004

745 91 9
                                    

ពេលមកដល់ផ្ទះវិញ គ្រាន់តែបើកទ្វាភ្លាមក៏ឃើញស៊ូនូអង្គុយសម្លក់តែម្ដងនេះស៊ូនូប្រហែលជាបារម្មណ៍និងខឹងគេខ្លាំងហើយ 

" ឲ្យខ្ញុំសុំទោសផងណាបងនូ " ជុងវ៉ុនដើរទៅអោបស៊ូនូដើម្បីលួងលោមអ្នកម្ខាងទៀត

" បាត់ទៅណាឡើងមួយយប់ហាស៎ ដឹងទេបងបារម្មណ៍ពីឯងខ្លាំងណាស់បងសឹងតែ call ប្ដឹងប៉ូលីសទៅហើយ " ស៊ូនូនិយាយទាំងធ្វើមុខខឹងដាក់ជុងវ៉ុន

" គឺយប់មិញមានរឿងតិចតួចនិងណា "

" រឿងអី....ហើយនេះឯងពាក់អាវអ្នកណាគេមក  "

" អឺ..គឺអាវមិត្តភក្តិយប់មិញនេះខ្ញុំទៅដេកផ្ទះមិត្តភក្តិខ្ញុំ "

" មិត្តភក្តិចឹងហេស៎ មិត្តភក្តិមួយណាកុំមកកុហកឲ្យសោះ "

" បងមិនស្គាល់គេនោះទេ ហ៊ើយខ្ញុំហត់ណាស់សុំទៅមុជទឹកគេងសិនហើយ "

" នែ...កុំមកនិយាយបន្លំឲ្យសោះ ជុងវ៉ុនឯង...." ពេលនោះស៊ូនូថាបម្រុងនិងដើរទៅចាប់ដៃជុងវ៉ុនទេតែក៏ជ្រុលទៅទាយកអាវបង្ហាញឲ្យឃើញស្នាមដុំៗជាច្រើនមើលទៅដូចជាស្នាមធ្មេញឬក៏អាចហៅម្យ៉ាងទៀតបានថា hickeys

" ជុងវ៉ុននេះឯងទៅធ្វើស្អីមក "

" គឺខ្ញុំ..ហឹក...ហឹក...បងនូកុំ call ទៅប្រាប់ប៉ាអីណា ខ្ញុំខុសហើយខ្ញុំគ្មានចេតនាបង្កឲ្យមានរឿងនេះកើតឡើងនោះទេ " ជុងវ៉ុននិយាយទាំងរត់ទៅអោបស៊ូនូ

" មិនអីទេឈប់យំទៅ តើឯងទៅធ្វើវាជាមួយអ្នកណាមក "

" ខ្ញុំមិនបានសួរឈ្មោះគេនោះទេ តែបងកុំបារម្មណ៍អីគេក៏មិនស្គាល់ថាខ្ញុំជាអ្នកណាដែល "

" ស្លាប់ហើយជុងវ៉ុន នេះឯងល្ងង់ក៏ភ្លើទៅ ចុះបើឯងមានកូនឡើងនោះឯងទៅរកគេបានយ៉ាងមិច "

" បងឆ្កួតហើយ ខ្ញុំជាប្រុសមិនអាចមានកូនបាននោះទេ "

" បងដឹងតែឯងមិនអាចមានកូនបានហើយ តែយ៉ាងណាក៏ឯងគួរតែសួរឈ្មោះគេទុកដែល "

" ហ៊ើយបានហើយបងឈប់និយាយពីរឿងនេះទៀតទៅ វាកន្លងហួសទៅបាត់ហើយ ហើយខ្ញុំក៏មិនចង់ចងចាំវាទុកដែល "

~Unrequited love ~ (SLOW-UPDATE ) Where stories live. Discover now