Part 14

2 0 0
                                    



ផឹប

នាងតូវក៏ទម្លាក់ខ្លួនអង្គុយផ្ទាល់លើស្មៅទាំងហត់នឿយនឹងរឿងគ្រប់បែបយ៉ាង នាងពិតជាមិនដឹងថាត្រូវបន្តទៅមុខបែបណានោះទេ ។ តើមាននរណាអាចជួយប្រាប់នាងផងតើបានទេ តើនាងគួរតែធ្វើអ្វីបន្តទៀតទៅ ?

កែវភ្នែកស្លក់ដែលបង្កប់ដោយអារម្មណ៌សោកសៅជាច្រើនបានសម្លឹងធ្មឹងមើលរូបថតក្មេងប្រុសម្នាក់ដែលផ្ទៃមុខពោរពេញទៅដោយស្នាមញញឹម ។ ដែលធ្វើអោយស៊ូអាសម្លឹងហើយ ក៏ធ្លោយស្នាមញញឹមមកតាម តែវាជាស្នាមញញឹមដែលបង្ហាញបានច្បាស់ណាស់ថា វាមិនមែនជាស្នាមញញឹមរីករាយនោះឡើយ ។

ខណៈនោះតំណក់ទឹកថ្លាៗក៏ហូរមកដំណើរគ្នា វាហូរចេញមកដោយម្ចាស់សាមីខ្លួនមិនបានដឹងសូម្បីបន្តិច សភាពគួរអោយអាណិតបែបនេះ បើលោកប៉ារបស់នាងនិងជូវ៉ុនបានឃើញតើពួកគេខ្លោចចិត្តប៉ុណ្ណាទៅ ?


​​ ព្រឹកថ្មី!

ដំណើរយឺតៗមួយៗរបស់ស៊ូអាក៏បោះជំហានទៅមុខយ៉ាងគ្មានកម្លាំង ភ្លាមនោះមិត្តតែម្នាក់ដែលស៊ូអាមានក៏បង្ហាញខ្លួនឡើង ។

« យ៉ាងម៉េចនឹងម៉េចក៏ដើរដូចគេបង្អត់បាយចឹង »

សម្លេងរបស់មនុស្សស្រស់ស្រាយជាងគេនៅលើលោកបន្លឺឡើងក្បែរត្រចៀកស្រីស្រស់ ស៊ូអាក៏ងាកទៅមើលនាយទាំងគ្មានកម្លាំងនៅក្នុងខ្លួន ។

« ម៉េចក៏មកលឿនម្លេះថ្ងៃនេះ » ស៊ូអាក៏សួរឡើងដោយសម្លេងស្រាលៗ ទាំងមិនចាប់អារម្មណ៌នឹងសម្ដីមុននេះរបស់ជីមីនឡើយ តាមធម្មតាគេជាមនុស្សមករៀនយឺតណាស់ តែថ្ងៃនេះបែរជាមកលឿនខុសធម្មតា​ តិចមានព្យុះទៅ ?

« នឹក crush ពេកនឹងណា »

ជីមីនក៏តបមកវិញទាំងមិនមើលមុខអ្នកដើរក្បែរខ្លួន និយាយនេះបានន័យថាយ៉ាងម៉េចនឹងហាស៎? នាំនាងគិតច្រើនមែនទេ? គេមិនដែលនិយាយរកនរណាក្រៅពីនាងទេ ហើយសុខៗមកថាមានក្រាស់មានអីនៀក!

« មានតាំងពីពេលណា? ប្រាប់អោយស្គាល់ផងមើល»

« មិនប្រាប់ទេស » ជីមីនតបទាំងដើរបណ្ដើរហួចលេងបណ្ដើរយ៉ាងសប្បាយចិត្ត មិនខ្វល់ពីអ្វីសោះ ។​ ឯស៊ូអាំក៏សម្លក់នាយតិចៗដែលជាមិត្តនឹងគ្នាតែបែរជាមិនប្រាប់នាងអោយដឹងផង តែបែរជាអោយនាងឆ្ងល់គិតច្រើនតែឯង ។

និយាយតាមត្រង់មិនដឹងថាមូលហេតុអ្វីទេ អោយតែនៅក្បែរជីមីននាងមានអារម្មណ៌ថាខ្លួនឯងប្រៀបដូចជាខ្លួនឯងពីមុន ដែលមានអារម្មណ៌ ចេះលេង ចេះសើច មិនខ្វល់ពីអ្វី ។ ខុសពីពេលរាល់ដងដែលនាងមានអារម្មណ៌មិនល្អគ្រប់ពេល គិតពីកំហុស គិតនេះគិតនោះពិបាកចិត្តស្ទើរ ២៤ ម៉ោង ។ តែពេលជួបគេហើយនាងបែរជាភ្លេចគ្រប់យ៉ាងទៅវិញ!​

ចុះតើនាងនឹងមានអារម្មណ៌បែបណាទៅ បើសិនជាដឹងថាក៏ជាបុរសម្នាក់នេះដូចគ្នាដែលបំផ្លាញនាង ។

តីងៗ ទ្រីងៗៗៗ

ម៉ោងចេញលេងទៅហើយ ក៏ដូចជារាល់ដងគឺពួកគេទាំងពីរនាក់មកអង្គុយលេងនៅមាត់បឹង ហើយក៏ដូចរាល់ដងនោះគឺជីមីនលេងហ្គីតាអាក្រក់ស្ដាប់បំផុត ។

« តើធ្វើឬក៏មិនចេះមែននឹងហាស? » ស៊ូអាក៏សួរទាំងគ្រឺតខ្នាញ់ពេលឮសម្លេងហ្គីតាដែលលេងដូចជាស្អីក៏មិនដឹងចង់ហូរឈាមតាមត្រចៀក តើគេមិនចេះមែនឬចង់ធ្វើបាបនាងអោយប្រាកដទៅ?

«​ មិនពិរោះហេស? » ជីមីនក៏បព្ឈប់ការលេងហើយងាកមកសួរទាំងធ្វើមុខឆ្ងល់ តើគេពិតជាមិនដឹងថាគេលេងហ្គីតាអាក្រក់ស្ដាប់មែនហេស? ឬមួយគេគិតថាបែបនេះវាពិរោះ ?

ស៊ូអាក៏យកដៃទប់ថ្ងាស់អស់អីនិយាយជាមួយប្រុសម្នាក់នេះពិតៗ មិនដឹងថាគែមានបព្ហាត្រចៀកដែលឬក៏អត់ទេ ។ ដោយឃើញស៊ូអាមិនតប នាយក៏លេងបន្តដោយមិនខ្វល់ខ្វាយ បើទោះបីជាអ្នកដើរកាត់ឬអ្នកអង្គុយក្បែរនេះមើលមុខក៏នាយមិនខ្វល់ដែរ ។

To be continue

កម្មស្នេហ៍Where stories live. Discover now