Part 3:ជម្លោះ វាយតប់

133 8 0
                                    

#ក្រុមហ៊ុន kIM Group
ងឺ..ត
  មិនយូរប៉ុន្មានសម្លេងជាន់ហ្រ្វាងឡានក៏បានបន្លឺឡើងនៅចំពីមុខក្រុមហ៊ុនដោយទ្វារឡានបើកដោយស្នាដៃកូនចៅជំនិតបង្ហាញអោយឃើយរាងកាយសង្ហាបោះជំហានទៅកាន់office ជាមួយទឹកមុខអង់អាច ទាក់ចិត្តស្រីៗនៅក្នុងក្រុមបានយ៉ាងងាយ។

តុកៗៗៗ
រាងក្រាស់អង្គុយមកនក្ដៅគូ*ផងសម្លេងគោះទ្វារក៏បានបន្លឺឡើង
<ចូលមក>ពាក្យពីរម៉ាត់ចេញពីមាត់រាងក្រាស់ទាំងគ្មានជាតិគ្មានជូវបន្តិចសោះ

ក្រាក ទា្វរបើកបង្ហាញអោយយើងឃើញមនុស្សស្រីម្នាក់ដែរជាលេខារបស់រាងក្រាស់ ដែលស្លៀកពាក់លិចលើលិចក្រោម ចំណែកឯដើមទ្រូងរបស់នាងវិញធំជាងក្បាលរបស់រាងក្រាស់ទៅទៀតដោយនៅក្នុងដៃកានើកាហ្វេមួយកែវ។
<នេះកាហ្វេ លោកនាយចា៎>បបូរមាត់ក្រហមឆេះនិយាយចេញមក គួរអោយចង់ទះសម្រាប់អ្នកអាន។

<អគុណហើយបើអស់កិច្ចការហើយអាចទៅវិញបានហើយ>រាងក្រាស់និយាយទាំងមិនបានមើលរិកពាអោយដៃរបស់ស្រីស្រស់លេខាសូម្បីតែបន្តិចព្រោះភ្នែករបស់គេជាប់ជាការងារបាត់ទៅ។

<តែថាចៅហ្វាយ មិន >ស្រីស្រស់និយាយចប់ប្រយោគផងក៏មានសម្លេងមួយមកកាត់។

តុកៗៗៗ
<ចូលមក>រាងក្រាស់និយាយហើយទ្វារបើកឡើងដោយសារស្នាដៃមនុស្សជំនិតរបស់ខ្លួន។

<ដល់ម៉ោងប្រជុំហើយចៅហ្វាយ>រាងក្រាស់មិនមាត់ក៏ងើបចេញទៅបាត់ដោយមិនមើលមុខស្រីស្រស់ដែរព្យាយាមអោយដៃគេមុននេះសូម្បីតែបន្តិច(អាណិតខ្លោចចិត្ត😭)។

<ព្យាយាមអោយដៃចៅហ្វាយម្ដងទៀតទៅណា អ្នកនាងលេខា>មុននិងទៅនាយzen ក៏មិនភ្លេចឌឺនាងបន្តិចដែរចូលចិត្តណាស់អាខាងអោយដៃចៅហ្វាយគេនោះ ការងារមិនគិតធ្វើទេ។

<អាយយយយ ឯងចាំមើលពេលយើងក្លាយទៅជាប្រពន្ឋលោកនាយកយើងនិងដេញក្បាលឯងចេញពីក្រុមហ៊ុនមុនគេចាំមើលចុះ ហឹស>នាងឈរទន្ទ្រាំជើងយ៉ាងខ្លាំង ហើយក៏ចេញពីoffice ទៅការវិញបាត់(សង្វេកណាស់🥺)។

Skip
ងាកមកមើលរាងតូចវិញ ពេលនេះគេកំពុងដើរចូលទៅក្នុងសាលាស្រាប់តែមានសម្លេងមួយបានហៅគេអោយឈប់

✨ក្មួយសំណព្វចិត្ត✨Where stories live. Discover now