ភាគទី3: ប្រតិបត្តិ​ការតាមស្នេហ៍អូន

584 76 2
                                    

"អ្នកប្រុសតូច៎.." រាងតូចកំពុងតែអង្គុយក្នុងបន្ទប់របស់ខ្លួនបតសម្លៀកបំពាក់សុខៗអ្នកបម្រើប្រុសរូបស្រស់ម្នាក់ក៏ដើរមកប្រាប់គេ។

"បាទ?"
"គឺថាមានភ្ញៀវមករកអ្នកប្រុសតូចបាទ.."
"អ្នកណាគេទៅ? ជាស៊ូនូមែនទេ?"

"គឺខ្ញុំមិនដឹងនោះទេអ្នកប្រុសតូចទៅមើលទៅ..." និយាយបានប៉ុណ្ណឹងជុងវ៉ុនក៏មិនបានសួរនាំអ្វីច្រើនតទៀតដែរ ព្រោះគ្មានប្រយោជន៍ទើបឲអ្នកបម្រើនាំផ្លូវខ្លួនទៅរកភ្ញៀវ

"អុះ?? ព្រះ-ព្រះបុត្រាមែនទេ?" រាងតូចដើរមកដល់មុខបង់ទឹកក៏ឃើញបុរសម្នាក់កំពុងឈរបែរខ្នងដាក់គេ ទើបមិនប្រាកដក្នុងចិត្តប៉ុន្តែបើមើលត្រឹមតែផ្នែកខ្នងក៏ប្រហែលជាព្រះបុត្រាពៅរបស់សម្ដេចហើយមើលទៅ.. តែមិនប្រាកដទើបសួរបញ្ចាក់

ឯស៊ុងហ៊ុនបន្ទាប់ពីលឺអ្នកខាងនោះសួរមកខ្លួនបែបនេះក៏បង្វែរខ្លួនមកមើលជុងវ៉ុនជាមួយស្នាមញញឹមមិនរលុបរបស់ទ្រង់ ញញឹមរីកដូចគ្រាប់ជីអញ្ចឹង

"ហាក? ព្រះបុត្រា? ទ្រង់ស្គាល់ផ្ទះរបស់ទូលបង្គំទៀតហ្អេ?"

"ក៏ស្គាល់នឹងហើយ.." (ឲជេយ៉ុនទៅសើបមើលឡើងម៉ាយប់)

"អញ្ចឹង តើទ្រង់យាងមកផ្ទះទូលបង្គំតើទ្រង់មានការអ្វីដែរ?" ជុងវ៉ុនសួរជាមួយសម្លេងយ៉ាងផ្អែមស្រទន់សុភាពជាទីបំផុត

"ក៏មកចង់បបួលជុងវ៉ុនទៅដើរផ្សារលេងគិតយ៉ាងមិចដែរ?" ស៊ុងហ៊ុនញញឹមយ៉ាងស្រស់គេសង្ឃឹមថាជុងវ៉ុននឹងយល់ព្រមទៅចុះ ព្រោះគេពិតជាចង់ក្បែរជុងវ៉ុនខ្លាំងណាស់ ចង់ខ្លាំងមែនទែន

នេះជាសម្ដីរបស់បុត្រាសម្ដេច ទោះចិត្តមិនចង់ក៏ត្រូវតែចង់ ដាច់ខាតត្រូវទេ? ជុងវ៉ុនញញឹមងក់ក្បាលយល់ព្រមតាមសំណើររបស់ទ្រង់យ៉ាងស្រួល។
"​ជាកិត្តិយស​ណាស់ព្រះពរ ទូលបង្គំយល់ព្រម"​

Skip
អង្គម្ចាស់ស៊ុងហ៊ុនជាមួយឈុតរាស្រធម្មតាក៏បាននាំជុងវ៉ុនមកដើរលេងនៅផ្សារយ៉ាងសប្បាយរីករាយ អង្គម្ចាស់ទ្រង់ខានមកមើលទីផ្សារយូរហើយទើបតែឥឡូវក៏នឹកឃើញជាប់ស្នេហ៍កូនប្រុសគេចង់ទៅញ៉ែដោយមិនដឹងប្រើវិធីបែបណាទើបសមទើបរកនឹកបបួលកម្លោះតូចដើរលេងផ្សារតែម្ដងទៅ យ៉ាងណាក៏បានសប្បាយចិត្តផងបានដើរលេងជាមួយជុងវ៉ុន
អូរ..ប៉ុន្តែមិនមែនមកតែទ្រង់នោះទេអ្នកបម្រើតាំងពីតូចរបស់ទ្រង់ក៏មកជាមួយដែរ ព្រោះត្រូវតែដើរតាមព្រះបុត្រា តាមមើលថែទ្រង់ តាមក្បែរទ្រង់គ្រប់ពេល ព្រោះនេះជាតួនាទី..។

ស្នេហ៍ក្នុងពន្លឺព្រះចន្ទ(Joseon VER)​Where stories live. Discover now