្រួល មានជីវិតពេញលេញនោះ ។ វាប្រហែលជាមិនអីនោះទេ ទោះមើលទៅនាយអាចក្លាយជា មនុស្សអាក្រក់និងឃោរឃៅក៏ដោយប៉ុន្តែ គេសុខចិត្ត ! គេសុខចិត្តក្លាយជាមនុស្សអាក្រក់ អោយតែវាអាចសងសឹកអោយ មនុស្សដែលគេស្រឡាញ់បាន គេសុខចិត្តទោះដឹងច្បាស់ពេញក្នុងទ្រូងហើយថា វាមិនសម !

.....?

អ្វីដែលនាយកំពុងគិត អ្វីដែលនាយកំពុងធ្វើ តើវាពិតជាដូចទៅនឹងអារម្មណ៌របស់ជូវ៉ុន ដែលមានលើនារីម្នាក់នោះ ( ស៊ូអា ) ដែលឫ ? ដែលព្រម..គឺព្រមធ្វើរឿងគ្រប់យ៉ាង អោយតែអាចសងសឹកអោយមនុស្សដែលខ្លួន ស្រឡាញ់បាន...? ទោះបីជាសមីខ្លួនគេមិនបានហាមាត់សុំឫនិយាយថាត្រូវការ ក៏យើងសម្រេចចិត្តធ្វើដោយខ្លួនឯង ។

មែនហើយ ! ជូវ៉ុនមិនបានសុំគេអោយធ្វើបាបស៊ូអានោះទេ ឯស៊ូអាក៏មិនដែលនិយាយមួយម៉ាត់ណាឡើយថាអោយជូវ៉ុនទៅធ្វើបាបអេរ៉ា ...

គ្រប់យ៉ាងដែលធ្វើគឺសុទ្ធតែកើតចេញពីក្ដីស្រឡាញ់ ! តែគេនិងស៊ូអាខុសគ្នាត្រង់ថា ស៊ូអានាងមានបំណង អោយជូវ៉ុនធ្វើរឿងបែបនេះ តែគេវិញគឺធ្វើដោយខ្លួនឯង ទាំងដែលគេដឹងច្បាស់ហើយថាប្អូនប្រុសគេមិនត្រូវការបែបនេះឡើយ ..!

តើវាជាអារម្មណ៌តែមួយ ? ការគិតតែមួយឫ ? គ្រប់យ៉ាងកំពុងតែដើរគន្លងតែមួយហើយមែនទេ ?

To be continue

កម្មស្នេហ៍Where stories live. Discover now