ពេលរាត្រីឈានចូលមកមនុស្សលោកកំពុងតែចេញដំណើរចេញពីធ្វើការដើម្បីទៅគេហដ្ឋានពួកគេរៀងខ្លួន។ ចម្លែកអីតែរាងតូចម្នាក់កំពុងតែឈរនៅសួនច្បារមួយសម្លឹងមើលទៅឆ្ងាយដាច់ក្រសែភ្នែក។ មើលទៅគេកំពុងតែពិបាកចិត្តនឹងមានទុក្ខកង្វល់អ្វីមួយ។
"ហឹម.....ជីមីនតើអែងមានទីពឹងទីណាទៀតទៅមើលចុះការងារក៏គ្មានធ្វើផ្ទះក៏គ្មាននៅ" ជីមីនអស់សំណើចនឹងខ្លួនអែងបន្តិចនឹងដើរទៅមុខបន្ត។
ជីមីនបានដើរមកផ្ទះម៉ាក់ប៉ារបស់គេដែលជាអ្នកញៀននឹងល្បែងនឹងជំពាក់បំណុលគេយ៉ាងច្រើននោះ។ រាងតូចបានឃើញផ្ទះរបស់ខ្លួនមានសភាពរញ៉េរញ៉ៃគេក៏ប្រញាប់រត់ចូលទៅមើលខាងក្នុង។
"ម៉ាក់ប៉ាតើនេះមានរឿងអីមែនទេ ហើយចុះពួកលោកជាអ្នកណា" រាងតូចប្រញាប់ស្ទុះទៅឈរពាំងពីមុខម៉ាក់ប៉ាខ្លួននឹងចង្អុលទៅមនុស្សមាឌធំៗប៉ុន្មាននាក់នោះ។
"ពួកលោកឆាប់ចេញពីទីនេះភ្លាមទៅប្រយ័ត្នខ្ញុំប្តឹងប៉ូលីសណា" ជីមីននៅតែឈរការពារម៉ាក់ប៉ាគេនឹងគម្រាមពួកអស់ទាំងនោះមិនឈប់។ ស្រាប់តែលេចរូបរាងបុរសម្នាក់សង្ហាសរខ្ពស់មើលទៅមិនមែនជាមនុស្សសាមញ្ញានោះទេ។
"ចៅហ្វាយ" បុរសម្នាក់បានហៅគេថាចៅហ្វាយនឹងអោនគោរពគេបន្តិច។
"មានបញ្ហាអី?" យ៉ុងហ្គិបានសួរទៅអក្សរក្សរបស់ខ្លួន។
"គឺបុរសម្នាក់នេះមករំខានពួកយើងចៅហ្វាយ"
យ៉ុងហ្គីបានសម្លឹងមើលជីមីនពួកគេមើលទៅគ្នាទៅវិញទៅមកដូចជាកំពុងមើលរបស់មានតម្លៃអ្វីមួយចឹង។
"យើងត្រូវការគេ" យ៉ុងហ្គីបានចង្អុលទៅជីមីន។
"បាទចៅហ្វាយ" អក្សរក្សរបស់គេបានដើរមកចាប់ជីមីនចេញពីប៉ាម៉ា់ក់របស់គេ។
"នែលែងខ្ញុំ!!!ខ្ញុំប្រាប់ថាអោយលែង!!ពួកលោកឆ្កួតទេហេស" ជីមីនបានខំប្រឹងរើខ្លួនចេញពីអក្សរក្សទាំងអស់នោះប៉ុន្តែគ្មានបានការនោះទេគឺពួកគេមាឌធំៗណាស់មួយដៃរបស់គេអាចងាប់ភ្លាមៗ។
"យកវាទៅណាទៅៗប៉ុន្តែពួកយើងត្រូវការ.......នែ...." ម៉ាក់ប៉ារបស់ជីមីនធ្វើដៃដូចជាត្រូវការអ្វីម្យ៉ាង។
YOU ARE READING
365 ថ្ងៃ
Fanfic365 ថ្ងៃជីវិតរាងតូចដែលធ្លាប់តែមានសេរីភាពដើរលេងសប្បាយបែរជាជួបនឹងបុរសម្នាក់ដែលមានអំណាចនឹងធ្វើបាបខ្លួនប្រាណគេមិនចេះចប់មិនចេះហើយ។ 365ថ្ងៃនេះតើជីវិតគេទៅជាយ៉ាងណា?