" លើកក្រោយឈប់ទៅដើរលេងយប់ៗចូលក្លឹបអីបែបនេះទៀតលឺដែលទេ " ជេយ៍បើកឡានបណ្ដើររអ៊ូដាក់ជុងវ៉ុនដែលអង្គុយនៅម្ខាងទៀតបណ្ដើរ
" ដឹងហើយៗ " ជុងវ៉ុននិយាយទាំងហីៗ
" កុំដឹងតែមាត់គួរតែចាំទុកនិងធ្វើខ្លួនឲ្យបានល្អផងកុំចាំតែឲ្យគេមកការពារពេក "
" ហូយ! មិនដឹងជាស្អីលោកទេនេះរអ៊ូធ្វើមើលតែម៉ាក់ខ្ញុំ ហើយលោកគិតថាខ្ញុំហាច់ចង់ទៅក្លឹបដើរលេងណាស់មែនទេ? ការងារខ្ញុំគរចង់លិចក្បាលទៅហើយតែមកពីបងប្រុសខ្ញុំគេបបួលទៅទេទើបខ្ញុំព្រម "
" មកពីចង់ទៅខ្លួនឯងដែលសោះ "
" នែលោកប្រយ័ត្មខ្ញុំទាញចង្កូតឡានឲ្យរេក្រឡាប់ងាប់ទាំងពីរអ្នកលូវហើយនិង " ជុងវ៉ុននិយាយទាំងខឹង
" និយាយលេងសោះមិនបាន មកពីប្ដីបារម្ភពីប្រពន្ធនិងណាទើបមិនចង់ឲ្យមានអាចង្រៃថោកទាបណាវាមកប៉ះពាល់ប្រពន្ធបណ្ដូលចិត្ត "
" និយាយតែពាក្យប្ដីប្រពន្ធនិង មិនដឹងជាទៅរៀបការជាមួយគ្នាពីពេលណាមកទេ " ជុងវ៉ុននិយាយតិចៗម្នាក់ឯងល្មមឲ្យជេយ៍ស្ដាប់លឺបាន ហើយជេយ៍ក៏បានតែញញឹមព្រោះគ្រឺតខ្នាញ់និងចរឹកជុងវ៉ុននេះណាស់ចង់តែចាប់ញិចទេ
កន្លងផុតទៅមួយសន្ទុះធំជេយ៍ក៏បានបើកឡានជូនមកដល់ខុនដូររបស់ជុងវ៉ុនព្រោះថាជុងវ៉ុនមិនចង់ទៅផ្ទះវិញទាំងធុំក្លិនស្រានោះទេខ្លាចថាអ្នកផ្ទះបារម្ភ ។ ពេលនៅតាមផ្លូវជុងវ៉ុនក៏បាន call ប្រាប់ស៊ូនូរួចរាល់ដែលដោយកុហកថាមានការងាររវល់សុំមកផ្ទះមុនដើម្បីកុំឲ្យស៊ូនូបារម្ភនិងសង្ស័យដូចគ្នាដែល ។
ជុងវ៉ុនបើកទ្វាឡានចេញទៅក្រៅបម្រុងនិងដើរចូលទៅក្នុងខុនដូរទៅហើយ ស្រាប់តែជេយ៍ចេញមកឈរជិតជុងវ៉ុនហើយនិយាយឡើង
" នេះខំបើកឡានជូនពីក្លឹបមកដល់ខុនដូរហើយគ្មានចិត្តគ្មានបេះដូងបបួលប្ដីចូលទៅសម្រាកកាយអីបន្ដិចបន្ដួចនៅខុនដូរសោះន៎ ជាប្រពន្ធអីមានចិត្តខ្មៅបែបនេះ "
" យីលោកនេះ ខ្ញុំចិត្តវាអាក្រក់ចឹងហើយបើលោកដឹងហើយប្រញាប់បើកឡានទៅវិមានលោកវិញទៅកុំមករញេរញៃជាមួយខ្ញុំ "
YOU ARE READING
~Unrequited love ~ (SLOW-UPDATE )
Fanfic" ចាត់ទុកថាវាជារឿងចៃដន្យទៅចុះណា ដូចនេះយើងធ្វើជាមិនស្គាល់គ្នាទៅ ខ្ញុំសុំអង្វរណា៎ " "អត់ទេ " រឿងរ៉ាវដែលកើតឡើងដោយសារតែការភ្លើតភ្លើនរបស់យុវវ័យមួយដែលនៅមិនទាន់ដឹងខ្យល់អីនៅឡើយ warning⚠ + មិនមែនជាការពិតនោះទេហើយក៏សុំទោសទុកមុនបើកំហុសខុសឆ្គង + មានវគ្គ ១៨+