" ឯងស្គាល់តារាឈ្មោះ គីមស៊ូនូទេ " នីគីសួរទៅសុងហ៊ុនពេលត្រឡប់មកពីបន្ទប់ទឹកវិញ
" គីម ស៊ូនូហេស៎ ឈប់សិនឈ្មោះនេះដូចជាប្រហែលៗ "
" កុំមកប្រហែលសម្រេចថាឯងស្គាល់គេទេ "
" អឺយើងនឹកឃើញហើយ យើងស្គាល់គេតាស៎ ព្រោះស្អែកនេះគេនិងមកចុះកុងត្រាធ្វើជាតារាម៉ូឌែលនៅក្រុមហ៊ុនយើងហើយ "
" ពិតមែនហេស " នីគីសួរទាំងសប្បាយចិត្ត
" អឺពិតមែនណាវើយ ព្រោះម្នាក់អី គីមស៊ូនូនិងគេនិងមកធ្វើជាតារាម៉ូឌែលសម្លៀកបំពាក់ឲ្យក្រុមហ៊ុនយើង ទុកត្រៀមថ្ងៃតាំងពិពណ៌អាទិត្យក្រោយនេះ "
" អីយ៉ាបើបែបនេះពិតមែន យើងគួរទៅជួយធ្វើការនៅក្រុមហ៊ុនប៉ាវិញល្អទេន៎ "
" យ៉ាងមិចចង់ទុកក្លឹបចោលមែនទេ "
" មិនទុកចោលទេគ្រាន់តែចង់ទៅធ្វើការនៅក្រុមហ៊ុនសិន ព្រោះក្រុមហ៊ុនយើងក៏សហការជាមួយក្រុមហ៊ុនឯងដូចគ្នា "
" មិនមែនក្រុមហ៊ុនយើងទេ របស់បងជេយ៍ទេ "
"អឺគ្នាច្រឡំ "
ម៉ោះអីលូវមកស្គាល់កម្លោះ នីស៊ីម៉ូរ៉ារីគី ឬ ហៅកាត់ថា នីគីវិញម្ដង។ នីគីជាកូនរបស់ម៉ាហ្វៀល្បីមួយរូបដែលគ្រប់គ្នាស្គាល់ថាប៉ារបស់គេឈ្មោះ លោក នីស៊ីម៉ូរ៉ា ជុងគុក ដែលលោកជុងគុក ជាម៉ាហ្វៀជើងចាស់និងជាម្ចាស់ក្រុមហ៊ុន លក់ស្រាគ្រប់ប្រភេទ ។ តែនីគីគ្មានម៉ាក់ទេព្រោះម៉ាក់របស់គេស្លាប់តាំងពីគេនៅក្មេងម្លេស ដូចនេះហើយបានជានីគីជាក្មេងទំនើងតាមចិត្តនិងឈ្លោះគ្នាជាមួយប៉ាគេរហូត ។
ហើយក្រុមហ៊ុនរបស់ប៉ាគេ ក៏បានសហការជាមួយក្រុមហ៊ុនត្រកូលផាក ដូចនេះហើយបានជានីគីចង់ទៅធ្វើការវិញព្រោះបានជួបជាមួយស៊ូនូ ។
Skip
ព្រឹកព្រលឹមថ្ងៃថ្មី ថ្ងៃនេះជុងវ៉ុនក៏មានការងារធ្វើច្រើនដូចគ្នាដែលព្រោះថ្ងៃនេះគេត្រូវទៅក្រុមហ៊ុនផាកដើម្បីនិយាយពីការតាំងពិពណ៌នាអាទិត្យក្រោយនេះ ។
ដោយសារតែក្រុមហ៊ុន ជុងវ៉ុនជាក្រុមហ៊ុន គ្រឿងអលង្ការ ដូចនេះបើមានខោអាវស្លៀកពាក់ហើយតែគ្មានគ្រឿងអលង្ការអីជាប់និងខ្លួនវាគ្មានន័យដដែលនិង ។
YOU ARE READING
~Unrequited love ~ (SLOW-UPDATE )
Fanfiction" ចាត់ទុកថាវាជារឿងចៃដន្យទៅចុះណា ដូចនេះយើងធ្វើជាមិនស្គាល់គ្នាទៅ ខ្ញុំសុំអង្វរណា៎ " "អត់ទេ " រឿងរ៉ាវដែលកើតឡើងដោយសារតែការភ្លើតភ្លើនរបស់យុវវ័យមួយដែលនៅមិនទាន់ដឹងខ្យល់អីនៅឡើយ warning⚠ + មិនមែនជាការពិតនោះទេហើយក៏សុំទោសទុកមុនបើកំហុសខុសឆ្គង + មានវគ្គ ១៨+