#ភូមិគ្រឹះ KIM
ងឺតតតតតតតត
សំឡេងជាន់ហ្វ្រាំងឡានក៏បានបន្លឺទាំងដែលពេលនេះគឺជាពេលយប់ជ្រៅទៅហើយ ណាមួយមនុស្សនៅក្នុងភូមិគ្រឹះក៏ចូលសម្រាកអស់ហើយដែរ ងាកមកមើលអ្នកកម្លោះនេះវិញបន្ទាប់ពីចុះពីឡានរាងក្រាស់ក៏បានឡើងទៅបន្ទប់ ប៉ុន្តែមិនមែនបន្ទប់តបស់គេនោះទេគឺគឺដើរតម្រង់ទៅបន្ទប់របស់រាងតូចទៅវិញ។ក្រាក ទ្វារបន្ទប់បើកឡើងដោយដៃក្រាស់ខ្មឹកសុទ្ឋតែសរសៃ រួចក៏បោះជំហ៊ានចូលទៅក្នុងបន្ទប់របស់រាងតូច ដោយឃើញកាយតូចកំពុងតែគេងលក់យ៉ាងស្កប់ស្កល់មិនដឹងថារាងក្រាស់ចូលមកនោះទេ ហើយបន្ទាប់មករាងក្រាស់ក៏បានតម្រង់ទៅគ្រែដែរមានរាងតូចនោះរួចក៏វាឡើងទៅលើគ្រែថ្នមៗដោយខ្លាចរំខានដល់រាងតូច។
<សឺត រាត្រីសួរស្ដីណាក្មួយសំណព្វចិត្តរបស់ពូ ឯងមានដឹងទេថាពូស្រឡាញ់ឯងលើសពីពាក្យថាពូនិងក្មួយទៅទៀតឯងដឹងទេ ប៉ុន្តែពូនេះមិនមានភាពក្លាហាននិយាយពាក្យទាំងនេះប្រាប់ឯងនោះទេ ពូពិតជាកំសាកណាស់មែនទេ>រាងក្រាស់និយាយពាក្យក្នុងចិត្តចេះមកខាងក្រៅព្រោះពេលដែលនាយមានភាពក្លាហានហ៊ាននិយាយគឺនៅពេលដែលរាងតូចគេងលក់តែប៉ុណ្ណោះ។
<ច៊ឹងពូថេយ៍ស្រឡាញ់គុកគីចាត់ទុកជាអ្វីទៅវិញ>រាងតូចបានសួរបកទៅរាងក្រាស់វិញដោយការចង់ដឹង តាមពិតទៅរាងតូចបានភ្ញាក់ដឹងខ្លួនតាំងតែពីរាងក្រាស់បើកទ្វារចូលមកម្ល៉េះ។
<ជុងគុកនេះក្មួយបានលឺអស់ហើយមែនទេ>រាងក្រាស់និយាយដោយអាការៈភ្ញាក់ផ្អើលយ៉ាងខ្លាំង នេះរាងតូចដឹងអស់ហើយមែនទេ។
<គឺ គុកគីបានភ្ញាក់តាំងពីពូថេយ៍បើកទ្វារមកម្ល៉េះ តែថាពូថេយ៍ស្រឡាញ់គុកគីចាត់ទុកជាអ្វីទៅវិញ គុកគីចង់ដឹងខ្លាំងណាស់ពូថេយ៍>រាងតូចបានទទូចសុំអោយរាងក្រាស់និយាយប្រាប់ខ្លួន ទាំងខំធ្វើទឹកមុខកំសត់ដើម្បីអោយរាងក្រាស់ទន់ចិត្តនិងប្រាប់គេ ហើយវិធីនេះពិតជាបានផលពិតមែន។
<ស្ដាប់ពូណាគុកគី ពូស្រឡាញ់ក្មួយលើសពីពាក្យថាពូនិងក្មួយទៅទៀត ហើយពូស្រឡាញ់ក្មួយទុកជាគូរអនាគតផងដែរទេយល់ ក្មួយសំណព្វចិត្តរបស់ពូ សឺត...>ដល់ពេលនេះទៅហើយរាងក្រាស់ក៏មិនចង់លាក់វាទៀតដែរ ព្រោះថាប្រសិនបើនាយនៅតែបន្តលាក់ទៀត ច្បាស់ណាស់ថានិងមានអ្នកមកយករាងតូចចេញពីគេមិនខានឡើយ។