នាងតូច ជីមីននី សម្លឹងទៅមើលមុខបុរសនៅទល់មុខខ្លួនមួយសន្ទះុហើយក៏ដាច់ចិត្តនិយាយទៅកាន់អ្នកម្ខាងទាំងគ្មានអារម្មណ៍នៅក្នុងខ្លួនសោះឡើយ!« ហេតុអីក៏សិស្សច្បងដឹងថាខ្ញុំនៅទីនេះ? » ជីមីននី សែនឆ្ងល់មេនទេនព្រោះនៅសុខៗនាយក៏មកយកសៀវភៅអោយនាងទាំងយប់បែបនេះ ហើយថែមទាំងដឹងថានាងនៅទីនេះទៀត!
« មិនដឹងនោះទេ! តាមពិតទៅខ្ញុំមកដើរលេងតែប៉ុណ្ណោះ! តែចៃដន្យអីក៏បានជួបនាងហើយក៏យកសៀវភៅអោយនាងតែម្ដងទៅ » យ៉ុនហ្គី
« ចា៎ស! អគុណហើយ » ជីមីននី ក៏ទទួលសៀវភៅពីនាយរៀបនឹងដើរចេញទៅហើយតែនាងក៏ងាកមកនិយាយជាមួយនាយវិញ
« ទៅទិញអីញាំនៅម៉ាតជាមួយខ្ញុំអត់? » ជីមីននី សួរទៅកាន់នាយទាំងញញឹមស្ងួតដែលធ្វើអោយនាយហាក់ប្លែកអារម្មណ៍មេនទេនដែលតាមធម្មតានាងមិនដែលញញឹមនោះទេទឹកមុខតែងតែក្រញ៉ូវគ្រប់ពេលតែពេលនេះទោះញញឹមស្ងួតមិនញញឹមស្រស់ក៏មើលទៅនាងស្រស់ស្អាតដែរ
« ល្អតើ! ខ្ញុំកំពុងតែឃ្លានផង! តោះទៅ! » យ៉ុនហ្គី និយាយហើយពួកគេក៏បណ្ដើរគ្នាទៅម៉ាតមួយកន្លែង
ពេលដែលមកដល់នាងតូចក៏បានទៅយកមីហិរមួយកំប៉ុងនឹងបានស្រះុនៅក្នុងម៉ាតស្រាប់ឯនាយក៏ទិញនំប័ងយកមកញាំហើយពួកគេក៏បានអង្គុយនៅតុខាងក្រៅម៉ាត ( ដែលតាមម៉ាតមួយៗតែងតែមានតុនៅខាងក្នុងនឹងនៅខាងក្រៅ )
« នាងចូលចិត្តញាំហិរមេនទេ? » យ៉ុនហ្គី សួរទៅកាន់នាងតូចព្រោះឃើញថានាងបានញាំមីហិរកំរិតគុណនឹងពីរដែលវាជាមីហិរខ្លាំងតែមើលទៅនាងញាំធម្មតាដូចគ្មានឃើញហិរអីសោះ
« ប្រាកដហើយ! ប៉ុន្តែខ្ញុំញាំគឺវាមិនហិរនោះទេ! សិស្សច្បងចង់សាកញាំដែលទេ? » ជីមីននី
« អត់ទេ! ខ្ញុំមិនចូលចិត្តហិរនោះទេព្រោះអោយតែពេលដែលខ្ញុំញាំហិរគឺមុខខ្ញុំប្រាកដជាក្រហមមិនខាននោះទេ! » យ៉ុនហ្គី
« មិនអីនោះទេ! ញាំតែមួយម៉ាត់ក៏បានដែលអោយបានដឹងរស់ជាតិ! > ជីមីននី និយាយរួចក៏កាន់ចង្គិះចាប់មីបញ្ចុកនាយ
YOU ARE READING
[ វិទ្យាល័យផ្ដើមស្នេហ៍ ] ចប់✔️
Aksi[ រឿងភាគខ្លីដែលមានចំនួន៥ភាគ ] រឿងនិយាយពីសិស្សសាលាវិទ្យាល័យរវាងសិស្សច្បងនឹងសិស្សប្អូនដែលពួកគេទាំងពីររៀនខុសគ្នាមួយឆ្នាំ!។ ដែលសិស្សច្បងរៀនថ្នាក់ទី១២នឹងមានអាយុ ១៩ ឯសិស្សប្អូនរៀនទី១១ដែលនាងមានអាយុ១៨ ។ សរសេរដោយ : ស៊ូនី