ភាគទី14: អ្វីគ្រប់យ៉ាងផ្លាស់ប្ដូរយ៉ាងរហ័ស

434 64 4
                                    


"......." រាងក្រាស់មិនបាននិយាយអ្វីច្រើន ក្រោយស្ថានការណ៍ប្រែជាស្ងប់ស្ងាត់បាន រាងក្រាស់ក៏លើកដៃចង្អុលទៅទ្វាដំណាក់

"ចេញ! ចេញទៅ!" រាងស្រែកយ៉ាងកម្រោល និងកែវភ្នែកក្រហមសម្លឹងយ៉ាងគួឲ្យខ្លាចដាក់រាងតូច
ជេយ៉ុនសម្លឹងមើលព្រះបុត្រាទាំងទឹកនេត្រាហូរឥតឈប់ ហើយសឹមអោនមុខចុះខាំមាត់ដើរចេញពីដំណាក់នេះ។


"ពុទ្ធោអើយ!!!!!!!!!!!!!!!" ដល់ពេលនេះតប់ប្រមល់ខ្លាំងពេក!! របស់របរនៅលើតុដូចជាពែងអីជាដើមក៏ត្រូវធ្លាក់បែបខ្ទិចខ្ទៀចពេញនឹង។

ក្នុងពេលនោះនៅឯខាងអ្នកនាងដាយ៉ុងក៏កំពុងលើកពែងតែនិងរបស់របរផ្សេងៗគប់យកៗបែកខ្ទិចខ្ទីទាំងអស់
"អាយ!!!!!!" ដាយ៉ុងគប់ផងស្រែកផងបញ្ជេញកំហឹងទៅលើទ្វាបន្ទប់របស់នាង ពេលនេះនាងត្រូវមករស់នៅផ្ទះរបស់នាងវិញហើយជាហេតុធ្វើឲនាងកើតចិត្តខឹងខឹងខឹងតាំងពីមកដល់ផ្ទះមកស្រែកជេគេឯងពេញនឹងអាយយយយយយ

ជិតនឹងបានក្លាយជាប្រពន្ធរបស់ព្រះបុត្រាមានមុខមានមាត់ហើយបែរជាមកត្រូវជួបរឿងចង្រៃយ៍បែបនេះ ក្ដៅក្រហាយណាស់វើយយយយ

"អួយ.." ឯអ្នកបម្រើរបស់នាងបីរបួនអ្នកទៀតនិងម្ដាយរបស់នាងក៏ឈរខាងមុខទ្វានឹងមិនហ៊ានបើកទ្វាចូលទៅនោះឡើយខ្លាចសុីម៉ាកែវទឹកបែកក្បាល

សភាពពេលនេះដាយ៉ុងនាងគឺដូចជាមនុស្សវិកចរិតយ៉ាងអញ្ចឹងហ្អឺយសភាពពេលនេះគឺវល់ខ្លាំងៗ ដាយ៉ុងមិនខុសអីពីមនុស្សត្រូវខ្មោចចូលឡើយ ម្ដងម្កាលនាងក៏ស្រែកខ្លាចនេះខ្លាចនោះ។

ឯអ្នកនាងជីហ៉ានក៏ត្រូវរស់នៅផ្ទះរបស់នាងដូចគ្នានាងអង្គុយយ៉ាងស្ងប់ស្ងាត់ជាមួយទឹកមុខរាបស្មើប៉ុន្តែក៏មិនមែនមិនខឹងដែរ គ្រាន់តែនាងមិនបញ្ចេញឲខុសចរិតជាមនុស្សស្រីរបស់នាង

នាងអង្គុយយ៉ាងស្ងប់ រក្សារទឹកមុខ ហើយក៏កំពិងតែគូសអក្សរលើក្រដាសគូរសយកៗមួយទំហឹង រហូតដល់ដាច់ក្រដាសរហែកខ្ទិចខ្ទី
"អើយសឺត!!!" នាងបោះប្រដាប់ជក់គូរនោះចោលទាំងសង្គ្រឺតធ្មេញជាខ្លាំង ស្រីស្រស់ក្ដាប់ដៃយ៉ាងណែនខ្លួនប្រាណក៏ញ័រតតាត់ យើងក៏អាចស្មានដឹងពីកំហឹងដ៏ខ្លាំងមហាសាលរបស់នាងថាធំកម្រិតណាស់ដែរ

ស្នេហ៍ក្នុងពន្លឺព្រះចន្ទ(Joseon VER)​Where stories live. Discover now