[ ភាគ ៤/៥ ] « ខ្ញុំសុំគិតសិនបានទេ? »

471 45 2
                                    


នាងតូច ជីមីននី បានក្រោកពីព្រលឹមរួចក៏បានបើកកុំទ្យូទ័រមើលលិទ្ធផលរបស់នាយ!

« ហឹម? ម៉េចក៏មិនឃើញសិស្សច្បងបង្ហាញខ្លួនចឹង? នេះបានន័យថាគាត់ធ្លាក់មេនទេ? » ជីមីននី ហាក់ភ្ញាក់ជាខ្លាំងព្រោះលិទ្ធផលចេញមកគឺមិនឃើញគេផុសពីនាយឡើយ! ដែលធ្វើអោយនាងក្រោកពីគេងទាំងព្រលឹមរងចាំលិទ្ធផលរបស់នាយទាំងអន្ទះសារ!

« មិនអស់ចិត្តសោះឡើយ! ហេតុអីក៏មិនឃើញសិស្សច្បង? » ជីមីននី បិទកុំទ្យូទ័រហើយក៏និយាយឡើងមកហាក់ដូចជាមិនអស់ចិត្តពិតមេន!

នាងតូចបន្ទាប់ពីអង្គុយឆ្ងល់ហើយក៏ចូលទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួនទៅសាលារៀន!

< អួយ...! កៀកម៉ោងហើយ! > ជីមីននី នាងតូចសម្អាតខ្លួននឹងបានតែងខ្លួនរួចរាល់ក៏សម្លឹងមើលម៉ោងហើយក៏រត់ចេញទៅរកឡានក្រុងយ៉ាងលឿន

នាងតូចក៏បានទៅទាន់ឡានក្រុងដែលក្នុងឡានក្រុងនោះក៏មានវត្ថមានរបស់នាយដែរ ដែលធ្វើអោយនាងតាមសម្លឹងមើលគេដោយឃើញថាទឹកមុខរបស់គេស្រពោនកំពុងតែពិបាកចិត្តរឿងអ្វីមួយយ៉ាងចឹង ដែលធ្វើអោយនាងគិតចេញហើយថារឿងព្រឹកមិញគឺជាការពិត!

មកដល់ចំណតឡានក្រុងដែលជាចំណតឈប់សម្រាប់សិស្សសាលាចះុទៅសាលា! នាងតូចដើរតាមពីក្រោយនាយរហូតគឺថាឃ្លាំមើលនាយតែម្ដង! នាងចង់ទៅលួងលោមគេណាស់តែនាងគ្មានភាពក្លាហានឡើយ!

« ចាក់...អេ! » រំពេចនោះ ជីមីននី នាងកំពុងតែអើតឡើមមើលនាយសុខៗក៏មានអ្នកមកពញ្ញាក់ខ្លួន

« អាយ...! យ៉ាងម៉េចឯងនឹងហា៎ស? មកលេងពញ្ញាក់អី? បើគាំងបេះដូងយើងស្លាប់ទៅគិតយ៉ាងម៉េច? » ជីមីននី

« ប្រលឹងខ្សោយម៉េស? ធ្វើលេងក៏មិនបាន! » ថេយ៉ុង នាងតូច ជីមីននី មិនមាត់ក៏ដើរចូលថ្នាក់ទាំងមិនស្រណុកក្នុងខ្លួន!

« យើងធ្វើលេងជាមួយឯងសោះ! ឯងខឹងយើងដែរមេនទេ? » ថេយ៉ុង ដើរមកអង្គុយជិត ជីមីននី និយាយទាំងពេបមាត់

[ វិទ្យាល័យផ្ដើមស្នេហ៍ ] ចប់✔️Where stories live. Discover now