នាងតូចទាំងពីរក៏បានចូលរៀនតែថ្នាក់របស់នាងតូចគឺរៀនតែពីរម៉ោងប៉ុណ្ណោះដោយសារតែមានការប្រជុំរឿងការធ្វើតន្ដ្រីនៅសាលាដោយមានសិស្សជាច្រើនបានចូលរួមជាអ្នកច្រៀងនឹងអ្នករាំហើយក៏អ្នកសម្ដែងផងដែរ។« មីននី! ម៉េចក៏ឯងមិនសុំគ្រូដាក់ពាក្យច្រៀងទៅ? ឯងច្រៀងពិរោះហា៎សណាស់! » ថេយ៉ុង
« ខ្ចិលណាស់ » ជីមីននី
« ហឺយ...ឯងច្រៀងពិរោះហើយនៅខ្ចិលទៀត បើជាយើងវិញណាប្រហែលដាក់ពាក្យហើយ » ថេយ៉ុង និយាយទាំងពេបមាត់ហើយក៏ក្រវាសខ្លួនមួយទំហឹងទៅបុកជាមួយនឹងអ្នកម្ខាងឡើងពេញទំហឹងតែម្ដង
« អូស...សុំទោសផងសិស្សច្បងសំទោស! ខ្ញុំគ្មានចេតនានោះទេ » ថេយ៉ុង អោនសុំទោសអ្នកម្ខាងទាំងភ័យព្រោះសិស្សច្បងម្នាក់នេះមិនមេនជាសិស្សច្បងដែលនាងតូច ថេយ៉ុង ឧស្សាហ៍ជួបញឹកញាប់នោះទេ!
« បាទ...មិនអីទេថ្ងៃក្រោយដើរប្រយ័ត្នប្រយែងផង! ដឹងទេ? » ជុងគុក និយាយទាំងញីសក់ក្បាលរបស់នាងតូច ថេយ៉ុង តិចៗហើយនៅញញឹមយ៉ាងស្រស់ដាក់ ថេយ៉ុង ទៀតផង! រួចក៏ដើរចេញទៅបាត់
« នែ៎...មីននី! យើងកំពុងយល់សបិ្តមេនទេ? » ថេយ៉ុង ងាកមកអង្រួនស្មាល ជីមីននី សឹងតែជ្រះុក្បាលចេញពីស្មារ
« គឺអត់ទេ! » ជីមីននី និយាយទាំងចាប់ក្ដិចថ្ពាល់ ថេយ៉ុង
« អួយ...ឈឺពិតៗ យើងមិនបានយល់សប្តិទេ! » ថេយ៉ុង និយាយឡើងទាំងញញឹមម្នាក់ឯងដែរធ្វើអោយ ជីមីននី ឃើញចរិកមិត្តរបស់ខ្លួនហើយគឺហួសចិត្តជាខ្លាំង
ជីមីននី នឹង ថេយ៉ុង ក៏បណ្ដើរគ្នាទៅរកឡានក្រុង ព្រោះពួកគេដល់ម៉ោងដែលត្រូវចេញទៅផ្ទះហើយ នាងតូចទាំងពីរក៏បានឡើងឡានក្រុងទៅតែម្ដងដោយក្នុងឡានក្រុងនោះក៏មានសិស្សច្បងរបស់ពួកគេដែរ។
« នែ៎! ថេយ៉ុង! តាំងពីឡើងឡានក្រុងមកឯងញញឹមរហូត ឯងមិនរោយមាត់ទេហ៎? » ជីមីននី ដោយឃើញថា ថេយ៉ុង ញញឹមមិនឈប់ក៏ថាឲ្យតិចទៅ
YOU ARE READING
[ វិទ្យាល័យផ្ដើមស្នេហ៍ ] ចប់✔️
Action[ រឿងភាគខ្លីដែលមានចំនួន៥ភាគ ] រឿងនិយាយពីសិស្សសាលាវិទ្យាល័យរវាងសិស្សច្បងនឹងសិស្សប្អូនដែលពួកគេទាំងពីររៀនខុសគ្នាមួយឆ្នាំ!។ ដែលសិស្សច្បងរៀនថ្នាក់ទី១២នឹងមានអាយុ ១៩ ឯសិស្សប្អូនរៀនទី១១ដែលនាងមានអាយុ១៨ ។ សរសេរដោយ : ស៊ូនី