#ក្រុមហ៊ុន KIM Group
រាងក្រាស់ដែលទើបចេញពីប្រជុំក៏បន្តមកធ្វើការនៅក្នុងoffice វិញ កំពុងតែអង្គុយធ្វើការសុខៗស្រាប់តែមានសម្លេងទូរសព្ទរោទ៍ឡើង។<ហាឡូ គីមថេយ៉ុងនិយាយ>សម្លេងធំក្រលល់ក៏បានបន្លឺឡើងទោះបីគេនិយាយធម្មតាក៏ពិតមែនប៉ុន្តែក៏អាចធ្វើអោយអ្នកម្ខាងទៀតភ័យខ្លាចមិនស្ទើនោះទេ។
<គឺ គឺ ជុងគុកគេមានបញ្ហានៅឯសាលា សូមលោកគីមមកផងបាទ>លោកនាយកនិយាយទាំងញ័របបូរមាត់ព្រោះតែគាត់ខ្លាចអំណាចរបស់រាងក្រាស់ខ្លាំងណាស់។
<ហ៎ាស ថាម៉េចមិនអីទេបន្តិចខ្ញុំនិងទៅដល់ហើយ>រាងក្រាស់ភ្ញាក់យ៉ាងខ្លាំងព្រោះថាក្មួយរបស់មិនទៅមានជម្លោះជានិងអ្នកណាពីមុនមកនោះទេ។
<zen ទៅរៀបចំឡានហើយជូនយើងទៅសាលារៀនរបស់ជុងគុកអោយឆាប់ឡើង>រាងក្រាស់ស្រែកហៅមនុស្សជំនិតរបស់ខ្លួនអោយប្រញាប់រៀបចំឡានដើម្បីសំដៅទៅសាលាដែលរាងតូចកំពុងតែរៀន ហើយនៅពេលដែលបានលឺបែបនេះគេពិតជាបារម្ភពីក្មួយគេខ្លាំងណាស់។
<បាទ ចៅហ្វាយ>ថារួចនាយក៏ប្រញាប់ទៅយកឡានភ្លាមដោយមិនបង្អង់ហូរ។
Skip
ផាច់
ថ្ពាល់របស់រាងតូចក៏ត្រូវងាកទៅម្ខាងដោយសារតែស្នាដៃរបស់រាងចណាស់ ម្នាក់នោះគឺលោក wang ដែលត្រូវជាឱពុករបស់ស្រីស្រស់យូរី ចំណែកឯនាងវិញកំពុងតែឈរអោបដៃមើលយ៉ាងសមចិត្តផងដែ ចំណែកឯមាត់របស់រាងតូចត្រូវឈាមតាមគេមមាត់ម្ដាងទៀត។<ឯងប្រហើនណាស់ ឯងមានដឹងខ្លួនទេថាឯងបានធ្វើស្អីដាក់កូនយើងខ្លះទេ អាក្មេងសម្រាម>រាងចំណាស់បាននិយាយមើលងាយរាងតូចថាជា«អាក្មេងសម្រាម»ក្មេងសម្រាមអញ្ចឹងឬគិតខុសហើយក្មេងម្នាក់នេះមិនមែនជាក្មេងសម្រាមដូចដែរគាត់បានគិតនោះទេគេគឺជាក្មួយសំណព្វចិត្តរបស់មហាសេដ្ឋថីវ័យក្មេងម្នាក់នៅទីក្រុងSeoul នេះទៅវិញទេ។
ក្រាក សម្លេងបើកទ្វារបានបើកឡើងដោយសារស្នាដៃរបស់មនុស្សជំនិតរបស់រាងក្រាស់ បន្តិចក្រោយមកក៏លិចចេញនៅវត្តមានរាងក្រាស់ជាមួយនិងជំហ៊ានវែងៗនិងទឹកមុខអង់អាច មានអំណាចធ្វើអោយមនុស្សនៅទីនោះមានការភ័យខ្លាចនិងភ្ញាក់ផ្អើលយ៉ាងខ្លាំង អ្នកដែលភ្ញាក់ផញផ្អើលជាងគេនោះគឺ លោកវ៉ាងនិងស្រីស្រស់យូរីតែម្ដង។