"ទុកលើតុកនិងហើយ ទៅធ្វើការចុះហើយលើកក្រោយមិនបាច់ទិញមកទៀតទេ"Teayung រាងក្រាស់ហើបមាត់និយាយ ក្រោយពីស្ងាត់ស្ងាមជាង5នាទី
"លោកនាយក នៅខឹងខ្ញុំរឿងកាលពីម្សិលមិញមែនទេ"ជើងតូចដើរញ៉ាប់មកឈប់ឈរចំហៀងតុករាងក្រាស់ មាត់ហើបសួរដោយទឹកមុខព្រួយបារម្ភ
"រឿង អី្វ"Teayung មុខមាំងាក់មកចោតសួររាងតូចដោយសម្ដីរាបស្មើរ
"ខ្ញុំមិនបានធ្វើឯកសារដែ លោកនាយកអោយធ្វើនោះទេ"Hobi និយាយអោនមុខចុះ
"ផាំង ថាមិច"Teayung ឈរអស់កម្ពស់ដៃមាំលើកវៃតុកធ្វើអោយរាងតូចភ្ញាក់ នេះគេហានណាស់ចូលធ្វើកាថ្ងៃដំបូងហានរត់ចោលកាងារដែលមិនទាន់ធ្វើហើយ ទឹកថ្លាៗហូរចុះមកពីភ្នែកធំៗមូលក្រឡងរបស់រាងតូច...
"ហឹកៗ លោកនាយកមិនមែនខ្ញុំមិនចងធ្វើវាអោយហើយនោះទេម្សិលមិញ Mickyឆ្កែរបស់ខ្ញុំឈឺ អត់ទេខ្ញុំណាំវាដើរលេង ហ៊ូយ មិនមែនទេ"Hobi មាត់ពេបរកយំ មាត់ហើបរៀបរាប់ទាំងខួក្បាលរកនឹកឆ្លើយអោយរាងក្រាស់ រាងតូចចេះតែនិយាយអោយរួចពីមាត់ចម្លើយដែលមិនសាកសមក៏hobi អាចនិយាយបានដែគ្រានេះ
"យ៉ាង មិចអោយប្រាកដ"Teayung រាងក្រាស់លើកចិញ្ចឹមឡើងសួរ ធ្វើមុខឆ្ងល់
(លោក អើយកុហកយ៉ាងមិចអោយត្រឹមត្រូវទៅ ហឹកៗ ងាប់មិនខានទេខ្ញុំ)ក្នុងចិត្តរាងតូច
"និយាយ អោយឡើនមកដឹងទេថាកិច្ចកាដែលខ្ញុំអោយធ្វើ នេះវាសំខាន់ប៉ុន្នាន"Teayung
"មកពីលោកនាយកទៅចោលខ្ញុំធ្វើអី ក៏ដឹងថាខ្ញុំធ្វើកាថ្ងៃដំបូង ការងារទាំងអស់មិនដូចគ្នាឯណា ខ្ញុំធ្វើមិចនិងចាំអ្វីដែលោកនាយកប្រាប់អស់នោះ តែខ្ញុំសូមទោស"HOBI និយាយរៀបរាប់តែចុងក្រោយនៅតែសូមទោសរាងក្រាស់ដដែល
"ខុស មកពីខ្ញុំមែនទេ"Teayung ម្រាមដៃមាំលើកមកចង្អុលខ្លួនឯងបញ្ចាក់ប្រាប់រាងតូច ...ប្រាកដហើយមែនទេថាខុសមកពីគេ
"បាទ មកពីលោកនាយក"Hobi តបទៅរាងកានរាងក្រាស់ទាំងអោនមុខចុះ
"ទៅធ្វើកាទៅ "Teayung និយាយកំហក់អោយរាងតូចបន្តិច
"ទៅហើយ ចាំបាច់ស្រែក"hobi រាងតូចបែបក្រោយជើងបោះជំហានដើរទៅតុករបស់ខ្លួន
រឺងៗ
ដៃតូចលើកទូរស័ព្ទមកចុចប៉េតុងខៀវទទួល ក្រោយពីដឹងថាជាJin hyung call មក(Hobi កាហ្វេមិញដែឯងយកទៅបងច្រឡំដាក់អំបិលឯងកំញុំាវា បងច្រឡំយកអំបិលមកដាក់ចូលកន្លស្ករ Hobi បងសូមទោស).
"កុំ ញាំវាអីលោកនាយក"Hobi ក្រោបឈរអស់កម្ពស់ជើងតូចរត់មករករាងក្រាស់ មាត់ហើយស្រែកឃាតពេលដែឃើញចៅហ្វាយរបស់ខ្លួនរាបនិងលើកកាហ្វេមកផឹក
"យ៉ាងមិច "Teayung កានតែមិនយលពីកាយវិការចម្លែករបស់រាងតូច
ក្រូក.....
(ប្រៃណាស់លោកអើយ)"ហាសហា អស់បាត់"Hobi រាងតូចញញឹមសើចតិចៗ ដៃតូចលូកក្រឆក់កាហ្វេពីដៃរាងក្រាស់យកមកផឹកអស់គ្នានសល់
"នេះ ចាំបាច់ក្រឆក់"Teayung
"អ៎ គឺថា ស្រាប់តែឃ្លានកាហ្វេភ្លាមៗ"Hobi និយាយបង្អូសសម្លេង"មកតាមខ្ញុំ"
"ទៅណា លោកនាយក"
"កុំមាត់ច្រើន"
YOU ARE READING
ជំនួយការស្នេហ៍
Romanceខ្ញុំជួយលោកចៅហ្វាយចុះ..... ឯងជួយយើងដោយរបៀបណា..... នេះកុំថាណា.... បាទ និងហើយ.... រឿងរ៉ាវនិងទៅជាយ៉ាងណាពេលដែលរាងតូចរបស់យើងបន្លំធ្វើជាសង្សាស្រីរបស់ចៅហ្វាយនាយរបស់ខ្លួន តែ ខ្ញុំមិនបានស្រលាញ់ហូប៊ីទេ... ខ្ញុំសូមទោសដែលគិតថាលោកស្រលាញ់ខ្ញុំ នេះជាពាក្យលាឈប់ធ្វ...