Part 6

4 0 0
                                    

Part 6

ពេលនេះម៉ោងប្រហែលជាជិតថ្ងៃត្រង់ទៅហើយ ស៊ូអាក៏មកអង្គុយនិងដើរលេងតិចតួច បានយូរហើយដែល នាងគួរតែដល់ពេលទៅវិញហើយ ។

ស៊ូអាក៏ងើបហើយដើរមកវិញ តែនាងក៏មិនភ្លេចចុចថត ទេសភាពនៅទីនេះ ទុកប៉ុន្មានរូបមុននឹងដើរចេញផងដែរ ។

« អ្ហឹម...! » ស៊ូអាដើរចេញមិនទាន់ផុត ពីកន្លែងកម្សាន្តផង នាងក៏បានត្រឹមតែក្រហឹមដើម-កឡើងមកបន្តិច ព្រោះពេលនេះនាងកំពុងតែត្រូវនរណាមិនដឹង យកកន្សែងមកផ្ទប់ច្រមុះនាង ហើយក៏អូសចេញទៅ ។ ស៊ូអាមិនបានរើបម្រះព្រោះតែពេលនេះនាងគ្មានកម្លាំងទេ ភ្នែកចាប់ផ្ដើមទន់ ហើយរូបភាព ដែលនាងចងចាំបាន មុននឹងសន្លប់នោះ គឺនាងកំពុងតែត្រូវ គេញាត់ចូលឡានទំនើបមួយ ។

« ហ្ហឹម ~~ » ពេលនេះស៊ូអាបានដឹងខ្លួនហើយ នាងព្យាយាមងើបអង្គុយ មើលជុំវិញខ្លួន តែនាងមិនបានឃើញអ្វី ក្រៅពីភាពងងឹត តែមួយមុខគត់នោះឡើយ ។ ស៊ូអាក៏ព្យាយាមសម្រួលអារម្មណ៌ ហើយលើកដៃស្ទាបថានាងកំពុងតែអង្គុយលើអ្វី នាងមានអារម្មណ៌ថាវាត្រជាក់ៗនិងរឹងៗវាប្រហែលជាថ្មហើយ ។

ភ្លឹប !

ភ្លាមនោះអំពូលទូទាំងបន្ទប់នេះ ក៏បំភ្លឺឡើងមកទាំងអស់ ហាកដូចជាបានត្រៀមទុក ។ មើលទៅអ្នកដែលចាប់នាងមកនេះ គេរងចាំនាងដឹងខ្លួនយូរណាស់មកហើយ ។

តែអ្វីដែលធ្វើអោយកែវភ្នែករបស់ស៊ូអាចាប់ផ្ដើមមានតំណក់ទឹកភ្នែក ឡើងមកពេញប្រឡង់ភ្នែកនោះគឺ ...

ជូវ៉ុន !

រូបភាពរបស់ជូវ៉ុនដែលត្រូវបានគេគូរឡើងមកយ៉ាងស្រស់ស្អាត កំពុងតែលេចឡើងនៅចំពោះមុខនាង ។ ក្នុងរូបនោះគឺជូវ៉ុនកំពុងតែឈរញញឹម ចេញមកហាក់មានក្ដីសុខពេញផ្ទៃមុខរបស់គេតែម្ដង ។ បេះដូងស៊ូអាចាប់ផ្ដើមលោតលឿនខុសធម្មតា នាងមានអារម្មណ៌ថាហាក់ឈឺខ្ទោកៗ ភាពឈឺចាប់ដែលចាប់ផ្ដើមជាសះ ក៏មានអារម្មណ៌ថាចុកណែន ឈឺចាប់លើសដើម ជាពិសេសនោះគឺស្នាមញញឹមរបស់ជូវ៉ុននេះឯង វាប្រៀបដូចជាកាំបិត ដែលចាក់ទម្លុះបេះដូងរបស់ស៊ូអាអ៊ីចឹង ។

ក្រាក ៚

ភ្លាមនោះទ្វារបន្ទប់នេះក៏បើកឡើង បង្ហាញអោយឃើញបុរសម្នាក់ ពាក់អាវប្រៀបដូចជាឈុតរបស់អ្នកលេងសៀក គ្រាន់តែថាឈុតអ្នកលេងសៀកពណ៌ខ្មៅ តែគេបែរជាឈុតស ។ បុរសម្នាក់នោះក៏ចូកមក ព្រមជាមួយនឹងតំបងវែងតូចមួយ ដែលដូចជាគ្រូសៀកបេះបិត ។ តែគេបែរជាពាក់ក្បាំងមុខ ជិតឈឹងមើលមិនស្គាល់ថាជានរណាឡើយ ។

កម្មស្នេហ៍Where stories live. Discover now