Tae Top🔝 jk bottom
#ទីក្រុង Seoul
នៅសាលារៀនដល់ល្បីឈ្មោះមួយដែលស្ថិតនៅចំកណ្ដាលទីក្រុង Seoul ដែលបានបើកបង្ហាញអោយយើងបានឃើញពីទិដ្ឋភាពសាលានិងសិក្សានុសិស្សដែររៀននៅទីនោះផងដែរហើយសិស្សដែររៀននៅទីនោះភាគច្រើនសុទ្ឋជាកូនអភិជន អ្នកមានមុខមានមាត់ជាដើម។<លឿនឡើង កាមីន ខករៀនឥឡូវហើយ>សម្លេងតូចឆ្មាបានស្រែកហៅមិត្តរបស់ខ្លួនអោយរត់អោយលឿន ព្រោះថាថ្ងៃនេះគេក្រោកយឺតហើយសម្លេងគ្មានអ្នកណាក្រៅពី ចន ជុងគុក ដែលជាកូនតែមួយគ្រាប់របស់ត្រកូល ចន នោះហើយសព្វថ្ងៃគេមានអាយុ 18ឆ្នាំ និងរៀនថ្នាក់ទី 12 ផងដែរ ហើយមានចរិករបស់ សុភាពរាបសា ស្លូតបូត តែក៏មិនស្លូតខ្លាំងពេកដែរ។
<ដឹងហើយ ដឹងហើយ នាងគុក ចាំយើងផងកុំរត់លឿនពេក យើងរត់មិនទាន់ឯងទេ>រាងតូចខាងនេះបានស្រែកហៅជុងគុកអោយចាំគេផង ព្រោះគេរត់មិនសូវលឿននោះទេ ហើយគេម្នាក់នេះជាមិត្តជិតស្និតរបស់ជុងគុកគេមានឈ្មោះថា ផាក ជីមីន ដែលជាកូនតែមួយគត់របស់ត្រកូល ផាក ផងដែលហើយពេលនេះគេមានអាយុ 19ឆ្នាំហើយរៀននៅជាមួយរាងតូចផងដែល គេមានចរិក កាចឆ្នស់ សម្ដីចាក់ទឹកមិនលិច បើឈ្លួសចាញ់ហែកមាត់ចោល។
<បិសទៅហើយមិញនេះ បើពួកយើងមកមិនទាន់ទេច្បាស់ណាស់ថានិងបានឈរនៅដងទង់ជាតិជាមិនខានឡើយ>គុក និយាយទាំងដកដង្ហើមមិនចង់ដល់គ្នានោះទេ ត្រូវហើយបើពួកគេទាំងពីរមកមិនទាន់ទេច្បាស់ណាស់ថាគ្រូនិងអោយពួកគេឈរនៅដងទង់ជាតិជាមិនខាន។
<បានហើយ តោះជុងគុកពួកយើងទៅតុទៅគ្រូមកដល់ឥឡូវហើយ>ជីមីន ថាហើយពួកគេដើរទៅតុអង្គុយរៀងខ្លួន បន្តិចក្រោយមកគ្រូពួកគេក៏បានមកដល់។
<សូមជម្រាបសួរអ្នកគ្រូ>សិស្សទាំងអស់ក៏នាំគ្នានិយាយកាន់អ្នកគ្រូយ៉ាងសមរម្យ។<ចាស អង្គុយចុះទៅហើយទាញភៅឡើងមករៀនមេរៀនបន្តពីថ្ងៃមុន>អ្នកគ្រូ ថាហើយសិស្សទាំងអស់ក៏ចាប់ផ្ដើមទាញប៊ិច សៀវភៅមក ហើយស្ដាន់គ្រូពន្យល់យ៉ាងយកចិត្តទុកដាក់។
រីង រីង រីង
មិនយូរប៉ុន្មានកណ្ដឹងសាលាបានបន្លឺឡើងដាស់អោយសិស្សគ្រប់គ្នាបានសម្រាកពីកាសិក្សាដោយអ្នកខ្លះបានចេញទៅរោងអាហារទៅរកអ្វីមកញុំា ឯអ្នកខ្លះទៀតក៏បានយកអាហារមកពីផ្ទះក៏មាន ងាកមកមើលរាងតូចទាំងអ្នកនេះវិញ:<តោះជុងគុកទៅរកអីញុំាពេលនេះយើងឃ្លានខ្លាំងណាស់ មោះឆាប់ឡើង>ជីមីនបានហៅជុងគុកទៅរោងអាហារដើម្បីញុំាអី។
<អឹម តោះពួកយើងទៅ>ថារួចពួកគេក៏បណ្ដើរគ្នាទៅរោងអាហារ ហើយពួកគេក៏បានទៅកម្មង់អហារមកញុំាតាមធម្មតា ទោះពួកគេជាកូនអ្នកមានក៏ពិតមែនពួកគេមិនដែរសម្ញែងរិកនោះទេ អោយតែអាហារនោះឆ្ងាញ់និងអនាម័យទៅបានហើយ បន្តិចក្រោយមកពួកគេក៏ញុំាអាហាររួចពួគេក៏ទៅថ្នាក់រៀនវិញ ។បន្តិចក្រោយមកពួកគេក៏ដល់ម៉ោងចូករៀនវិញដោយម្នាក់ខិតខំនិងយកចិត្តទុកដាក់ទៅលើការសិក្សាតែមួយមុខប៉ុណ្ណោះ។
រីងៗៗៗៗ
មិនយូរប៉ុន្មានស្នូលកណ្ដឹងក៏បន្លឺឡើងម្តងទៀតបញ្ជាក់ពួកគេដល់ម៉ោងទៅផ្ទះហើយ ទើបម្នាក់ៗប្រញាប់ប្រញាល់រៀបចំសៀវភៅចូលទៅក្នុងកាតាបរៀងៗខ្លួន ហើយអ្នកខ្លះក៏បានជិះឡានក្រុង ហើយអ្នកខ្លះនៅឈរចាំអ្នកបើកឡានមកយកក៏មាន ងាកមកមើលរាងតូចទាំងពីរវិញ:<ជុងគុកថ្ងៃនេះពូឯងមិនមកយកឯងទេហេស>ជីមីនសួរទៅកាន់រាងតូចដោយឆ្ងល់ ព្រោះថារាល់ដងពូរបស់ជុងគុកមិនដែលមកយឺតនោះទេទោះរវល់យ៉ាងណាក៏ដោយ។
<យើងក៏មិនដឹងដូចគ្នា តែប្រហែលជាជាប់រវល់ប្រជុំអី្វសំខាន់ហើយមើលទៅ>រាងតូចនិយាយធ្វើដូចធម្មតាប៉ុន្តែនៅខាងក្នុងចិត្តវិញកុំពង់តែចិត្តតូចចិត្តជាមួយនិងពូរបស់ខ្លួនជាខ្លាំង ពួកគេនិយាយគ្នាបានបន្តិចឡានត្រកូលផាកបានមកយករាងតូចជីមីនដើម្បីត្រឡប់ទៅផ្ទះ។
<យើងទៅមុនហើយណា ឯងអាចនៅម្នាក់ឯងបានទេជុងគុក បើមិនអញ្ចឹងទៅជាមួយយើងទែម្ដងទៅ>ជីមីន និយាយឡើងទាំងបារម្ភពីមិត្តរបស់ខ្លួន គេមិនចង់អោយរាងតូចនៅម្នាក់ឯងនោះទេព្រោះវាអាចមានគ្រោះថ្នាក់បាន ក៏តែពួកគេទាំងពីរគឺជាប្រភេទអូមេហ្កា(Omega)។
<មិនអីទេឯងទៅមុនចុះបន្តិចទៀតពូរបស់យើងមកទទួលយើងហើយឯងកុំបារម្ភអី>រាងតូចនិយាយមិនទាន់បានប៉ុន្មានផងក៏មានឡានទំនើបមួយគ្រឿងដែរជាសេរីចុងក្រោយគេបង្អស់បានឈប់នៅចំពីគេ។
<ចឹងយើងទៅហើយ bye bye ថ្ងៃស្អែកជួបគ្នាណា តោះអ៊ំចេញឡានទៅ>ថារួចជីមីនក៏ឡើងឡានជិះចេញទៅបាត់។
<ចាំពូយូរដែរទេជុងគុក អោយពូសុំទោសព្រោះថាថ្ងៃនេះមានបញ្ហានៅក្នុងក្រុមហ៊ុន>??#Chhun Zy
To be continued ........💜💜
អធ្យាស្រ័យព្រោះខ្ញុំទើបតែសរសេររឿងជាលើកដំបូងនោះទេ🙏🥺💜