[ ភាគ ១/៥ ] « មនុស្សស្រីអីម៉េចក៏ខុសគេចឹង? »

1.3K 60 4
                                    


រាងតូចស្ដើងស្បែងសររលោងចង្គេះមួយក្ដាប់នឹងទម្លាក់សក់ខ្លីត្រឹមក. ដែលនាងជាសិស្សឆ្នើមនឹងជាសិស្សដែលរៀនពូកែប្រចាំថ្នាក់ហើយនាងក៏ជាប្រធានថ្នាក់ផងដែរ! នាងធ្វើដំណើរមកសាលាដោយរឹកពារគ្មានជំពាក់អ្នកណាមួយរៀល ដោយដើរចូលទៅខាងក្នុងសាលារៀនដោយទឹកមុខស្មើរធេងគ្មានជាតិអ្វីទាល់តែសោះ។

« មីននី...! » មិត្តរបស់រាងតូចបានស្រែកហៅរាងតូចពីចម្ងាយរួចហើយទើបរត់មករករាងតូច

« ហឹម...ម៉េចក៏ឯងមិនព្រមស្រែកហៅយើងពីផ្ទះរបស់ឯងតែម្ដងទៅហា៎ស? »

« ចាំស្អែកចាំយើងស្រែកហៅឯងពីផ្ទះរបស់យើងតែម្ដង! » តបទៅកាន់រាងតូចវិញទាំងឌឺ ឯនាងតូចឃើញមិត្តខ្លួននិយាយចឹងហើយខ្ចិលតបក៏ដើរទៅថ្នាក់ឡើងខ្មើត

« និយាយឌឺគេបានពេលគេនិយាយឌឺវិញធ្វើឯងអីណាខឹងគេ! » និយាយឡើងតិចៗម្នាក់ឯងរួចហើយក៏ដើរទៅតាមក្រោយនាងតូចមិត្តរបស់នាងតូច ជីមីននី គ្មានអ្នកណាក្រៅពី គីម ថេយ៉ុង ទេ

« នែ៎! មីននី! យើងដើរមកមិញឃើញពួកស្រីៗជ្រួលជ្រើមជាមួយសិស្សច្បងរបស់ឯងហា៎ស! » ថេយ៉ុង

« យើងឆ្ងល់ឯងដល់ហើយម៉េចក៏ចូលចិត្តតាប៉ែខ្លាំងម៉េស? » ជីមីននី ងាកមកស្ដីអោយ ថេយ៉ុង ខ្លាំងដែរដែលធ្វើអោយ ថេយ៉ុង មានអារម្មណ៍ថាអន់ចិត្តបាត់ទៅហើយ

« មីននី! ថ្ងៃនឹងឯងកើតអីហា៎ស? យើងគ្រាន់តែនិយាយជាមួយឯងស្រួលបួលសោះម៉េចក៏ឯងចាំបាច់ស្រែកដាក់យើង? » ថេយ៉ុង និយាយទាំងទម្លាក់ទឹកមុខចះុអន់ចិត្តនឹងនាងតូច

« យើងមិនបានកើតអីទេ! យើងគ្រាន់តែអារម្មណ៍អត់ល្អ » ជីមីននី និយាយហើយក៏អង្គុយមើលមេរៀនយ៉ាងស្ងៀមស្ងាត់ហាក់បីដូចជាមិនខ្វល់ពីមិត្តរបស់ខ្លួនឡើយដែល ថេយ៉ុង នាងអន់ចិត្តនឹងជាខ្លាំង

ថេយ៉ុង ឃើញថាមិត្តរបស់ខ្លួនអារម្មណ៍មិនល្អក៏ដើរចេញទៅខាងក្រៅថ្នាក់ព្រោះមិនចង់រំខានមិត្តរបស់ខ្លួនដែរចង់នៅស្ងៀមស្ងាត់ ឯ ជីមីននី ឃើញមិត្តរបស់ខ្លួនដើរចេញទៅខាងក្រៅក៏មិនបាននិយាយអ្វីដែរបានត្រឹមសម្លឹងខ្នងមិត្តរបស់ខ្លួនហើយក៏អោនមកមើលមេរៀនវិញ!

[ វិទ្យាល័យផ្ដើមស្នេហ៍ ] ចប់✔️Where stories live. Discover now