នាងតូច ថេយ៉ុង បានរត់មករក ជីមីននី ដោយនាងបានដើរកាត់ថ្នាក់សិស្សច្បងរបស់នាងនឹងហើយតែហាក់មិនឃើញសោះ ព្រោះតែ ជីមីននី ទៅផ្លូវមួយទៀតចឹងហើយពួកគេច្រាសផ្លូវគ្នាហើយ!« នេះគេទៅណា? » ថេយ៉ុង ក៏បានមកដល់ខាងលើអាគារួចក៏និយាយឡើងទាំងឆ្ងល់មិនដឹងថា ជីមីននី ចេញទៅណាសោះ ហើយទៅមិនប្រាប់នាងទៀត!
ថេយ៉ុង មិនបានទៅតាមរក ជីមីននី ទៀតឡើយ នាង ក៏ចះុមកវិញដើម្បីទៅរៀនបន្តរ បើមិនដឹងថាទៅណាផងធ្វើម៉េចអោយរកឃើញទៅ?
« អាយ...! » ថេយ៉ុង ស្រែកចាចព្រោះតែនាងបានក្រឡាច់ជើងធ្លាក់ពីលើកាំជន្ដើរតែសំណាងល្អមានអ្នកជួយទ្រនាងទាន់ ម្យ៉ាង ថេយ៉ុង ធ្លាក់គឺសល់តែបីកាំទៀតដល់ក្រោមហើយ
ថេយ៉ុង សម្លឹងមើលមុខអ្នកទ្រនាងភ្លឹសៗព្រោះតែជាសិស្សច្បងរបស់នាងនឹងហើយដែលជាអ្នកទ្រនាងនោះ!
« អួយ...ឈឺជើងណាស់! » ថេយ៉ុង ក៏រំអួយឡើងមកដោយនាងឆ្ងប់មុខនៅនឹងក.របស់សិស្សច្បងរបស់នាង
« ឈឺត្រង់ណា? ម៉ោះចាំបងមើលអោយ » ជុងគុក ក៏បី ថេយ៉ុង ទៅម្ខាងដើម្បីមើលរបួសអោយ
« គឺឈឺក.ជើង! វាច្បាស់ជាក្រិចហើយ! » ថេយ៉ុង និយាយទាំងពេបមាត់ចង្អុលទៅត្រង់ក.ជើងអោយនាយមើលអោយ
« អួយ...ឈឺណាស់! » ថេយ៉ុង ស្រែកឡើងម្ដងទៀតព្រោះតែនាយចាំទាញជើងនាងយកតែម្ដង
« ហឺស...សិស្សច្បងចង់សម្លាប់ខ្ញុំមេនទេ? » ថេយ៉ុង
« អត់ទេ! បងគ្រាន់តែជួយតើ! » ជុងគុក
« មិនបាច់ទេ! » ថេយ៉ុង និយាយហើយក៏ប្រឹងងើបឡើងដើរទៅទាំងអូសជើង ឯនាយបានត្រឹមតែមើលពីចម្ងាយ មិនដឹងជួយម៉េចទេបើម្ចាស់ខ្លួនមិនអោយជួយផង><
« ហើយឯងទៅត្រូវនឹងអីនឹងហា៎ស? » ជីមីននី គ្រាន់តែឃើញ ថេយ៉ុង ដើរមកភ្លាមនាងក៏ជួយទៅគ្រា ថេយ៉ុង អោយមកអង្គុយរួចក៏ចោទសំណួរសួរទៅ
« ក៏មកពីឯងនឹងហើយបានយើងទៅជាបែបនេះ! » ថេយ៉ុង
« ហេតុអីក៏ត្រូវមកពីយើងវិញ? យើងទៅធ្វើស្អីឯងទៅហា៎ស? » ជីមីននី
YOU ARE READING
[ វិទ្យាល័យផ្ដើមស្នេហ៍ ] ចប់✔️
Action[ រឿងភាគខ្លីដែលមានចំនួន៥ភាគ ] រឿងនិយាយពីសិស្សសាលាវិទ្យាល័យរវាងសិស្សច្បងនឹងសិស្សប្អូនដែលពួកគេទាំងពីររៀនខុសគ្នាមួយឆ្នាំ!។ ដែលសិស្សច្បងរៀនថ្នាក់ទី១២នឹងមានអាយុ ១៩ ឯសិស្សប្អូនរៀនទី១១ដែលនាងមានអាយុ១៨ ។ សរសេរដោយ : ស៊ូនី