ភាគទី15: កំដរទ្រង់គយគន់ព្រះចន្ទ

469 63 4
                                    

"បងស្រីសុីលីពួកខ្ញុំត្រឡប់មកវិញហើយ មោះចាំខ្ញុំជួយបងណា.." អាល្អិតជុងវ៉ុនរត់ត្រុយទៅរករាងតូចសុីលីដែរកំពុងតែលើកអូសមួយដុំធំ

"អឹមនេះ..យ៉ាងមិចដែរដើរលេងបានសប្បាយឬទេ?" សុីលីញញឹមស្រស់ដាក់នាយតូចនិងផ្ដល់អូសមួយដុំធំឲ្យក្មេងឧស្សាហ៍​ជួយកាន់ ហើយសួរទាំងកែវភ្នែកស្រទន់ទៅជុងវ៉ុន

"សប្បាយខ្លាំងណាស់បង បើបងស្រីសុីលីបានទៅដែលទើបដឹង"

"ហឹម បងដើរលេងឡើងពេញមួយព្រៃគ្រប់កន្លែងអស់ទៅហើយហ្នឹង?" សុីលី នាងនៅព្រៃតាំងពីតូចមកម៉្លេះរឿងអ្វីនាងមិនដឹងមិនស្គាល់ទីនេះនោះនាងដើរគ្រប់កន្លែងអស់រលីងទៅហើយ ពេលលឺជុងវ៉ុននិយាយអញ្ចឹង នាងក៏ចង់អស់សំណើចបន្តិចដែរ ឯជុងវ៉ុនបានត្រឹមសើចញឹមៗព្រោះខ្លួនភ្លេចគិតដល់រឿងនេះ..

"ណ្ហើយ ព្រះបុត្រាទ្រង់ដើរឡើងមួយថ្ងៃប្រហែលជាហត់ណាស់ហើយជូនទ្រង់ទៅសម្រាកសិនទៅ។" នាងនិយាយទាំងងាកមុខទៅមើលព្រះបុត្រាដែលឈរស្ងៀម។

"​បាទបងស្រី..ព្រះបុត្រាយាងទៅខាងលើទៅ ចាំទូលបង្គំជូតខ្លួនជូនទ្រង់ណា.." ត្រូវហើយ ជុងវ៉ុនតែងតែជូតខ្លួនឲ្យព្រះបុត្រារាល់ថ្ងៃ គេឡើងទម្លាប់ភ្នែកនឹងឃើញសាច់ដុំទ្រង់ទៅហើយ ហិហិ។

ក្រោយផ្ទៃមេឃទាំងមូលអស្ដង្គត​ទៅ វាក៏ជំនួសមកវិញដោយព្រះចន្ទមូលក្រឡង់បញ្ចេញពន្លឺដើម្បីទាក់ទាញចិត្តគ្រប់គ្នាឲ្យអង្គុយគយគន់ពីសម្រស់ដួងចន្ទវិញម្ដង។

ត្រូវហើយ ព្រះចន្ទដ៏សែនមានមុន្តស្នេហ៍នេះក៏បានទាក់ទាញហរទ័យព្រះបុត្រាជុងសុងឲ្យអង្គុយសម្លឹងមើលយ៉ាងអង្លង់អង្លើយផងដែរ។ យប់ដែលមានព្រះចន្ទមូលក្រឡង់បែបនេះ ពិតជាយប់ដែលពិសេសនិងស្រស់ស្អាតជាទីបំផុត..

កាយតូចដើរចេញពីក្នុងផ្ទះទាំងញីភ្នែកខ្លួនឯងតិចៗ គេចុះមកខាងក្រោមដើម្បីដួលទឹកលុបមុខ តែក្រទាក់ភ្នែកនឹងព្រះរាជបុត្រា ដែលអង្គុយលើដំបូលផ្ទះសម្លឹងមើលព្រះចន្ទយ៉ាងទំនង

"ព្រះបុត្រា.. ហេតុអ្វីទ្រង់មិនចូលសម្រាក? យប់អាធ្រាតណាស់ហើយព្រះពរ"​ នាយតូចងើយមុខមើលព្រះបុត្រានិងស្រដីបន្ថែម
"ទ្រង់ពុំគួឡើងទៅអង្គុយបែបនឹងទេ គ្រោះថ្នាក់ខ្លាំងណាស់"

ស្នេហ៍ក្នុងពន្លឺព្រះចន្ទ(Joseon VER)​Where stories live. Discover now